Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អន្ទាក់​ជា​ឃាត​កលាក់មុខ​សម្លាប់​សត្វព្រៃ​ដែល​ចាំបាច់​ត្រូវ​បន្ត​ការអនុវត្ត​ច្បាប់​ប្រឆាំងនឹង​ជនល្មើស និង​ដោះ​អន្ទាក់​ចេញពី​ព្រៃ​ធម្មជាតិ​

spot_img

ភ្នំពេញ ៖ ព្រៃឈើ​ជា​ជម្រក​សត្វព្រៃ​ដែល​ចាំបាច់​ត្រូវការពារ​និង​អភិរក្ស​អន្ទាក់​គឺជា​ឃាតក​លាក់​មុខ​សម្លាប់​សត្វព្រៃ​ដែល​ចាំបាច់​ត្រូវ​បន្ត​ការអនុវត្ត​ច្បាប់​ប្រឆាំងនឹង​ជនល្មើស និង​ដោះ​អន្ទាក់​ចេញពី​ព្រៃ​ធម្មជាតិ ស្ថានភាព​សត្វព្រៃ​នៅក្នុង​តំបន់ការពារធម្មជាតិ​ត្រូវបាន​អ្នក ជំនាញ​វាយតម្លៃថា​មាន​ភាពប្រសើរឡើង​មួយកម្រិត ទោះបីជា​និន្នាការ​នៃ​ការបាត់បង់​ជីវៈចម្រុះ​នៅតែមាន​ហា​នី​ភ័យ​។ នេះ​បើតាម​ការផ្សាយ​ព័ត៌មាន​របស់​ក្រសួងបរិស្ថាន​។​

ប្រភេទ​សត្វ​កម្រ​មួយចំនួន​មាន​កំណើន​ឡើង ហើយ​តំបន់​ខ្លះ​មាន​ចំនួន​នៅ​ឋិតថេរ និង​ខ្លះ​មានការ​ថយចុះ​។

​កំណើន​វត្តមាន​សត្វព្រៃ​នៅក្នុង​តំបន់ការពារធម្មជាតិ​នេះ ដោយសារតែ​លទ្ធផល​នៃ​ការការពារ​និង​អភិរក្ស​ធនធានធម្មជាតិ ព្រៃឈើ​ដែលជា​ជម្រក​របស់​ព​ពួ​ល​សត្វព្រៃ​មាន​ភាពប្រសើរឡើង ការអនុវត្ត​ច្បាប់​កាន់​តែមាន​ប្រសិទ្ធភាព​។ នេះ​គឺ​ដោយសារតែ​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​រវាង​មន្ត្រី​ជំនាញ អង្គការ​ដៃគូ ដៃគូ​អភិវឌ្ឍន៍ និង​សហគមន៍​តំបន់ការពារធម្មជាតិ​ក្នុងការ​គ្រប់គ្រង​និង​អភិរក្ស​តំបន់ការពារធម្មជាតិ​។

​អន្ទាក់ និង​កាំភ្លើង​កែច្នៃ​ដែលជា​ឃាតក​លាក់​មុខ​សម្លាប់សត្វ​ត្រូវបាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស សត្ត​រក្ស
​និង​ប្រជា​សហគមន៍​តំបន់ការពារធម្មជាតិ​បាន​ចូលរួម​ដោះ ប្រមូលយក និង​កម្ទេចចោល​។

សត្វព្រៃ​ជាច្រើន​ពាន់​ក្បាល​ត្រូវបាន​ជួយសង្គ្រោះ​និង​ដោះលែង​ចូល​ក្នុងព្រៃ​ធម្មជាតិ​វិញ ហើយ​សត្វព្រៃ​មួ​យ​ចំនួន​ដែលមាន​សុខភាព​មិនល្អ ក្រសួងបរិស្ថាន​បាន​សហការ​ជាមួយ​ដៃគូរ​ដើម្បី​ថែរក្សា​ព្យាបាល​ឱ្យ​ជាមាន​សុខភាព​ល្អ ទើប​ប្រលែង​ចូល​ក្នុងព្រៃ​ធម្មជាតិ​ដែល​ជាទី​សុវត្ថិភាព​។

