Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សំដី​ថ្លោស​ណាស់ ! សន្តិសុខ​ម្នាក់​ត្រូវបាន ក្រុម​ផឹកស៊ី​ស្រវឹង ប្រមាថ​គំរាម​វ៉ៃ​និង​បាញ់​គ្រវាត់ចោល​

​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​សន្តិសុខ​យាម​ការដ្ឋាន​មួយ ស្ថិតនៅ​ខាងក្រោយ ភោ​ជនី​ដ្ឋា​ន​វិមាន​អាហារ ត្រូវបាន​បុរស​ម្នាក់​ក្នុងចំណោម​បក្សពួក​៥​នាក់ ដែល​ផឹកស៊ី​ស្រវឹង​ឈ្លោះ​គ្នា​ផ្អើល​រំខាន​ដល់ក​ម្មករ ដែល​កំពង​ធ្វើការ​ក្បែរ​នោះ មក​ប្រាប់​សន្តិសុខ ឲ្យ​ទៅប្រាប់​កុំ​ឲ្យ​មាត់​ឮ​ពេក​រំខាន​ដល់​ពួកគាត់​ដែល​កំពុងធ្វើការ​។

​ហេតុការណ៍​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង​២​និង​៤០​នាទី​រសៀល​ថ្ងៃទី​២២​ខែមីនា​ឆ្នាំ​២០២១ ត្រង់ចំណុច​ការដ្ឋាន​បុរី​មួយកន្លែង ស្ថិតនៅ​ខាងក្រោយ​ភោជនីយដ្ឋាន​វិមាន​អាហារ ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។

​យោងតាម​ប្រភពពី​សន្តិសុខ​ដែល​គេ​គំរាម​រក​វាយ​និង​បាញ់​នោះ បាន​ប្រាប់​ឲ្យ​ដឹងថា ក្រុម​ជើង​ខ្លាំង​ដែល​ប្រមាថ​មកលើ​គាត់ ឃើញ​ផឹកស៊ី​តាំងពីព្រឹក​មក​ម្លេះ ក្នុង​ឃ្លាំង​ដ៍​ធំ​ទើប​ធ្វើ​ថ្មី​ក្បែរ​នោះ មាន​គ្នា​៥​នាក់​ស្រី​២ ប្ដី​ប្រពន្ធ​និង​គ្នា លុះ​រហូតមកដល់​ម៉ោង​កើតហេតុ​ខាងលើ ក៏មាន​កម្មករ​ដែល​កំ​ពុង​ធ្វើការ​មក​ប្រាប់​សន្តិសុខ​ថា មាន​គេ​ឈ្លោះ​គ្នា​ស្រែក​ឡូរ​ឡា​រំខាន​ដល់​ពួកគាត់​ដែល​កំពុងធ្វើការ សន្តិសុខ​ទទួលបាន​ក៏​ដើរទៅ​ប្រាប់​ខណៈដែល​កំពុង​ឈ្លោះ​ជាមួយ​ប្រពន្ធ ភ្លាមនោះ​ស្រាប់តែ​បែរមក​ជេ​ប្រមាថ​ដាក់​សន្តិសុខ​ទៅវិញ រក​គប់​ក្បាល​នឹង​ដុំថ្ម​ហើយ​បបួល​ចូលក្នុង​ឃ្លាំង​របស់ខ្លួន​វាយ​មួយ​ស្មើ ថែមទាំង​និយាយថា ៖ បើ​មាន​កាំភ្លើង​បាញ់​ក្បាល់​សន្តិសុខ​នោះ​គ្រវាត់ចោល​ទៀតផង​។

​ចំណែក​សន្តិសុខ ក៏​ធ្វើការ​តាម​ការងារ​របស់ខ្លួន ដោយ​ហៅ​តាម​អាយ​កូប​ទៅ​មេ​របស់ខ្លួន​ដើម្បី​មកជួយ​។

​ក្រោយ​កើតហេតុ ឃើញ​មាន​សន្តិសុខ​មកជា​ច្រើន​នាក់​សហការ​ជាមួយ​សមត្ថកិច្ច​ខណ្ឌ​ជ្រោយចង្វារ ចុះមក​ដល់ បានធ្វើ​ការអប់រំ​ទៅ​បុគ្គល​ដែល​គំរាម​វាយ​និង​ប្រមាថ​ជីវិត​គេ ដោយ​សម្របសម្រួល​បញ្ច​ប់​រឿង ព្រោះ​មិនទាន់​បង្ក​ជា​ហឹ​ង្សា​មាន​របួសស្នាម​នៅឡើយ​៕ រក្សា​សិទ្ធិ​ដោយ​៖ សារឿន​

×