Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការស្ថាបនា​ផ្លូវ ស្តារ​ប្រឡាយ ធ្វើ​ស្ពាន អាជ្ញាធរ​រាជធានី​ភ្នំពេញ បន្តធ្វើ ព្រោះថា​រដូវវស្សា​ជិត​មកដល់​ហើយ

​ភ្នំពេញ ៖ លោក​ហែម ដា​រិ​ទ្ធិ អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​លើកឡើងថា​៖ បើទោះបី​ជំងឺ​កូ​វីដ​-១៩ បាននិងកំពុង​រាតត្បាត​ចូលក្នុង​សហគមន៍​ជាថ្មី ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ យ៉ាង​ក្តី តែ​ការស្ថាបនា​ផ្លូវ ស្តារ​ប្រឡាយ ធ្វើ​ស្ពាន អាជ្ញាធរ​រាជធានី​ភ្នំពេញ​នៅតែ​បន្តធ្វើ​ព្រោះថា រដូវវស្សា​ជិត​មកដល់​ហើយ ។​

​លោក​ហែម ដា​រិ​ទ្ធិ អភិបាលខណ្ឌ​ពោធិ​សែន​ជ័យ​បន្តថា ជាក់ស្តែង​កាលពី​ថ្ងៃទី​២១ មីនា​២០២១​នេះ ដោយ​អនុវត្ត​ទៅ​ការណែនាំ​និង​ចង្អុលបង្ហាញ​របស់លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បាន​បើក​ការដ្ឋាន​ធ្វើ​ស្ពាន ចំនួន​៧​កន្លែង នឹង​បុក​ស៊ី​ផាយ​នៅ​ចំណូ​ច​ណា​មាន​ប្រជាពលរដ្ឋ​រស់នៅ​ច្រើន​តាម​មាត់​ប្រឡាយ​មេ ការពារ​ដី​បាក់ នៅ​ប្រឡាយ​មេ​ទួល​ពង្រ​១ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​លោក​សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី​២២ មីនា​នេះ បាន​មានប្រសាសន៍ថា ដោយមាន​ការណែនាំ​និង​ចង្អុលបង្ហាញ​ពី​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ សហការ​ជាមួយ​មន្ទីរ​ធនធានទឹក​និង​អាជ្ញាធរ​ចណ្ឌ​ពោធិ៍​សែន​ជ័យ បានដាក់​គ្រឿងចក្រ​កាយ​ស្តារ​ប្រឡាយ​ទួល​ពង្រ​ទី​១ ដែល មាន​ទំហំ ៨​ម៉ែត្រ​និង​ជម្រៅ​២​ម៉ែត្រ ហើយ​ជា​លទ្ធផល​យើង​ស្តារ​បាន​៩០​ភាគរយ ។ ប្រឡាយ​នេះ​មាន​តួនាទី​យ៉ាងសំខាន់ ក្នុងការ​បង្ហូរទឹក រំដោះ​ទឹក​ជន់​ពី​ផ្លូវជាតិ​លេខ​៣​ក្នុង ភូមិសាស្ត្រ ខណ្ឌមានជ័យ​ទៅកាន់​បឹង​ជើងឯក​និង​បន្ត​ហូរ​ទៅកាន់​ស្ទឹង​ជ្រៅ ។ នៅពេល​គម្រោងការ​នេះ បញ្ចប់​អាច​កាត់បន្ថយ​ទឹកជំនន់​ទឹកភ្លៀង​នា​រដូវ​វ​ក្សា​ខាងមុខនេះ​បាន​មួយកំរិត​ធំ​។​

​លោក​សាំ ពិសិដ្ឋ បាន​បន្តទៀតថា​៖ ក្នុងពេល​សាងសង់​ស្ពាន​៧​កន្លែង​នេះ យើង​ត្រូវ​ដាក់លូ​ប្រអប់​បណ្តោះ​សិន ដោយសារតែ​យើង​បាន​កាត់ផ្តាច់​ផ្លូវ​មួយចំនួន​កាលពី​ជំនន់​ទឹកភ្លៀង​នា​រដូវវស្សា​កន្លងមក​។ ចំណែក​នៅមុខ​ផ្ទះ​ប្រជាពលរដ្ឋ​រស់នៅ​ច្រើន​នោះ យើង​ត្រូវ​បុក​ស៊ី​ផាយ​ដើម្បី​ទប់​ដី​កុំឱ្យ​បាក់​ចូល​ប្រឡាយ​ផងដែរ​។​

​គួរ​បញ្ជាក់ថា​៖ ជា​គម្រោង​រដ្ឋបាល​រាជធានី​ភ្នំពេញ​ត្រូវ​ស្តារ​ប្រឡាយ​ទួល​ពង្រ​១ ជា​ប្រឡាយ​បេតុង ឲ្យ​បាន​ទទឹង ៨​ម៉ែត្រ បណ្ដោយ ៤៥៤៥​ម៉ែត្រ ចាប់ពី​ភូមិ​ព្រៃ​ព្រីង​ខាងត្បូង​ដល់​បុរី​ជីបម៉ុង​។ ដាក់លូ​ប្រអប់​ទំហំ ២,៦៥​ម៉ែត្រ​គុណ​នឹង​២,៦៥​ម៉ែត្រ មាន​ចំនួន​៣​ជួរ​ប្រវែង​៤៤៥​ម៉ែត្រ ចាប់ពី​បុរី​ជីពម៉ុង​ដល់​ប្រឡាយ​បឹង​ហា​។ ដាក់លូ​ប្រអប់​ស្របតាម​ផ្លូវជាតិ​លេខ​៣​ទំហំ​៦​ម៉ែត្រ​គុណ​នឹង​២ ម៉ែត្រ​ប្រវែង​១២២០​ម៉ែត្រ ចាប់ពី​បូរី​Green Vill ដល់​ដើម​ប្រឡាយ​ទួល​ពង្រ និង​ដាក់លូ​ជ្រុង​ចំណុច​ផ្លូវ​ឆ្លងកាត់​មាន​ចំនួន​៧​កន្លែង​ផងដែរ​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×