​ឆ្នាំ​២០២០ កន្លងទៅ អន្ទាក់​ជិត ៥០០០០ ត្រូវបាន​ដោះចេញ​ពី​ក្នុង​តំបន់​ព្រៃ​អភិរក្ស​។

​ក្នុងនាម​ស្ថាប័ន​អ្នក​អភិរក្ស​ធនធានធម្មជាតិ និង​អង្គការ​ដៃគូ​ដែល​បាន​សហការគ្នា​ក្នុងការ​ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ ក្រសួងបរិស្ថាន​ពិតជា​មាន​មោទកភាព​ដែល​ឃើញ​វត្តមាន​សត្វព្រៃ​មួយចំនួន​កើនឡើង ខ្លះ​នៅមាន​ចំនួន​ថេរ នៅក្នុង​តំបន់ការពារធម្មជាតិ​។

នេះ​គឺជា​លទ្ធផល​នៃ​កិច្ចប្រឹងប្រែង​រួមគ្នា​ពី​សំណាក់​មន្ត្រី​នៃ​ក្រសួងបរិស្ថាន អង្គការ​ដៃគូ ដៃគូ​អភិវឌ្ឍន៍ សហគមន៍​តំបន់ការពារធម្មជាតិ និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា​ដែល​បាន​ពួតដៃគ្នា​ក្នុងការ​គ្រប់គ្រង​និង​អភិរក្ស​ធនធានធម្មជាតិ​ដោយ​ឈរលើ​មូលដ្ឋាន​អនុវត្ត​ច្បាប់​ជា​ធរមានការ​រួមគ្នា​ទទួលខុស​ត្រូវ និង​ជា​កិច្ចសហការ​ប្រកបដោយ​ភាពស្មោះត្រង់ និង​ស្ថាបនា​។

​សូម​អំពាវនាវ​ដល់​ប្រជាជន​កម្ពុជា​ទាំងអស់ សូម​ចូលរួម​ទាំងអស់គ្នា​ដើម្បី​បញ្ឈប់​ការ​បរបាគ​ញ់​សត្វព្រៃ ការដាក់​អន្ទាក់​ចាប់​សត្វព្រៃបញ្ឈប់​ការបរិភោគ​សាច់សត្វ​ព្រៃ ការប្រើប្រាស់​ផលិតផល​ពី​សត្វព្រៃ ការជួញដូរ​សត្វព្រៃ​គ្រប់​ប្រភេទ ហើយ​មក​ចូលរួម​ការពារ និង​ថែរក្សា​ធនធានធម្មជាតិ​របស់​កម្ពុជា​ឲ្យ​នៅ​ស្ថិតស្ថេរ​សម្រាប់​អនាគត​យើង និង​កូនចៅ​យើង​ទាំងអស់​។

​សកម្មភាព​ទាំងនេះ​នឹង​ជួយ​ការពារ​ទាំង​សុខភាព សុខមាលភាព​របស់​ម​នុស្ស និង​សត្វ ជីវៈចម្រុះ ព្រម​បរិស្ថាន​ទាំងអស់​ដែល​នៅ​ជុំវិញ​យើង ក៏ដូចជា​ចូលរួម​ទប់ស្កាត់ ហានិភ័យ​នៃ​ការបាត់បង់​ជីវៈចម្រុះ និង ការ ប្រែប្រួល​អាកាសធាតុ ជា ដើម​។ ដើម្បី​អនាគត​មនុស្សជាតិ យើង​ត្រូវ​រួមគ្នា​ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ ព្រៃឈើ និង​សត្វព្រៃ​៕
​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ

spot_img
×