ទីផ្សារនាថ្ងៃសុក្រសប្តាហ៍មុនបានបញ្ចប់ទៅ ដោយមានភាគហ៊ុនចំនួន ៦ បានបិទនៅថ្លៃខ្ពស់ជាងថ្លៃមូលដ្ឋានចន្លោះពី១០រៀល ទៅ ១៤០រៀល ក្នុងមួយហ៊ុន។
ភាគហ៊ុនទាំងនោះ រួមមាន៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PWSA) ហ្គ្រេនធ្វីន (GTI) កំពង់ផែស្វយ័តក្រុងភ្នំពេញ (PPAP) តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSP) ធនាគារអេស៊ីលីដា (ABC) និងផេសថិក (PEPC) ដែលមានថ្លៃកើនដល់ ៦.៣៨០រៀល ៤.៣០០រៀល ១២.៦០០រៀល ១.៧៨០រៀល ១៦.៧២០រៀល និង ៣.០០០រៀល រៀងគ្នា។
កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) គឺជាភាគហ៊ុនតែមួយគត់ដែលថយចុះ ៨០រៀល មកបិទត្រឹម ១៣.០៤០រៀល។ សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា (ផ.ម.ក) បានកើនឡើង ០,២៣ ភាគរយ ទៀត មកដល់ ៦៣៩,៦៤ ពិន្ទុ។ ទំហំជួញដូរភាគហ៊ុនសរុបក្នុងថ្ងៃនេះ មានចំនួន ៣១៧,៨៣ លានរៀល៕
រក្សាសិទ្ធិដោយ ៖ CEN