Wednesday, September 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ធុន​ធំ​ដឹក​ស៊ីម៉ងត៍​គេច​ពី​ម៉ូតូ​ដែល​ដួល​នៅខាងមុខ បណ្ដាលឱ្យ​ក្រឡាប់​ផ្ងារជើង​ទទឹងផ្លូវ​ទាំង​ព្រឹក​នៅ​ផ្លូវជាតិ​លេខ​៦​អា​

​ភ្នំពេញ ៖ យុវជន​ម្នាក់​បើករថយន្ត​ធុន​ធំ​ដឹក​ស៊ីម៉ងត៍​គេច​ពី​ម៉ូតូ​ដែល​ដួល​នៅខាងមុខ បណ្ដាលឱ្យ​ក្រឡាប់​ផ្ងារជើង​ទទឹងផ្លូវ​ទាំង​ព្រឹក​នៅ​ផ្លូវជាតិ​លេខ​៦​អា ខ្ចាយ​ស៊ីម៉ងត៍​ពេញ​ផ្លូវ សំណាង​ដែរ​ដែល​មិនមាន​គ្រោះថ្នាក់​ដល់​អ្នកបើកបរ​និង​អ្នកធ្វើដំណើរ​ឡើយ​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង ៩ និង ៣០ នាទី​ព្រឹក​ថ្ងៃទី ២២ ខែមីនា​ឆ្នាំ ២០២១ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ ៦​អា ក្នុងភូមិ​ក្ដី​ចាស់ សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ។​

​តាម​ប្រភព​ព័ត​មាន​ពី​តៃកុង​ឡាន​ដឹក​ស៊ីម៉ងត៍ បាន​ប្រាប់​ឲ្យ​យ​ដឹងថា មុន​កើតហេតុ បាន​បើករថយន្ត​ម្នាក់ឯង​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​សលាយ​ខៀវ​ពាក់​ផ្លាកលេខ​កំពត​3A-0914 ដឹក​ស៊ីម៉ងត៍​១៥​តោន ពី​រោង​ចក្រី​ទីង​ពី​ខេត្តកំពត​ឆ្ពោះទៅ ព្រែក​ពោធិ ខេត្តកំពង់ចាម ពេលធ្វើ​ដំណើរ​ដល់​ចំណុចកើតហេតុ​ខាងលើ ស្រាប់​តែមាន​ម៉ូតូ​១​គ្រឿង​វ៉ា​ជែង​រថយន្ត​មួយគ្រឿង​ទៀត មក​ដួល​នៅខាងមុខ​រថយន្ត​រប​ស់​គាត់​ដែល​កំពុង​ដឹក​ស៊ីម៉ងត៍​ធ្ងន់ បួង​ចង្កូត​មក​ស្ដាំ​ផុត​ក៏​កាច់ចង្កូត​មក​ឆ្វេង​វិញ ដោយ​រថយន្ត​យោល​បោក​ក្រឡាប់​ស្រ​ង៉ាង​ទទឹងផ្លូវ ខ្ចាយ​ស៊ីម៉ងត៍​ពេញ​ផ្លូវ សំណាងល្អ​ដែល​មិន​គ្រោះថ្នាក់​ដល់​អ្នកបើកបរ និង​អ្នកធ្វើដំណើរ​នោះឡើយ ចំណែក​អ្នកបើក​ម៉ូតូ ឃើញ​សភាព​បែបនេះ ក៏​លើក​ម៉ូតូ​បើក​គេចចេញ​បាត់ស្រមោល​។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​និង​សមត្ថកិច្ច​ជំនាញ បាន​បុក​ដល់​ជួយ​សម្រួល​ចរាចរណ៍ បញ្ជៀ​ស​ការកកស្ទះ និង​បាន​ឲ្យ​តៃកុង​រថយន្ត​ដឹក​ស៊ីម៉ងត៍​ទំនាក់ទំនង​យក​រថយន្ត​១​គ្រឿន​ទៀត មក​សាង និង​ស្ទូច​រថយន្ត​យកទៅ​ជុស​ជុល​ដោយ​ខ្លួនឯង​៕ រក្សា​សិទ្ធិ​ដោយ​៖​សារឿន​

×