Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រី​ស្អាត​បាន​ម៉ូតូ​ថ្មី​ឡូយ ជិះ​បង្អួត​គេឯង​យ៉ាង​សង្ហារ តែ​លទ្ធផល ត្រូវ​ចូល​ប៉ុស្តិ៍ប៉ូលីស ព្រោះតែ​…. (​វីដេអូ​)

​យោងតាម​សារព័ត៌មាន Harian Metro បានអោយដឹងថា កាលពីពេល​ថ្មីៗ​នេះ ស្ត្រី​ស្អាត​បាន​បង្ហោះ​វីដេអូ​ខ្លួនឯង​នាង​ជិះ​ម៉ូតូ RX-Z នៅលើ​បណ្តាញ​សង្គម​។ ប៉ុន្តែ ផ្ទុយ​ពី​ការសរសើរ នាង​ត្រូវបាន​គេ​នាំគ្នា​រិះគន់​ដូច​ព្យុះ ព្រោះតែ​ជិះ​ម៉ូតូ​អត់​ពាក់មួក​សុវត្ថិភាព ហើយ​ជិះ​យ៉ាង​លឿន​ទៀត​។​

​វីដេអូ​នេះ ក្រោយមក បានទទួល​ការចាប់អារម្មណ៍​ពី​សំណាក់​នាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវថ្នល់ (JPJ) របស់​ប្រទេស​ម៉ាឡេស៊ី ដែល​បានចេញ​សេចក្តី​កោះហៅ​ស្ត្រី​រូបនោះ​ដុះក្អែល សម្រាប់​ការរំលោភបំពាន​ច្បាប់​ចរាចរណ៍​។​

​នាយក JPJ លោក Zulkarnain Yasin បាន​និយាយថា​
“​មាន​វីដេអូ​ជាច្រើន​ដែល​ត្រូវបាន​ផ្សព្វផ្សាយ​អំពី​មនុស្ស​ដែល​ជិះ​យានយន្ត​របស់​ពួកគេ នៅលើ​បណ្តាញ​សង្គម​។ ប៉ុន្តែ​ប្រសិនបើ​ច្បាប់​នេះ​ត្រូវបាន​រំលោភ នោះ​វា​នឹង​ក្លាយជា​ភ័ស្តុតាង​សម្រាប់​យើង​ក្នុងការ​ចាត់វិធានការ​”​។​

​លោក​បន្តថា បាន​ទូរស័ព្ទ​ហៅ​ស្ត្រី​នោះ ហើយ​នាង​បាន​ចូលមក​សារភាព​ពី​កំហុស​របស់​នាង​។ នាង​ត្រូវ​ប្រឈម​ការ​ការពិន័យ​ចំនួន​២ គឺ​មិន​ពាក់មួក​សុវត្ថិភាព និង​មិន​បង្ហាញ​ផ្លាកលេខ​ចុះបញ្ជី​យានយន្ត​៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

×