ដូចដែលប្រិយមិត្ត បានទទួលជ្រាបរួចមកហើយ ជុំវិញរឿងរ៉ាវបែកបាក់ជីវិតប្តីប្រពន្ធ រវាងលោក ឌួង ឆាយ និងអ្នកនាង ដេត ម៉ាលីណា។ ហើយកាលពីពេលថ្មីៗនេះ អ្នកទាំងពីរក៏បានឈានធ្វើឲ្យរឿងរ៉ាវគ្រួសារផ្ទុះឡើងកក្រើកតែម្តង ពោលគឺក្រោយអ្នកនាង ដេត ម៉ាលីណា បានបញ្ចេញតាំងពីសកម្មភាពអំពើហិង្សា និងទម្លាយចេញខ្ទេចនូវរឿងដ៏ឈឺចាប់ទាំងឡាយ ក្នុងអំឡុងពេល១៣ឆ្នាំ រួមរស់ជាប្តីប្រពន្ធជាមួយលោក ឌួង ឆាយ។
ដោយសារតែហាក់ដឹងពីកំហុសខ្លួនបានធ្វើឡើងស្ទើរគ្រប់រឿង ទៅលើអតីតភរិយា នៅទីបំផុត កាលពីម្សិលមិញនេះ មហាជន និងក៏ដូចហ្វេនៗ ពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីបានឃើញលោក ឌួង ឆាយ បានកោរសក់សាងភ្នួសជាព្រះសង្ឃ។
តែទោះយ៉ាងណា អ្វីដែលធ្វើឲ្យយើងគ្រប់គ្នា អាណិតអាសូរជាខ្លាំងនោះ គឺកូនៗទាំង៣នាក់ របស់អ្នកទាំងពីរ ចាប់ពីពេលនេះទៅ នឹងលែងមានភាពកក់ក្តៅដូចមុនទៀតហើយ ព្រោះឪពុកម្តាយរបស់ពួកគេ គ្មានថ្ងៃត្រូវរ៉ូវគ្នាជាប្តីប្រពន្ធឡើយ។
ជាក់ស្តែង ស្របពេលដែលរឿងរ៉ាវបែកបាក់គ្រួសារអ្នកទាំងពីរបានផ្ទុះឡើង ហើយខណៈពេលនេះលោក ឌួង ឆាយ ក៏កោរសក់បួស ដោយអះអាងថា ជាការបួសសងគុណឪពុកម្តាយយ៉ាងក្តី គេក៏បានឃើញអ្នកលេងបណ្តាញសង្គម ចាប់អារម្មណ៍បង្ហោះនូវវីដេអូរំជួលចិត្ត និងអាណិតខ្លោចចិត្តមួយ កាលលោក ឌួង ឆាយ នៅរស់ជុំគ្នាជាមួយអតីតភរិយាពោរពេញដោយសុភមង្គល អំឡុងឆ្នាំ២០១៨ បង្ហាញពីកូនប្រុសច្បងរបស់ពួកគេ មានបញ្ហាភ្នែក ហើយនិយាយមួយៗ ធ្វើការបួងសួងឲ្យភ្នែករបស់គេឆាប់ជា អាចមើលឃើញពេញពិភពលោក។ តែយ៉ាងណា រហូតមកទល់ពេលនេះ គេពុំដឹងថាកូនច្បងរបស់អ្នកទាំងពីរម្នាក់នេះ អាចមើលឃើញច្បាស់ ឬយ៉ាងណានោះទេ ព្រោះមួយរយៈចុងក្រោយនេះ គេពុំបានឃើញវត្តមានកូនប្រុសដ៏កំសត់ម្នាក់នេះ បង្ហាញខ្លួននោះទេ ដោយគេបានឃើញតែកូនប្រុសទី២ និងកូនស្រីពៅប៉ុណ្ណោះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង






