Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាល​ ផ្ដល់ប្រាក់​៥​ម៉ឺន​រៀល លើក​ទឹក​ចិ​ត្ដ​ជូន​មន្ដ្រីរាជការ ក្នុងឱកាស​ចូលឆ្នាំ​ខ្មែរ និង​៥​ម៉ឺន​រៀល បុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខនេះ

​ភ្នំពេញ ៖ យោងតាម​អនុក្រឹត្យ របស់​រាជរដ្ឋាភិបាល​នៅថ្ងៃទី២២មីនានេះ​ថា​៖ អនុក្រឹត្យ​បាន​ផ្តល់ប្រាក់​ឧបត្ថម្ភ​ក្នុងឱកាស​ពិធី​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ ចំនួន ៥០ ០០០(​ប្រាំ​ម៉ឺន​)​រៀល និង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ចំនួន ៥០ ០០០ (​ប្រាំ​ម៉ឺន​)​រៀល​ក្នុង​ម្នាក់ ជូន​ដល់​មន្ត្រីរាជការ​ស៊ីវិល​នៃ​ក្រុម​នីតិប្បញ្ញត្តិ នីតិប្រតិបត្តិ តុលាការ មន្ត្រី​នគរបាលជាតិ កម្ពុជា មន្ត្រី​ពន្ធនាគារ​ក្រសួងមហាផ្ទៃ យោធិន​នៃ​កងយោធពល​ខេមរភូមិន្ទ មន្ត្រីរាជការ​នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ មន្ត្រីរាជការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត មន្ត្រី​ខុទ្ទកាល័យ​ដូច​មានកំណត់​ក្នុង​អនុក្រឹត្យ​លេខ​១១ អនក្រ​.​បក ចុះ​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៧ ស្តីពី​ការរៀបចំ​និង​ការប្រព្រឹត្តទៅ​របស់​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី ។

ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និង​រដ្ឋលេខាធិការ​ដែល​ជា​ប្រធាន​ស្ថាប័ន ទីប្រឹក្សា ជំនួយការ លេខាធិការ និង​មន្ត្រី​ដែល មាន​ឋានៈ​ស្មើ​ដូច​មានកំណត់​ក្នុង​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/១២១៤/១៤៩៣ ចុះ​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៤ ស្តីពី​ការគ្រប់គ្រង​និង​ការបើក​ផ្តល់ប្រាក់​បំណាច់​ជូន​ទីប្រឹក្សា ជំនួយការ លេខាធិការ និង​មន្ត្រី ដែលមាន​ឋានៈ​ស្មើ សមាជិក​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ មន្ត្រី នៃ​ការិយាល័យ ប្រជាពលរដ្ឋ​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ប្រធានភូមិ អនុប្រធាន​ភូមិ សមាជិក​ភូមិ មន្ត្រី​ជាប់កិច្ចសន្យា​និង​បុគ្គលិក អណ្តែត​ដែល​កំពុង​បម្រើ​ការងារ​នៅ​ថ្នាក់ជាតិ​និង​ថ្នាក់ក្រោម​ជាតិ ព្រមទាំង​និវត្តជន ជន​បាត់បង់​សម្បទា​វិជ្ជាជីវៈ ជន​បាត់បង់​សមត្ថភាព​ការងារ និង​ជនពិការ​ដែលជា​អតីតមន្ត្រី​រាជការ​ស៊ីវិល អតីត​យោធិន​នៃ​កង​យោពល ខេមរភូមិន្ទ និង​អតីតមន្ត្រី​នគរបាលជាតិ​កម្ពុជា​។ ចំពោះ​គ្រួសារ​ជន​ពលី​និង​គ្រួសារ​ជន​មរណៈ ជា​អតីតយុទ្ធជន ត្រូវបាន​ផ្តល់ជូន​ប្រាក់ឧបត្ថម្ភ​នេះ ចំនួន ៥០ ០០០(​ប្រាំ​ម៉ឺន​)​រៀល ក្នុងឱកាស​ពិធី​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ និង​ចំនួន ៥០ ០០០(​ប្រាំ​ម៉ឺន​)​រៀល ក្នុងឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ក្នុង​មួយ​គ្រួសារ​។ ប្រាក់ឧបត្ថម្ភ​នេះ​ត្រូវ​បានផ្តល់​សម្រាប់​ម្នាក់ៗ ឬមួយ​គ្រួសារ​តែមួយ​កន្លែង​និង​មួយ​លើក​ប៉ុណ្ណោះ​។​

