Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម្នាក់​ទៀតហើយ ! តារាចម្រៀង​ហង្ស​មាស ថែ​ល ថៃ វិជ្ជមាន​កូ​វីដ​១៩ ខណៈ​អាជ្ញាធរ​បាន​ចុះ​បិទ​កន្លែង​មួយចំនួន ដែល ថែ​ល ថៃ បាន​ទៅ​

​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​រស្មី​ហង្ស​មាស​ម្នាក់​ទៀតហើយ គឺ​លោក ថែ​ល ថៃ បាន​វិជ្ជមាន​កូ​វីដ​១៩ ហើយ​អាជ្ញាធរ​ក៏បាន​ចុះទៅ​បិទ​ទីកន្លែង​មួយចំនួន​ផងដែរ ដែល​លោក ថែ​ល ថៃ បាន​ទៅ​។​

​នេះ​បើតាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក សិល្បករ​កម្ពុជា នៅមុននេះ​បន្តិច (​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០២១) បាន​បង្ហោះ​ឲ្យ​ដឹងថា នៅ​រសៀល​ថ្ងែ​ទី ២១ ខែ មិនា ឆ្នាំ ២០២១ អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ចុះ​បិទ​ទីតាំង​ផ្ទះ របស់​តារាចម្រៀង លោក ថែ​ល ថៃ នៅ​ចំណុច​ភូមិ​ព្រែក​សំរោង​៣ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍ ២០​កុម្ភៈ ដោយ តារាចម្រៀង ថែ​ល ថៃ​(​វិជ្ជមាន​កូ​វីដ ១៩) ធ្លាប់​មក​ពិនិត្យ​កំដៅ នៅ​មន្ទីរ​សំរាក​ព្យាបាល និង សម្ព​ព សុខា​បញ្ញា ភូមិ​តាខ្មៅ​១ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល កាលពី​ថ្ងៃទី​១៩ មីនា​២០២១ ។​

​ប្រភព​ដដែល​ក៏បាន​បញ្ជាក់​ឲ្យ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០២១ នេះ អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ចុះទៅ​ហ៊ុ​ព័ទ្ធ​ទីតាំង​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព សុខា​បញ្ញា នៅ​ភូមិ​តាខ្មៅ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល ក្រោយ​តារាចម្រៀង ធែ​ល ថៃ បានមក​សម្រាក​ព្យា​ល​បាល​ទីនេះ​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង

×