Wednesday, September 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជាងសំណង់​ម្នាក់ ត្រូវបាន​ខ្សែភ្លើង​ឆក់ បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់ នៅ​ក្រុង​សៀមរាប​

​ខេត្តសៀមរាប ៖ បុរស​ម្នាក់​ដែលជា​ជាងសំណង់​ត្រូវបាន​ខ្សែភ្លើង​ឆក់ បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​។ ហេតុការណ៍​បានកើត​ឡើង​នៅវេលា​ម៉ោង​៨​និង​១៥​នាទី ថ្ងៃ​ច័ន្ទ ទី​២២ ខែមីនា ឆ្នាំ​២០២១ នៅ​ចំណុច​ផ្ទះ​កំពុង​សាងសង់​ថ្មី ស្ថិតនៅ​ភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា ជនរងគ្រោះ​មានឈ្មោះ ជិន សាវ​ង់ អាយុ​៣១​ឆ្នាំ មុខរបរ​ជាងសំណង់ រស់នៅ​ភូមិ​ដូន​កែវ​ថ្មី ឃុំ​ដូន​កែវ​ថ្មី ស្រុក​ពួក ខេត្តសៀមរាប​(​រងរបួស​ធ្ងន់​)​។​

​សមត្ថកិច្ច​បានបញ្ជាក់​ថា មូលហេតុ​បុរស​រូបនេះ​បានដាក់​ជណ្ដើរ​រន្ទា​លើ​ខ្សែភ្លើង​មេ ដើម្បី​ឡើងទៅ​អង្គុយ​បូក​ផ្ទះ​កំពុង​សាងសង់ ទើប​ឆក់​ធ្លាក់​មកក្រោម តែ​មិន​បណ្ដាលអោយ​រងគ្រោះ​ដល់​អាយុជីវិត​នោះទេ​។ បច្ចុប្បន្ន​: ត្រូវបាន​គេ​ដឹក​យកទៅ​សង្គ្រោះ នៅ​មន្ទី​ពេទ្យ ស៊ឹង រិទ្ធី​រ៉េត​៕ រក្សា​សិទ្ធិ​ដោយ​៖​មី​ដា​

×