Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនាំពាក្យ​រដ្ឋាភិបាល ៖ ការទាមទារ​របស់​ក្រុម​អង្គការ​មួយចំនួន​ពាក់ព័ន្ធ​រឿង​នយោបាយ​

​ភ្នំពេញ ៖ បន្ទាប់ពី​មាន​ក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន​ធ្វើ​យុទ្ធនា​ការដើរ​ប្រមូល​ស្នាម​មេដៃ​ប្រជាពលរដ្ឋ និង​កម្មករ កម្មការិនី នៅតាម​ផ្ឬះ​ជួល ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​ថ្លៃ​សាំង ថ្លៃ​ផ្ទះជួល និង​ការបង់​ធនាគារ​នោះ លោក​ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា បាន​បញ្ជាក់ថា ចំពោះ​ការទាមទារ​របស់​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​តម្លៃ​សាំង បញ្ហា​ផ្ទះជួល និង​បញ្ហា​ផ្អាក​ការបង់​ធន​គារ​នោះ គឺ​រដ្ឋាភិបាល​បាន​ត្រៀមលក្ខណៈ​មួយចំនួនធំ ក្នុងការ​ដោះស្រាយ​អ្នកក្រីក្រ​តាមរយៈ​ប័ណ្ណ​ក្រីក្រ និង​តាមរយៈ​ការចុះ​ពិនិត្យមើល​ត្រឹមត្រូវ​។

​លោក​បន្តថា ពាក់ព័ន្ធ​ជាមួយ​ខាង​ធនាគារ គឺ​ខាង​ធនាគារជាតិ​នៃ​កម្ពុជា​បានធ្វើ​កិច្ចការងារ​ជាមួយ​ក្រុមហិរញ្ញវត្ថុ ក៏ដូចជា​ធនាគារ​ឲ្យ​ដោះស្រាយ​របៀប​ទន់ភ្លន់ និង​ជួយ​ដល់​អ្នក​ដែល​ជំពាក់​បំណុល គឺ​បាន​ធ្វើជា​បណ្តើរៗ​មកហើយ​។​

​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​បញ្ជាក់ថា អ្វីដែល​ខ្លាច​បំផុត គឺ​យើង​មិន​ចង់​ឲ្យ​បាត់បង់​ស្ថេរភាព​នៃ​ម៉ាក្រូសេដ្ឋកិច្ច ម៉ាក្រូសេដ្ឋកិច្ច​គឺមាន​រាប់បញ្ចូល​ទាំង​ការបាត់បង់​តម្លៃ​លុយ​ដែល​ហៅថា អតិផរណា កាលណា​លុយ​ធ្លាក់​ចុះមក​ច្រើន​សម្រាប់​មហាជន គឺ​ធ្វើ​ឲ្យ​មាន​អតិផរណា​គឺ​វា​ធ្វើ​ឲ្យ​សម្លាប់​ដល់​សេដ្ឋកិច្ច​រួមទាំង​អស់ ដែល​យើង​ត្រូវ​ប្រយ័ត្នប្រយែង​។​

​ជាមួយគ្នានេះ អ្នកនាំពាក្យ​រដ្ឋាភិបាល​ក៏បាន​អំពាវនាវ​ទៅដល់​ប្រជាពលរដ្ឋ​កុំ​ឲ្យ​មាន​សកម្មភាព​ពពាក់ពពូន​ដែល​អាច​បំផ្លាញ​នូវ​ស្ថេរភាព នយោបាយ​របស់​សង្គម​វិញ​។

​លោក​ផៃ ស៊ី​ផាន បាន​បញ្ជាក់ថា ” គោលបំណង​នៅ​ពីក្រោយ​របស់គេ យើង​បាន​ស៊ើបអង្កេត​មើល​គឺជា​សកម្មភាព​របស់​ពួកក្រុម​ដែល​គេ​ហៅថា សម្ព័ន្ធ​ដើម្បី​តែ និង​ទឹកដោះគោ ដែល​ពាក់ព័ន្ធ​នយោបាយ​ពី​ហុងកុង ប្រទេស​ថៃ និង​ភូមា ដូច្នេះ​វា​ចូល​សាច់រឿង​នយោបាយ​ដទៃទៀត ដែល​យើង​កំពុងតែ​តាមដាន ” ។​

​សូមជម្រាបថា ក្រុមយុវជន​សមាគម​ស្ត្រី ដើម្បី​សង្គម គ្រោង​នឹង​នឹង​យក​ញ្ញត្តិ​ទៅ​ដាក់​នៅ​ខុទ្ទកាល័យ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន
​ស្នើសុំ​ដល់​សម្តេច​តេ​ជោ ហ៊ុន សែន ចំនួន ៤​ចំណុច​ជួយ​ដោះស្រាយ រួមមាន​:
​ទី​១. សូមមេត្តា ជួយ​ដោះស្រាយ បញ្ហា​សាំង អោយនៅ​ក្នុងតម្លៃ​មួយ​សមរម្យ ចំពោះ​ស្ថានភាព​នេះ​។

​ទី​២. សូមមេត្តា ធ្វើ​សេចក្តីប្រកាស សម្រួល​ជាមួយ​ម្ចាស់​ផ្ទះជួល ម្ចាស់​កន្លែង​ជួល​បើក​រក​សុ​ី ចុះ​តម្លៃ​ថ្លៃ​បន្ទប់ ឬ​ផ្ទះ​ល្វេ​ង អោយ​សល់​ត្រឹមតែ​ពាក់កណ្តាល ១​រយៈពេល ចំពោះ​ស្ថាន​ការ​បែបនេះ (​ពេល​ស្ថានភាព​ប្រសើរ​វិញ​នឹង​គិត​តម្លៃ​ដើម​)​។​
​ទី​៣. សូមមេត្តា សម្រួល​ជាមួយ​ធនាគារ​ហិរញ្ញវត្ថុ គ្រប់​ស្ថាប័នរដ្ឋ​នឹង​ឯកជន ចំពោះ​ប្រជាពលរដ្ឋ​នៃ​ប្រាក់កម្ចី ធ្វេ​ី​ការផ្អាក​បង់ ១​រយៈពេល​(​ពេល​ស្ថាន​ភាពល្អ​ឡើងវិញ ពួកយើង​នឹង​បង់​ជាធម្មតា​)​។​
​ទី​៤. សូមមេត្តា ជួយ​សម្រួល​ជាមួយ​ក្រសួង​វា​រី​អគ្គិសនី ទឹក ភ្លើង ឲ្យ​នៅក្នុង​តម្លៃ​១ ដែរ​ប្រជាជន​ទទួលយកបាន ចំពោះ​ស្ថានភាព​នេះ ដើម្បី​ជួយ​សម្រួល​ជីវភាព​ប្រជាពលរដ្ឋ ដោយ​អនុគ្រោះ​ផង​ទាន​៕ រក្សា​សិទ្ធិ​ដោយ : ចេស្តារ​

×