Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន ស៊ី​ភី កម្ពុជា​បណ្តាក់ទុន​នៅក្នុង​ប្រទេស​កម្ពុជា​ប្រមាណ ៦៧,៤ លាន​ដុល្លារ​លើ​អាជីវកម្ម​លើ​វិស័យ​ផលិតកម្ម​សត្វ (​ជ្រូក និង​មាន់​) ស៊ុតមាន់ ចំណី​សត្វ និង​អាហារ​មនុស្ស​

spot_img

​ក្រុមហ៊ុន ស៊ី​ភី កម្ពុជា ជា​ក្រុមហ៊ុន​នាំ​មុខធំ​មួយ​ក្នុងចំណោម​ក្រុមហ៊ុន​ធំៗ ដែល​បាននិងកំពុង​ដំណើរកា​រ​អាជីវកម្ម​លើ​វិស័យ​ផលិតកម្ម​សត្វ (​ជ្រូក និង​មាន់​) ស៊ុតមាន់ ចំណី​សត្វ និង​អាហារ​មនុស្ស (​សាច់ក្រក ប្រហិត និង​សាច់​ប៉ាត់​តេ​) និង​សត្តឃាតដ្ឋាន​មាន់ នៅក្នុង​ព្រះរាជាណាចក្រ កម្ពុជា ដោយ​ដាក់ទុន​វិនិយោគ​ប្រមាណ ៦៧,៤ លាន​ដុល្លារ​។ នេះ​បើតាម​របាយការណ៍​រប​ស់​ក្រុមហ៊ុន កាលពី​ថ្ងៃទី​១៩ ខែមីនា​។​

​របាយការណ៍​នេះ​ក៏បាន​រៀបរាប់​យ៉ាង​ពិស្តារ​ផងដែរ​ថា​បច្ចុប្បន្ន​ក្រុមហ៊ុន​មាន​រោងចក្រ​ផលិត​ចំណី​សត្វ​ពីរ​កន្លែង មួយ​នៅ​ខេត្តកំពង់ស្ពឺ និង​មួយទៀត​នៅ​ខេត្ត​ប៉ៃលិន ដែល​រោងចក្រ​ទាំងពីរ​មាន​សក្តានុពល​ផលិត​ចំណី​សត្វ​គ្រប់​ប្រភេទ​បាន​ចំនួន ៥៥ ០០០​តោន​/​ខែ ដោយ​ប្រើប្រាស់​វត្ថុធាតុដើម​ផលិត​ក្នុងស្រុក​មាន​ពោតក្រហម​ចំនួន ២០០ ០០០​តោន​/​ឆ្នាំ និង​ដំឡូង​មី​ក្រៀម​ចំនួន ១០០ ០០០​តោន​/​ឆ្នាំ​។​

​ក្រៅពីនេះ វត្ថុធាតុដើម​មួយចំនួនទៀត ក្រុមហ៊ុន​បានស្នើ​សុំ​គោលការណ៍​នាំចូល​ពី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ដើម្បី​យកមក​បំពេញ​បង្គ​ប់​តាម​តម្រូវការ​របស់​រោងចក្រ និង​ជាពិសេស​អតិថិជន​ដែលជា​អ្នក​ចិញ្ចឹមសត្វ ម្ចាស់​ដេប៉ូ​ចំណី​សត្វ ដៃគូ និង​ប្រើប្រាស់​ក្នុង​ក្រុមហ៊ុន​ផ្ទាល់​ផងដែរ​។​

​ក្រៅពី​ផលិតកម្ម​ចំណី​សត្វ ក្រុមហ៊ុន​មាន​ចិញ្ចឹម​មាន់ពូជ​យក​ពង​ភ្ញាស់​យក​កូន​បាន​ចំនួន ៧០០ ០០០​ក្បាល​/​សប្តាហ៍ ផលិត​កូនជ្រូក​ពូជ​បាន​ចំនួន ២០ ០០០​ក្បាល​/​សប្តាហ៍​។ ដើម្បី​បំពេញ​ឲ្យ​សេចក្តីត្រូវការ​សាច់មាន់ និង​ផលិតផល​សាច់ ក្រុមហ៊ុន​បាន​បង្កើត​សត្តឃាតដ្ឋាន​មាន់​មួយកន្លែង ដែល​អាច​ពិឃាត​មាន់​សាច់​បាន​ចំនួន ១០ ០០០​ក្បាល​/​ថ្ងៃ មួយផ្នែក​លក់​ជា​សាច់មាន់​ស្រស់ និង​មួយផ្នែក​ទៀត​លក់​ជា​ផលិតផល​កែច្នៃ​មានដូចជា​សាច់ក្រក ប្រហិត និង​សាច់​ប៉ាត់​តេ ដោយ​គិត​ជា​មធ្យម​ក្នុង​មួយខែ​រោងចក្រ​អាច​ផលិត​បាន ៥០០ ០០០ គ​.​ក្រ​។​

​ដើម្បី រក្សា​ខ្សែ​ច្រវាក់​ផលិតកម្ម​ពី A to Z ឲ្យ​មាន​និរន្តរ​ភាពចាំបាច់​ក្រុមហ៊ុន​ត្រូវការ​បុគ្គលិក កម្មករ​សរុប​ចំនួន ២ ៧០០​នាក់ ក្នុងនោះ​មាន​បុគ្គលិក​ពេទ្យសត្វ​មាន​ចំនួន ២០០​នាក់ ដែលជា​និស្សិត​បានបញ្ចប់​ការសិក្សា​នៅតាម​សកល​វិទ្យាល័យ​នានា​នៅ​ទូទាំងប្រទេស​។​

​ក្នុង​គោលបំណង​ពង្រីក​ផលិតកម្ម​ចិញ្ចឹមសត្វ ជាពិសេស​ដើម្បី​ចូលរួម​លើកកម្ពស់​សេដ្ឋកិច្ច​គ្រួសារ ក្រុមហ៊ុន​បាននិងកំពុង​អនុវត្ត​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា ដោយ​គិត​មកទល់​ដើមឆ្នាំ​២០២១ នេះ​ក្រុមហ៊ុន​មាន​ដៃគូ​សហការ​ចិញ្ចឹម​ជ្រូក និង​មាន់​ចំនួន ១ ៤០០​គ្រួសារ នៅ​ទូទាំងប្រទេស ហើយ​ចំនួន​នេះ​សង្ឃឹមថានឹង​មានការ​កើនឡើង​ជា​បន្តបន្ទាប់ ក្រោយពេល​វិ​ប​ត្ត​ជំងឺឆ្លង​កូ​វីដ​-១៩​។​

​ម្យ៉ាងវិញទៀត តាម​ផែនការ​គ្រោងទុក ក្រុមហ៊ុន​នឹង​បង្កើន​ផលិតភាព​ផលិតកម្ម​សត្វ និង​ចំណី​ឲ្យ​បាន​ពី​១៥% ទៅ ២០% ដើម្បី​ចូលរួម​ផ្គត់ផ្គង់​ឲ្យ​តម្រូវការ​ទីផ្សារ​ក្នុងស្រុក​ដែល​ចេះតែមាន​ការកើនឡើង​ជា​លំដាប់​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ និង​អាចធ្វើ​ការនាំចេញ​ផងដែរ​៕
​រក្សា​សិទ្ធិ​ដោយ ៖ CEN​

spot_img
×