Tuesday, December 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចៅហ្វាយខេត្ត ឲ្យ​បញ្ឈប់​រាល់​ការយក​ភាស៊ី​ការលក់ដូរ​តាម​កញ្ច្រែង ក​ញ្ចើ ល្អី របស់​ប្រជាពលរដ្ឋ​តាម​បណ្តា​ផ្សារ​នានា ទូទាំង​ខេត្ត​ព្រះសីហនុ​

​ព្រះសីហនុ ៖ រដ្ឋបាលខេត្ត​ព្រះសីហនុ បន្ត​ក្រើនរំលឹក​ឲ្យ​បញ្ឈប់​រាល់​ការយក​ភាស៊ី​ការលក់ដូរ​តាម​កញ្ច្រែង កញ្ជើ ល្អី របស់​ប្រជាពលរដ្ឋ​តាម​បណ្តា​ផ្សារ​នានា ទូទាំង​ខេត្ត​ព្រះសីហនុ​។​

​រដ្ឋបាលខេត្ត​ព្រះសីហនុ បាន​ជម្រាប​មក លោក​អភិបាល នៃ​គណៈ​អភិបាលក្រុង ស្រុក ស្តីពី​ការបង់​ភាស៊ី បង់ថ្លៃ​ជួល​តូប រាន​_​ស្តង់ ព្រមទាំង​កន្លែង​លក់ដូរ​ដទៃទៀត តាម​ការកំណត់​នៅក្នុង​សៀវភៅ​បន្ទុក នឹង​បញ្ឈប់​ការយក​ភាស៊ី​រាល់​ការលក់ដូរ​តាម កញ្ច្រែង កញ្ជើ ល្អី របស់​ប្រជាពលរដ្ឋ ។​

​យោងៈ សារាចរ​លេខ​១១​សរ ចុះ​ថ្ងៃទី​០៩ ខែធ្នូ ឆ្នាំ​២០១៦ របស់​រាជរដ្ឋាភិបាល ស្តីពី​ការ​លុប​ការបង់ថ្លៃ​ចំពោះ ប្រជាពលរដ្ឋ​លក់ដូរ​តាម​កញ្ច្រែង កញ្ជើ ល្អី ។​

​តប​តាម​កម្មវត្ថុ និង​យោង​ខាងលើ រដ្ឋបាលខេត្ត​ព្រះសីហនុ​រូ​ម​ជម្រាបជូន លោក​អភិបាល នៃ​គណៈ អភិបាលក្រុង ស្រុក ជ្រាបថា អនុលោម​តាម​បទ​ប្បញ្ញត្តិ​គតិយុត្ត​ជា​ធរមាន​ពាក់ព័ន្ធ នឹង​ការគ្រប់គ្រង​ផ្សារ​នៅ​ទូទាំង ប្រទេស អាជីវករ​លក់ដូរ​ក្នុង​ផ្សារ​មាន​កាតព្វកិច្ច​បង់​ចំណូល​ចូល​ថវិកាខេត្ត ដែលមាន​ជាអាទិ៍ ការបង់​ភាស៊ី និង​ការ បង់ថ្លៃ​ជួល តូប រាន ស្តង់ និង​កន្លែង​លក់ដូរ​ដទៃទៀត តាម​ការកំណត់​នៅក្នុង​សៀវភៅ​បន្ទុក ព្រមទាំង​បង់ពន្ធដារ តាម​ការកំណត់​នៃ​ច្បាប់​។​

​ដើម្បី​បង្ហាញឱ្យឃើញ​អំពី​ការយកចិត្តទុកដាក់​ដ​ល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ និង​កាត់បន្ថយ​ភាព ក្រីក្រ​ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា រដ្ឋបាលខេត្ត​ព្រះសីហនុ សូម​ធ្វើ​ការណែនាំ​ដល់ លោក​អភិបាល នៃ​គណៈ​អភិបាលក្រុង ស្រុក ត្រូវ​ពង្រឹង​ការ​អនុវត្តតាម​ខ្លឹមសារ​សារាចរ​លេខ ១១​សរ ចុះ​ថ្ងៃទី​០៩ ខែធ្នូ ឆ្នាំ​២០១៦ របស់​រាជរដ្ឋាភិបាល ឱ្យបាន​ខ្ជាប់ខ្ជួន និង​ត្រូវ​៖ ណែនាំ​ដល់​ប្រធាន​ផ្សារ ។ អ្នកគ្រប់គ្រង​ផ្សារ​នៅក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន ។ ឱ្យ​បញ្ឈប់​ការយក ភាស៊ី និង សេវា​ផ្សេងៗ ចំពោះ​ប្រជាពលរដ្ឋ​លក់ដូរ​តាម​កញែ​ង កញ្ជើ ល្អី និង​ត្រូវ​បង្កលក្ខណៈ ងាយស្រួល​ដោយ​រៀបចំ​ទីតាំង​សមស្រប​ដល់​បងប្អូន​ប្រជា​ព័រ​រដ្ឋ ដែល​រកស៊ី​លក់ដូរ​ឥ​វ៉ាន់ កំប៉ិកកំប៉ុក​តាម​កញ្ច្រែង កញ្ជើ ល្អី​។ ណែនាំ​ដល់​ប្រធាន​ផ្សារ អ្នកគ្រប់គ្រង​ផ្សារ​ត្រូវអនុវត្ត​ការប្រមូល​ចំនូល តាមរយៈ​ការបង់​ភាស៊ី និង​ការបង់ថ្លៃ​ជួល តូប រាន ស្តង់ និង​កន្លែង​លក់ដូរ​ដទៃទៀត តាម​ការកំណត់​នៅក្នុង​សៀវភៅ​បន្ទុក​។ ណែនាំ​ដល់​ប្រធាន​ផ្សារ អ្នកគ្រប់គ្រង​ផ្សារ​ត្រូវ​លើក​ស្លាក​តារាង​តម្លៃ​ភាស៊ី​នៅតាម​ទីផ្សារ​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​។​

