Tuesday, December 23, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិតជា​គំរូ​ល្អ​មែន​! ម្ចាស់​ផ្ទះជួល​ចិត្តធម៌ មាន ៦៩ បន្ទប់ សម្រេច​មិន​យក​ថ្លៃឈ្នួល​ទាំងអស់ ដោយ​បញ្ជាក់​ច្បាស់ៗ​បែបនេះ​ថា​…

​ដូចដែល​យើង​គ្រប់គ្នា​បានដឹងហើយថា ជំងឺ​កូ​វីដ​១៩ បាន​កំពុង​វាយលុក និង​បន្ត​រីក​រាល​មិនទាន់​ស្រាកស្រាន្ត​នៅឡើយ​នោះទេ ដែលជា​ហេតុ​ធ្វើ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទូទៅ ជួប​ការលំបាក​ជាខ្លាំង ក្នុងកា​រកប្រាក់​ចំណូល​ផ្គត់ផ្គង់​សំរាប់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ព្រោះតែ​មុខរបរ​រកស៊ី​ត្រូវ​ជាប់គាំង​សឹងតែ​គ្រប់ៗ​គ្នា​។​

​តែ​យ៉ាងណាមិញ ដោយ​មើលឃើញ​ពី​កាលៈទេសៈ​ដ៏​លំបាក​ជាក់ស្តែង​នេះ ម្ចាស់​ផ្ទះជួល​ចិត្តធម៌​ម្នាក់​បានប្រកាស​មិន​យក​ថ្លៃ​ជួល​ចំនួន ៣ ខែ​។ នេះ​បើ​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ ឈឿន ប៊ុន​ឆន បានប្រកាស​ពី​ដំណឹង​ដ៏​សែន​ល្អ​នេះ​ថា​៖ «​ទឹក​ចូល​ច្រមុះ​ដូច​តែ​គ្នា – នៅ​សង្កាត់​ស្វាយ​រលំ ខ្ញុំ​មាន​បន្ទប់​ជួល ៦៩ បន្ទប់ ភាគច្រើន កម្មករ​រោងចក្រ​ជួល ។ ម្នាក់ៗ​អួលដើមក​គ្រប់ៗ​គ្នា ថ្ងៃនេះ ខ្ញុំ​សម្រេច​មិន​យក​ថ្លៃឈ្នួល ៣ ខែ (​មីនា មេសា ឧសភា​) ប៉ុន្តែ​ទឹក​ភ្លើង​ជួយ​ខ្លួនឯង​ទៅ – គ្រប់យ៉ាង​ដោយសារ​ទ្រង់ កូ​វីដ​១៩ មកលេង​… សង្ឃឹម​វា​នឹងរ លា យ​ឆាប់ៗ ។ អរគុណ​ស្ថាបនិក ២០ កុម្ភៈ – បងប្អូន​មាន​បន្ទប់​ជួល​ទាំងឡាយ បើ​មាន​អ្វី​ជួយ​បាន ជួយ​ទៅ គ្មាន​បរទេស​ណា មកជួយ​គ្នា​យើង ក្រៅពី​ខ្មែរ ជួយ​ខ្មែរ​ទេ (​និយាយ​តែ​រឿង​បន្ទប់​ជួល​ទេ ហាម​ប្រៀបធៀប​រឿង​ផ្សេង​ទាន​)»​។​

​ក្រោយពី​បានឃើញ​ពី​ទឹកចិត្ត​ដ៏​គំរូ​របស់​ម្ចាស់​ផ្ទះជួល​ខាងលើ អ្នកប្រើប្រាស់​បណ្តាញ​សង្គម បាន​សម្តែង​នូវ​ការពេញចិត្ត និង​កោតសរសើរ​ថា «​ទឹកចិត្ត​ល្អ​ប្រពៃ​ណាស់​បង នេះ​ទើប​ហៅថា ខ្មែរ​ស្រលាញ់​ខ្មែរ ជួយ​គ្នា​ក្នុង​គ្រា​មាន​អាសន្ន​, ខ្ញុំ​សរសេ​ី​រ​ដោយស្មោះ​នូវ​សន្ដាន​ចិត្ត​ដ៍​ល្អ​ម្ចាស់ផ្ទះ​ដែល​គិតពី​ទុក្ខលំបាក​របស់​អ្នក់ក្រ នេះហើយ​ខ្មែរ ជួយ​ខ្មែរ​!! អរគុណ​ដល់​ម្ចាស់ផ្ទះ​ដែលមាន​ចិត្តល្អ ខ្ញុំ​មិនបាន​ជួល​ផ្ទះ​គេ​ទេ​ហើយក៏​គ្មាន​ផ្ទះជួល​ដែរ តែ​សូមអោយ​ម្ចាស់​ផ្ទះជួល​នេះ​ជួបតែ​សេចក្តីសុខ​សម្បូរ​ណ៍ស​ប្បាយ សាច់ញាតិ និង​ក្រុមគ្រួសារ ជៀស​ចាក​ពី​ជម្ងឺ​កូ​វីដ​១៩, សូម​ឲ្យ​ម្ចាស់​ផ្ទះជួល​ដទៃ​មេត្តាជួយ​បន្ធូរបន្ថយ​ផងដែរ​ទៅ​»៕
​រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

×