Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ត​ព្រះសីហនុ បើក​កិច្ចប្រជុំ​បន្ទាន់​លើ​ករណី​សន្តិសុខ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ក្រុងព្រះសីហនុ បាន​ទារ​ថ្លៃ​ភាស៊ី​លើស​សៀវភៅ​បន្ទុក និង​បំផ្លាញ​ពង​ទា​របស់​អាជីវករ

spot_img

​ព្រះសីហនុ ៖ នា​រសៀល​ថ្ងៃអាទិត្យ ទី​២១ ខែមីនា ឆ្នាំ​២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​បន្ទាន់​លើ​ករណី​សន្តិសុខ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ក្រុងព្រះសីហនុ បាន​ទារ​ថ្លៃ​ភាស៊ី​លើស​សៀវភៅ​បន្ទុក និង​បំផ្លាញ​ទំនិញ​របស់​អាជីវករ ដោយមាន​ការចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​ផងដែរ​។

ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត បាន​មានប្រសាសន៍ថា រដ្ឋបាលខេត្ត​បាន​បើក​កិច្ចប្រជុំ​បន្ទាន់​ទាក់ទង​ទៅនឹង​ករណី​សន្តិសុខ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ក្រុងព្រះសីហនុ បាន​ទារ​ថ្លៃ​ភាស៊ី​លើស​សៀវភៅ​បន្ទុក និង​បំផ្លាញ​ទំនិញ​របស់​អាជីវករ ដែល​បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០២១ បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​នេះ​ភ្លាម ឯកឧត្តម​បាន​បោះ​បន្ត​ជូនទៅ​លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ​នគរបាល​ខេត្ត ដើម្បី​ចុះ​ធ្វើការ​ស្រាវជ្រាវ​លើ​ករណីនេះ​បន្ទាន់​។ ក្រោយមក​ក៏​ទទួលបាន​ព័ត៌មាន ពី​អ្នកគ្រប់គ្រង​ផ្សា​រថា ភាគី​ទាំង​ពីរបាន​ស្រុះស្រួល​គ្នា​ដោយ​មិន​មានការ​ប្តឹងផ្តល់​អ្វី​ឡើយ ដូច្នេះ​ឯកឧត្តម​ក៏បាន​ណែនាំ​ឱ្យមាន​ការថត​វិ​ដេ​អូ​ខ្លី​ប​បង្ហាញ​ពី​ហេតុផល និង​បញ្ហា​ដែល​បាន​កើតឡើង តាមរយៈ​វិ​ដេ​អូ​ខ្លី​ប​ដែល​ភាគី​ទាំងពីរ​(​សន្តិសុខ និង​អាជីវករ​) បានធ្វើការ​បកស្រាយ បង្ហាញថា​ហេតុផល​នៃ​បញ្ហា​ដែល​បាន​កើតឡើង ផ្តើមចេញពី​ទំនាស់ និង​មាន​ចេតនា​បំផ្លាញ​ទំនិញ​របស់​អាជីវករ មិនមែន​ជាការ​ថយ​ប៉ះ​ធ្វើឱ្យ​ខូចខាត​នោះទេ​។ ទើប​ឯកឧត្តម​បញ្ជា​ឱ្យ​ឃុំខ្លួន​សន្តិសុខ​រូបនោះ​ដោយ​មិន​អនុញ្ញាតឱ្យ​ដោះលែង​ឡើយ គឺ​ត្រូវតែ​ធ្វើការ​ឱ្យបាន​ហ្មត់ចត់ បើទោះបី​ជាមាន​សំណង​ថ្លៃពង​ទា​ដែល​រង​ការខូចខាត​ក៏ដោយ តែ​បុគ្គល​រូបនោះ​ត្រូវ​ទទួលខុសត្រូវ​នូវ​ទង្វើ​ដែល​ខ្លួន​បាន​ប្រព្រឹត្ត ហើយ​ត្រូវមាន​ការដោះស្រាយ​ជា​សាធារណៈ ជាការ​ពិត​ថា​ករណីនេះ​កើតឡើង​រវាង​បុគ្គល​ពីរ​នាក់ តែ​វា​បាន​បង្ក​ផលប៉ះពាល់​ដល់​ការគ្រប់គ្រង​របស់​អាជ្ញា​ធរ​សាធារណៈ ដូច្នេះ​ឯកឧត្តម​ត្រូវ​ពិចារណា និង​ចាត់ការ​ករណីនេះ​ឱ្យបាន​ហ្មត់ចត់​បំផុត​ដែល​មិន​អាចឱ្យ​កើតឡើង​នូវ​អំពើ​ដែល​អសីលធម៌​បែបនេះ​បានទេ​។

