Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោយ​សន្តិសុខ​ជើង​ខ្លាំង ត្រូវ​ដេញ​ចេញពី​ការងារ ព្រោះ​រឿង​ទារ​ថ្លៃ​ភាស៊ី​លើស​សៀវភៅ​បន្ទុក និង​បំផ្លាញ​ពង​ទា​អ្នកលក់ ស្រាប់តែ​អ្នក​ធ្លាប់​ស្គាល់​ចេញ​ទម្លាយ​ថា​…

​សូម​រម្លឹក​ផងដែរ​ថា ក្រោយពី​បានដឹងថា សន្តិសុខ​ផ្សារ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​(​ផ្សា​ចិន​) អូរ​១ ក្រុងព្រះសីហនុ និង​ជា​អ្នកដើរ​ទារ​ភាស៊ី បាន​បង្ក​ការបំផ្លាញ​ពង​ទា​អាជីវករ ដោយសារតែ​រឿង​ទារ​ភាស៊ី​ជ្រុល​ហួសហេតុ លើសពី​ថ្លៃ​សៀវភៅ​បន្ទុក ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​បានសម្រេច​បើក​កិច្ចប្រជុំ​បន្ទាន់​មួយ ជាមួយ​មន្ត្រី​និង​អង្គភាព​កងកម្លាំង​មាន​សមត្ថកិច្ច កាលពី​រសៀល​ថ្ងៃ​២១ ខែមីនា ឆ្នាំ​២០២១​។​

​លទ្ធផល​នៃ​កិច្ចប្រជុំ​នោះ ត្រូវបាន​ដឹងថា ឯកឧត្តម គួច ចំរើន បានសម្រេច​ដាក់ពិន័យ​រដ្ឋបាល ដោយបាន​ណែនាំ​ដល់​ប្រធាន​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ក្រុងព្រះសីហនុ មិនត្រូវ​បន្ត​ការប្រើប្រាស់​បុគ្គល​រូបនេះ​បន្តទៀត​ទេ គឺ​ត្រូវ​បញ្ចប់​ការងារ​ពី​ភ្នាក់ងារ​ទារ​ភាស៊ី ឬ​សន្តិសុខ ចាប់ពីពេលនេះ​តទៅ​។​

​យ៉ាងណាមិញ ដើម្បី​ជាការ​ប៉ះប៉ូវ​ជំងឺ​ចិត្ត​ដល់​អាជីវក​រងគ្រោះ ឯកឧត្តម​អភិបាលខេត្ត បានសម្រេច​ឱ្យ​ប្រធាន​គ្រប់គ្រង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ក្រុងព្រះសីហនុ លើកលែង​ការយក​ប្រាក់​ភាស៊ី​លើ​អាជីវកម្ម​របស់គាត់ សម្រាប់​រយៈពេល​ពេញ​១​ឆ្នាំ​ផងដែរ​។​

​ជាមួយគ្នានេះដែរ ឯកឧត្តម គួច ចំរើន ក៏បាន​ណែនាំ​ដល់​អភិបាលក្រុង​/​ស្រុក និង​អ្នកគ្រប់គ្រង​ផ្សារ ត្រូវ​អនុវត្តតាម​សារាចរ​របស់​រាជរដ្ឋាភិបាល លេខ​១១​សរ ចុះ​ថ្ងៃទី​០៩ ខែធ្នូ ឆ្នាំ​២០១៦ ដោយ​ត្រូវ​យកចិត្តទុកដាក់​ជាប្រចាំ​ដល់​ជីវភាព​របស់​ប្រជាពលរដ្ឋ ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ លើកកម្ពស់​ជីវភាពរ​បស់​ប្រជាពលរដ្ឋ និង​ព្រមទាំង​កែលម្អ​សេវាសាធារណៈ​ផ្សេងៗ​ជូន​ប្រជាពលរដ្ឋ ក្នុងនោះ​ដូចជា​លុប​ការបង់​ភាស៊ី និង​ការបង់ថ្លៃ​ផ្សេងៗ​ទៀត ចំពោះ​ការលក់ដូរ​តូចតាច​តាម​កញ្ច្រែង កញ្ជើ ល្អី និង​ត្រូវ​លើក​ស្លាក​តារាង​តម្លៃ​បង់ថ្លៃ​ភាស៊ី​នៅតាម​ទីផ្សារ​ទាំងអស់ នៅ​ទូទាំង​ខេត្ត​ព្រះសីហនុ​។​

​ក្រោយ​ឃើញបែបនេះ បងប្អូន​អ្នកប្រើប្រាស់​បណ្តាញ​សង្គម បាន​ផ្ទុះ​កំហឹង​បែបនេះ​ថា​៖ «​ជាតិ​សាសន៍​ឯង​សោះ​មិនគួរ​លោក​ឯង​សាហាវ​ដល់​ថ្នាក់​ហ្នឹង​សោះ គាត់​សុំ​ម៉ា​រស់ៗ​វា​មិនបាន​ឬ ខ្លាំងណាស់ បាន​ចំពោះតែ​អ្នកទន់ខ្សោយ អា​ផេះ​»​។ រីឯ​អ្នកលក់​ខ្លះ​ក៏បាន​ចេញមក​ប្រាប់​ឲ្យ​ដឹងថា​៖ «​ម្នាក់​នឹង​ចិត្តអាក្រក់ សម្ដី​អាក្រក់​យូរ​មកហើយ តែ​គ្មាន​អ្នកណា​ប្ដឹង ឬ​ដកចេញ​ទេ តែ​ពេលនេះ​លោកពូ​ពិតជា​មាន​យុ​តិ្ត​ធម៌​មែន ខ្ញុំ​លេង​មាន​កន្លែង​លក់​ដោយសារតែ​ម្នាក់​ហ្នឹង តែ​នៅមាន​ម្នាក់ទៀត​អាក្រក់​ជាង​ម្នាក់នេះ​ខ្លាំងណាស់​, មួយវិញទៀត ម្នាក់​ហ្នឹង​ក៏​ធ្លាប់​យក​អីវ៉ាន់​អ្នកលក់​យកទៅ​ចោល​កន្លែង​សំរាម​ច្រើន​អ្នក​ណាស់​មកហើយ និង​ថែមទាំង​ជេរ​ដៀល​ចាស់ទំ​ទៀត តែ​គ្មាន​អ្នកណា​ហ៊ាន​ទេ​បានត្រឹមតែ​មើលមុខ​គ្នា​»៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

×