Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាល​ខេត្តតាកែវ ចុះ​ពិនិត្យ និង​សួរសុខទុក្ខ​ពលករ​វិល​ត្រឡប់មក​ពី​ប្រទេស​ថៃ ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​

spot_img

​តាកែវ ៖ ឯកឧត្ដម អ៊ូច​ភា អភិបាល​នៃ​គណៈ​អភិបាល​ខេត្តតាកែវ រួមជាមួយ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ នៅ​យប់​ថ្ងៃអាទិត្យ ទី​២១ ខែមីនា ​ឆ្នាំ​២០២១ បាន​អញ្ជើញ​ចុះ​ពិនិត្យ និង​សាកសួរ​សុខ​ទុក​ពលករ ដែល​ទើប​វិលត្រឡប់​មកពី​ប្រទេស​ថៃ ​ដែល​នឹង​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ នៅឯ​មណ្ឌល​ច​ត្តា​ឡី​ស័ក​នៅក្នុង​អាគារ​អន្តេវាសិកដ្ឋាន​នៅ​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​តាកែវ ។

​ក្នុងឱកាស​ចុះ​ពិនិត្យ​និង​សួរ​សុខ​ទុក ពលករ​នេះដែរ ឯកឧត្ដម អ៊ូច ភា អភិបាលខេត្តបាន​មានប្រសាសន៍​ដោយ​ធ្វើការ​ណែនាំ​ទៅដល់​បងប្អូន​ពលករ​ដែល​ទើប​វិលត្រឡប់​មកពី​ប្រទេស​ថៃ នឹង​កំពុងតែ​ធ្វើ​ច​ត្តា​ឡី​ស័ក នាពេលនេះសូម​បងប្អូន​ប្រកាន់​ភ្ជាប់​នឹងចូលរួម​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​បំផុត​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ក៏ដូចជា​វិធានការណ៍​សម្តេច​តេ​ជោហ៊ុនសែន ៣​កុំ​នឹង​៣​ការពារ ដើម្បី​រួមគ្នា​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩​ដែល​កំពុងតែ​ឆ្លង​រីក​រាលដាល​ក្នុង​សហគមន៍​របស់​យើង ។

​ជាមួយគ្នានេះដែរ ឯកឧត្ដម អ៊ូច ភា ​ក៏បាន​ណែនាំ​បន្ថែម​ទៅដល់​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ត្រូវ​រួមសហការ​គ្នា​ឱ្យបាន​ខ្ពស់​លើ​ការងារ​របស់ខ្លួន​នៅក្នុង​មណ្ឌល​ច​ត្តា​ឡី​ស័ក​នេះ ពិសេស​យក​សំណាក​អោយបាន​ត្រឹមត្រូវ ហើយ​ក្នុងនោះដែរ​បងប្អូន​ពល​ករ​ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក ក៏​ត្រូវតែ​អនុវត្ត​នូវ​វិធាន​សុខាភិបាល
​ដោយ​មិនត្រូវ​ដើរទៅ​ណា​មក​ណា​ពី​មណ្ឌល​ច​ត្តា​ឡី​ស័ក​នេះ​ជាដាច់ខាត ពោល​រយៈពេល​១៤​ថ្ងៃ​ត្រូវអនុវត្ត​អោយបាន​ល្អប្រសើរ ដើម្បីអោយ​សហគមន៍រ​បស់​យើងយកឈ្នះ​កូ​វីដ​១៩ ៕

រក្សា​សិទ្ធិ​ដោយ​៖​សារឿន​

spot_img
×