Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈ​បញ្ជា​ឯកភាព​ខណ្ឌចំការមន​ចុះបង្ក្រាប​ទីតាំង​ហ្គែ​ម​បាញ់​ត្រី​នៅ​មជ្ឈមណ្ឌល​ពិភព​កំសាន្ត​ឃូ​ល​រី​មិច ឃាត់​មនុស្ស​២០​នាក់​

​ភ្នំពេញ ÷ គណៈបញ្ជាការ​ឯកភាព​ខណ្ឌចំការមន​ដឹកនាំ​កម្លាំងចម្រុះ​ដោយ​លោក​អភិបាលខណ្ឌ ថេ​ង សុ​ថុល ចុះ​បិទ​ទីតាំង​ហ្គែ​ម​បាញ់​ត្រី​មួយកន្លែង​ដោយសារតែ​ធ្វើការ​ចុះ​ណែនាំ​មិន​ព្រមស្តាប់ និង​ឃាត់​មនុស្ស​ប្រុស​ស្រី​មាន​ជនជាតិ​ចិន និង​ខ្មែរ​បាន​ចំនួន​២០​នាក់​។​

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ដោយសារតែ​ការដាក់​បញ្ជា​ផ្ទាល់​ពី​លោក​ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ឲ្យ​ចុះ​ផ្អាក​នៅ​ល្បែង​ទាំងអស់​ជា​បណ្តោះអាសន្ន​ដើម្បី​ចូលរួម​ទប់ស្កាត់​នៃ​ជំងឺ​កូ​វីដ​-១៩ កំពុងតែ​រីក​រាលដាល​ខ្លាំង​។​

​ដោយសារតែ​ចុះទៅ​ធ្វើការ​ណែនាំ​ម្តង​ហើយ​ម្តងទៀត​មិន​ព្រមស្តាប់​តាម​នៅតែ​បន្ត​លួច​បើក ទើប​នៅ​យប់​ឈានចូល​ថ្ងៃ​ច​ន្ទ័​ទី​២២ ខែមីនា ឆ្នាំ​២០២១ នៅវេលា​ម៉ោង ១ និង​២៥ នាទី​យប់ ចុះ​ដឹកនាំ​កម្លាំងចម្រុះ​ដោយផ្ទាល់​ពី​លោក​អភិបាលខណ្ឌ​ចំការមន លោក​ថេ​ង សុ​ថុល​ទៅ​បិទ​ទីតាំង ឈ្មោះ មជ្ឈមណ្ឌល​ពិភព​កំសាន្ត​ឃូ​ល​រី​មិច ជា​បណ្តោះអាសន្ន​សិន ។​

​ការចុះ​បង្ក្រាប​នេះ ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​សរុប ២០​នាក់ ( ស្ត្រី មាន​៤ នាក់ និង​បុរស​មាន​ចិន​និង​ខ្មែរ ១៦​នាក់​)​។​

​រួច​ក៏បាន​បញ្ជូន​ខ្លួន​មនុស្ស​ប្រុស​ស្រី​ចំនួន​២០​នាក់​ដឹក​យកទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន​ដើម្បី​ធ្វើការ​សាកសួរ​និង​ធ្វើការ​ណែនាំ​បន្ត​៕
​រក្សា​សិទ្ធិ​ដោយ​៖ សា​មេ​ត​

×