Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាណិត​ណាស់ ! ក្មេងស្រី​វ័យ​១៣​ឆ្នាំ មក​តាំងពី​ព្រៃវែង មកដល់​ភ្នំពេញ ស្វែងរក​ម្ដាយមីង ពេល​បាន​ជួប​ចំ​ផ្ទះ​ម្ដាយមីង​កំពង់តែ​ធ្វើ​ច​ត្តា​ឡី​ស័ក​

​ភ្នំពេញ ៖ ហេតុ​ការ​នេះដែរ​កើតឡើង​កាលពី​ព្រឹក​ថ្ងៃទី​២២ ខែ​មីនា​ឆ្នាំ​២០២១ មាន​ក្មួយ​ស្រី​ម្នាក់​ឈ្មោះ (​ល ណ​) ដែល​មកពី​ព្រៃវែង​ធ្លាយ​រហូតមកដល់​ភ្នំពេញ ហើយ​បន្ត​ជិះ​កង់​ដើម្បី​ស្វែងរក​ម្តាយមីង ពេលនេះ​បានមក​ដល់ផ្ទះ​ម្តាយមីង​នាង​ហើយ ដែល​ស្ថិតក្នុង​សង្កាត់​ទួល​សង្កែ​ទី​១ ភូមិ​បាក់​ទូក ខណ្ឌ​ឬ​ស្សី​កែវ ចំ​កន្លែង​ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក ។​

​បើតាម​ការរៀបរាប់រ​បស់​អាជ្ញាធរ​បាន​ប្រាប់ថា អាជ្ញា​បាន​ហាមឃាត់​នាង​មិនអោយ​ចូល​ផ្ទះ​ម្តាយមីង​នាង​ទេ ព្រោះថា​ទីកន្លែង​នោះ​ធ្លាប់មាន​អ្នក​វិជ្ជមាន​កូ​វីដ​១៩ ហើយក៏​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ផងដែរ ដើម្បី​ការពារ​មិនអោយ​រីក​រាលដាល​និង​ឆ្លង​បន្ត ស្រប​ទៅ​និង​ការអំពាវនាវ​ប្រកាសរ​បស់​ក្រសួងសុខាភិបាល ក៏​ដូច​ប្រមុខ​ដឹកនាំ ។​

​ក្រោយ​ការសាកសួរ​រួចមក អាជ្ញាធរ​បាន​ទាក់ទង​ទៅ​ក្រុមគ្រួសារ​នាង ហើយក៏​បានឃើញ​ឪពុក​របស់​នាង បានមក​ទទួលយក​នា​ង​ទៅវិញ​ដែរ ដោយ​ក្តី​អាណិតអាសូរ​លោកស្រី រាជ ផា​វឿន ចៅសង្កាត់​ទួល​សង្កែ​ទី​១ បាន​ជូន​ថវិការ​នាង​បន្តិចបន្តួច ព្រមទាំង​អាជ្ញាធរ​សង្កាត់​ភូមិ​ដែលមាន​វត្តមាន យាមកាម​នៅ​ទីនោះ​ផង ក៏បាន​រៃអង្គាស់​ថវិកា​គ្នា​ម្នាក់​បន្តិចៗ ដើម្បី​ជូនទៅ​ក្មួយ​ស្រី​ផងដែរ ៕ រក្សា​សិទ្ធិ​ដោយ ៖ សារឿន​

×