​អាស្រ័យហេតុនេះ សូម​លោក​អភិបាល នៃ​គណៈ​អភិបាលក្រុង ស្រុក អនុវត្ត​ឱ្យមាន ប្រសិទ្ធភាព និង​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​។​

អភិបាលខេត្ត​ព្រះសីហនុ ស្រាវជ្រាវ​រកឃើញ​ការពិតហើយ​ថា រឿង​សន្តិសុខ​ផ្សារ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​(​ផ្សា​ចិន​)​អូរ​១​ក្រុងព្រះសីហនុ បំផ្លាញ​ពង​ទា​របស់​ពលរដ្ឋ កើតឡើង​ដោយសារ​សន្តិសុខ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ក្រុងព្រះសីហនុ​រូបនោះ បាន​ទារ​ថ្លៃ​ភាស៊ី​លើស​សៀវភៅ​បន្ទុក និង​ថា​ការបកស្រាយ​ខ្លះ​កន្លងមក​ថា​ជាការ​លេងសើច​ជាមួយគ្នា មិន​ត្រឹមត្រូវ​ទេ បើទោះជា​ភាគី​ទាំងពីរ​ព្រមព្រៀងគ្នា​ថា​បញ្ចប់រឿង ដោយ​ការសង​និង​ទទួលយក​សំណង​ក៍ដោយ​។​
ករណីនេះ​ដើម្បី​ជាការ​ព្រមាន​និង​ជា​មេរៀន​សម្រាប់​អ្នកប្រតិបត្តិ​ការ​លើ​ការទារ​ភា​សុ​ី​ក្នុង​ផ្សារ ក្នុង​ខេត្ត​ព្រះសីហនុ ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​បានសំរេច​ក្នុង​កិច្ចប្រជុំ​បន្ទាន់​មួយ ជាមួយ​មន្ត្រី​និង​អង្គភាព​កងកម្លាំង​មាន​សមត្ថកិច្ច កាលពី​រសៀល​ថ្ងៃ​២១​មីនា​២០២១ ដូចខាងក្រោម​៖

​សម្រេច​ដាក់ពិន័យ​រដ្ឋបាល ដោយបាន​ណែនាំ​ដល់​ប្រធាន​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ក្រុងព្រះសីហនុ មិនត្រូវ​បន្ត​ការប្រើប្រាស់​បុគ្គល​រូបនេះ​បន្តទៀត​ទេ គឺ​ត្រូវ​បញ្ចប់​ការងារ ពី​ភ្នាក់ងារ​ទារ​ភាស៊ី ឬ​សន្តិសុខ ចាប់ពីពេលនេះ​តទៅ​។

​ជាមួយគ្នានេះដែរ ដើម្បី​ជាការ​ប៉ះប៉ូវ​ជំងឺ​ចិត្ត​ដល់​អាជីវករ​ដែល​រងគ្រោះ ឯកឧត្តម​អភិបាលខេត្ត បានសម្រេច​ឱ្យ​ប្រធាន​គ្រប់គ្រង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ក្រុងព្រះសីហនុ លើកលែង​ការយក​ប្រាក់​ភាស៊ី​លើ​អាជីវកម្ម​របស់គាត់​ពេល​មួយឆ្នាំ​ពេញ​។

ជា​ចុងក្រោយ ឯកឧត្តម​អភិបាលខេត្ត បាន​ណែនាំ​ដល់​អភិបាលក្រុង ស្រុក និង​អ្នកគ្រប់គ្រង​ផ្សារ ត្រូវ​អនុវត្តតាម​សារាចរ​លេខ​១១​សរ ចុះ​ថ្ងៃទី​០៩ ខែធ្នូ ឆ្នាំ​២០១៦ របស់​រាជរដ្ឋាភិបាល ដោយ​ត្រូវ​យកចិត្តទុកដាក់​ជាប្រចាំ​ដល់​ជីវភាព​របស់​ប្រជាពលរដ្ឋ ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ និង​លើកកម្ពស់​ជីវភាព​រប​ស់​ប្រជាពលរដ្ឋ ព្រមទាំង​កែលម្អ​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ​ដោយ​លុប​ការបង់​ភាស៊ី និង​ការបង់ថ្លៃ​ផ្សេងៗ​ទៀត ចំពោះ​ការលក់ដូរ​របស់​ប្រជាពលរដ្ឋ​តាម​កញ្ច្រែង កញ្ជើ ល្អី និង​ត្រូវ​លើក​ស្លាក​តារាង​តម្លៃ​ការបង់ថ្លៃ​ភាស៊ី​នៅតាម​ទីផ្សារ​ទូទាំង​ខេត្ត​ព្រះសីហនុ​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×