Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម អ៊ូច ភា អភិបាល​ខេត្តតាកែវ ប្រគល់​សម្ភារៈ​សម្រាប់​ការងារ​ប្រយុទ្ធប្រឆាំង និង​ការពារ​ជំងឺ​កូ​វីដ​-១៩ ដល់​មន្ទីរ​សុខាភិបាល និង​ស្រុក​ប្រតិបត្តិ​ទាំង​៦

​តាកែវ ៖ នៅ​ព្រឹក​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០២១​នេះ ឯកឧត្តម អ៊ូច ភា អភិបាល នៃ​គណៈ​អភិបាល​ខេត្តតាកែវ បាន​អញ្ជើញ​ប្រគល់​សម្ភារៈ​សម្រាប់​ការងារ​ប្រយុទ្ធប្រឆាំង និង​ការពារ​ជំងឺ​កូ​វីដ​-១៩ ដល់ មន្ទីរ​សុខាភិបាល និង​ស្រុក​ប្រតិបត្តិ​ទាំង​៦ នៅ​បរិវេណ​រដ្ឋបាល​សាលាខេត្ត​តាកែវ​។​

​មានប្រសាសន៍​ជាមួយ មន្ត្រី​ជំនាញ​សុខាភិបាល នាឱកាស​នោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បាន​ថ្លែង​ការកោតសរសើរ​ចំពោះ​ក្រុមគ្រូពេទ្យ ជំនាញ​ដែល​បាន​ខិតខំ បំពេញភារកិច្ច​របស់​ខ្លួន​ប្រកបដោយ​ការយកចិត្តទុកដាក់ និង​ការទទួលខុសត្រូវ​ខ្ពស់ ក្នុងការ​ពិនិត្យ​តាមដាន សុខភាព​ជូន​ប្រជាពលរដ្ឋ ព្រមទាំង បាន​សម្ដែង​ការលើកទឹកចិត្ត​ខ្ពស់​ដល់​អាជ្ញាធរ​មូលដ្ឋាន ដែល​បានរួម​សហការ គ្នា​ចុះ​ធ្វើ​ការអប់រំ​ផ្សព្វផ្សាយ និង​ណែនាំ​បងប្អូន​ប្រជាពលរដ្ឋ​ដែលមាន​ការសង្ស័យ ឬ​ទើប​វិល​មកពី ក្រៅ ប្រទេស ឱ្យមក​ពិនិត្យ​សុខភាព និង​ចូលរួម​អនុវត្តន៍​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ដើម្បី​ចូលរួម​បង្ការ និង​ទប់ស្កាត់ ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​នេះ កុំឱ្យ​បន្ត​កើតមានឡើង​នៅ​សហគមន៍​របស់​យើងទាំងអស់គ្នា​។​

​សម្ភារៈ​ដែល ឯកឧត្តម​អភិបាលខេត្ត ផ្ដល់ជូន​នាឱកាស​នោះដែរ រួមមាន​៖ ជូន​មន្ទីរ​សុខាភិបាល ម៉ា​ស៊ី​បាញ់ថ្នាំ ០១​គ្រឿង ថ្នាំ​សម្លាប់​មេរោគ ០៦​ប៊ីដុង និង​ម៉ាស់ ៧៥០០​ម៉ាស់ និង​ស្រុក​ប្រតិបត្តិ​ទាំង ០៦​ទទួលបាន ថ្នាំ​បាញ់សម្លាប់​មេរោគ ចំនួន ០៤​ប៊ីដុង ផងដែរ​៕​រក្សា​សិទ្ធិ​ដោយ​៖​សារឿន​

×