Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្អើល ! អ្នកនាង ដេ​ត ម៉ាលី​ណា បញ្ចេញ​លេខ​ទូរស័ព្ទ​ស្រីៗ​ទាំង​ខ្សែ មាន​ទាំង​លេខ​តារា​សម្តែង ម៉ៃ​យ៉ា ស្រាប់តែ​សា​ម៉ី​ខ្លួន​ចេញមុខ (​វីដេអូ​)

​កាលពីពេល​កន្លងទៅ​ថ្មីៗ​នេះ ក្រោយ​បញ្ចេញ​វីដេអូ​ផ្ទុះឡើង​កក្រើក​ពេញ​បណ្តាញ​សង្គម ទាក់ទង​នឹង​សកម្មភាព​អតីត​ស្វាមី ឌួង ឆាយ ប្រើ​អំពើហិង្សា​ដ៏​សាហាវ​មកលើ​ខ្លួន អ្នកនាង ដេ​ត ម៉ាលី​ណា បន្ទាប់មក ក៏បាន​បន្ត​បង្ហោះ​សារ​យ៉ាង​វែង​អន្លាយ​ថែមទៀត ដើម្បី​ទម្លាយ​ចេញពី​ចរិត​ក្លែងក្លាយ ពូកែ​លេខ​១​រឿង​សម្តែង បំភ្លៃ​ការពិត​ស្ទើរ​គ្រប់​រឿង​របស់​អតីត​ស្វាមី​។​

​ក្នុងនោះ ស្រប​ជាមួយ​ការបញ្ចេញ​រូបភាព​ពី​កាមេរ៉ា​សុវត្ថិភាព បង្ហាញ​ពី​ទង្វើ​ខិលខូច​របស់​អតីត​ស្វាមី មាន​ស្រី​នៅក្នុង​ហាង អ្នកនាង ដេ​ត ម៉ាលី​ណា ក៏បាន​ភ្ជាប់​នូវ​លេខ​ទូរស័ព្ទ​ស្រីៗ​ទាំង​ខ្សែៗ ដែល​ឃើញ​ហើយ​ពិតជា​មិន​នឹកស្មាន​ដល់​ទាល់តែសោះ​។​

​តែ​ទោះយ៉ាងណា ក្រោយ​ឃើញ​អ្នកនាង ដេ​ត ម៉ាលី​ណា បញ្ចេញ​លេខ​ទូរស័ព្ទ​បែបនេះ ក៏​ស្រាប់តែ​តារា​សម្តែង​ល្បីឈ្មោះ ម៉ៃ​យ៉ា ភ្ញាក់ផ្អើល​ស្រឡាំងកាំង​តែម្តង ក្រោយ​ពិនិត្យឃើញ​ក្នុងនោះ​ក៏មាន​លេខ​របស់ខ្លួន​ផងដែរ​។​

​មិន​ចាំ​យូរ ក្រោយ​ឃើញបែបនេះ កញ្ញា ម៉ៃ​យ៉ា តារា​សម្ដែង​កូនកាត់​ដ៏​ល្បី​មួយរូប​នេះ បានចេញ​វីដេអូ​និយាយ​ទាំង​ហួសចិត្ត​ថា «​ធម្មតា យើង​ជា​អ្នកសិល្បៈ គឺ​ត្រូវបាន​មាន​លេខ​ងាយស្រួល​គេ​ទាក់ទង​ការងារ ហើយ​នៅក្នុង​ហ្នឹង​គឺមាន​លេខ​ទូរស័ព្ទ​ខ្ញុំ​ដែរ ហេតុអ្វី​បាន​បង ម៉ាលី​ណា គាត់​ផុស​មាន​លេខ​ទូរស័ព្ទ​ខ្ញុំ​ក្នុង​ហ្នឹង​ទៀត ហើយ​ខ្ញុំ​ក៏​អត់​ដឹងថា លេខ​ទូរស័ព្ទ​ខ្ញុំ គាត់​បាន​មកពីណា​ដែរ ធ្វើ​អុ​ី​ចឹ​ង​គឺអាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់គេៗ អាច​ប្តឹង​បាន​ណា៎​!»​។​

​កញ្ញា ម៉ៃ​យ៉ា ក៏បាន​ប្រាប់​ការពិត​ត្រង់ៗ​ថា កន្លងៗ​មក មាន​អ្នក​ទាក់ទង​មក​រូបនាង មាន​ទាំង​ល្អ ទាំង​អាក្រក់ ប៉ុន្តែ អា​រឿង​ទាក់ទង​ផ្លូវ​អាក្រក់ មក​រញ៉េរញ៉ៃ​ហ្នឹង គឺ​រូបនាង​មិនដែល​ទៅ​រវីរវល់​ជាមួយ​ទេ និង​សូម្បី​មាន​អ្នកណា​នាំ​ឲ្យ​ទៅ​ជួប​អ្នកនេះ​អ្នកនោះ ក៏​នាង​មិនដែល​ដែរ និយាយ​រួម​ទៅ​ក្រៅពី​ការងារ​សិល្បៈ គឺ​អត់​រញ៉េរញ៉ៃ​ដាច់ខាត មិន​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​ឡើយ​។ ប៉ុន្តែ ពេលនេះ កញ្ញា​ពិតជា​ឆ្ងល់​ខ្លាំងណាស់ ហេតុ​បានជា​មាន​លេខ​របស់ខ្លួន​នៅក្នុង​បញ្ជី​របស់​អ្នកនាង ម៉ា លី​ណា ព្រោះថា នៅពេលនេះ មាន​អ្នក​ខ​ល និង​ឆាត​តាម​តេ​ឡេ​ក្រាម​រំខាន​ខ្លាំង​តែម្តង​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

×