​ការបើក​ផ្តល់ប្រាក់​ឧបត្ថម្ភ​ខាងលើ ត្រូវអនុវត្ត​ឱ្យបាន​មុន​ថ្ងៃ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ ឆ្នាំឆ្លូវ ត្រី​ស័ក ពុទ្ធសករាជ ២៥៦៤ និង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ឆ្នាំឆ្លូវ ត្រី​ស័ក ពុទ្ធសករាជ ២៥៦៥ ដោយ​ត្រូវគោរព​គោលការណ៍ ដូចខាងក្រោម​៖ ១. ការបើក​ផ្តល់ប្រាក់​ឧបត្ថម្ភ​ដូច​មានចែង​ក្នុង​មាត្រា​១​ខាងលើ ត្រូវអនុវត្ត​តាម​គណ​នី​បៀវត្ស​របស់ សាមីជន ឬ​គ្រួសារ​ជន​ពលី​និង​គ្រួសារ​ជន​មរណៈ ជា​អតីតយុទ្ធជន​។ ២. ក្រសួង ស្ថាប័ន និង​អង្គភាព​ដែល​មិនទាន់បាន​បើក​គណនី​បៀវត្ស​សម្រាប់​មន្ត្រីរាជការ បុគ្គលិក និង​ភ្នាក់ងារ​សាធារណៈ​របស់ខ្លួន ត្រូវ​ចាត់ចែង​ការបើក​ផ្តល់ប្រាក់​ឧបត្ថម្ភ ឱ្យបាន​ដល់​សាមីជន ម្នាក់ៗ​គ្រប់​ចំនួន​និង​ទាន់ពេលវេលា​។ ៣. និវត្តជន​ដែលជា​អតីតមន្ត្រី​រាជការ​ស៊ីវិល អតីត​យោធិន​នៃ​កងយោធពល​ខេមរភូមិន្ទ និង​អតីតមន្ត្រី នគរបាលជាតិ​កម្ពុជា​ដែល​កំពុង​បំពេញការងារ​ជាម​ន្ត្រី​ជាប់កិច្ចសន្យា បុគ្គលិក​អណ្តែត សមាជិក ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ប្រធានភូមិ អនុប្រធាន​ភូមិ សមាជិក​ភូមិ ឬ មុខតំណែង​ផ្សេងទៀត​ដែលមាន​បញ្ជាក់​ក្នុង​អនុក្រឹត្យ​នេះ ត្រូវ​ទទួល​ប្រាក់ឧបត្ថម្ភ​តែមួយ​កន្លែង ដែល​ចាត់ចែង​បើក​ផ្តល់​ដោយ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​។ ៤. ក្រសួង ស្ថាប័ន ត្រូវ​ទទួលខុសត្រូវ​ក្នុងការ​ពិនិត្យ​ផ្ទៀងផ្ទាត់ រៀបចំ​សំណើ និង​ធ្វើ​ការបើក​ផ្តល់ ប្រាក់ឧបត្ថម្ភ​ដែល​បានកំណត់​ក្នុង​អនុក្រឹត្យ​នេះ ដោយ​មិន​រាប់បញ្ចូល​មុខសញ្ញា និវត្តជន​ក្នុង​ចំណុច​៣​ខាងលើ ។​

ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ក្រសួង ស្ថាប័ន​សាមី ត្រូវ​សហការ​និង​ចាត់ចែង​រៀបចំ​ការបើក​ផ្តល់ ជា​បុរេប្រទាន​សម្រាប់​ប្រាក់ឧបត្ថម្ភ​ក្នុងឱកាស​ពិធី​ចូលឆ្នាំថ្មី​ឱ្យដល់​សាមីជន​ម្នាក់ៗ​យ៉ាងយូរបំផុត​ត្រឹម​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០២១ និង​ប្រាក់ឧបត្ថម្ភ​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ឱ្យដល់​សាមីជន​ម្នាក់ៗ​នៅក្នុង ពេល​បើក​បៀវត្ស នៃ​ខែតុលា ឆ្នាំ​២០២១ មុន​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×