​ឯកឧត្តម​អភិបាលខេត្ត យល់ស្រប​ជាមួយ​ការស្រុះស្រួល​គ្នា​របស់​គូរ​ភាគី ដូច្នេះ​គឺ​មិន​ប្រកាន់ទោស​នោះទេ ដោយសារ​បងប្អូន​បានធ្វើ​ការកែប្រែ​ឥរិយាបទ​ភ្លាមៗ ទទួលស្គាល់​កំហុស និង​ចេញសង​ការខូចខាត​ដែល​បាន​បង្កឡើង ប៉ុន្តែ​ឯកឧត្តម​បានសម្រេច​ដាក់ពិន័យ​រដ្ឋបាល ដោយបាន​ណែនាំ​ដល់​ប្រធាន​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ក្រុងព្រះសីហនុ មិនត្រូវ​បន្ត​ការប្រើប្រាស់​បុគ្គល​រូបនេះ​បន្តទៀត​ទេ គឺ​ត្រូវ​បញ្ចប់​ការងារ ពី​ភ្នាក់ងារ​ទារ​ភាស៊ី ឬ​សន្តិសុខ ចាប់ពីពេលនេះ​តទៅ​។ ជាមួយគ្នានេះដែរ ដើម្បី​ជាការ​ប៉ះប៉ូវ​ជំងឺ​ចិត្ត​ដល់​អាជីវករ​ដែល​រងគ្រោះ ឯកឧត្តម​អភិបាលខេត្ត បានសម្រេច​ឱ្យ​ប្រធាន​គ្រប់គ្រង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ក្រុងព្រះសីហនុ លើកលែង​ការយក​ប្រាក់​ភាស៊ី​លើ​អាជីវកម្ម​របស់គាត់​ពេល​មួយឆ្នាំ​ពេញ​។

​ជា​ចុងក្រោយ ឯកឧត្តម​អភិបាលខេត្ត បាន​ណែនាំ​ដល់​អភិបាលក្រុង​ស្រុក និង​អ្នកគ្រប់គ្រង​ផ្សារ ត្រូវ​អនុវត្តតាម​សារាចរ​លេខ​១១​សរ ចុះ​ថ្ងៃទី​០៩ ខែធ្នូ ឆ្នាំ​២០១៦ របស់​រាជរដ្ឋាភិបាល ដោយ​ត្រូវ​យកចិត្តទុកដាក់​ជាប្រចាំ​ដល់​ជីវភាព​របស់​ប្រជាពលរដ្ឋ ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ និង​លើកកម្ពស់​ជីវភាព​រប​ស់​ប្រជាពលរដ្ឋ ព្រមទាំង​កែលម្អ​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ​ដោយ​លុប​ការបង់​ភាស៊ី និង​ការបង់ថ្លៃ​ផ្សេងៗ​ទៀត ចំពោះ​ការលក់ដូរ​របស់​ប្រជាពលរដ្ឋ​តាម​កញ្ច្រែង កញ្ជើ ល្អី និង​ត្រូវ​លើក​ស្លាក​តារាង​តម្លៃ​ការបង់ថ្លៃ​ភាស៊ី​នៅតាម​ទីផ្សារ​ទូទាំង​ខេត្ត​ព្រះសីហនុ​៕
​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×