Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​ឆក់​កាបូប​ពី​ស្ត្រី​ម្នាក់​មិនបាន​សម្រេច​ព្យាយាម​ជិះ​រត់​ត្រូវ​ប្រជាពលរដ្ឋ​ឃាត់​បានប្រគល់​ឲ្យ​សមត្ថ​កិ​ច្ច

ភ្នំពេញ ÷ ជនសង្ស័យ​មាន​គ្នា​២​នាក់​បាន​ជិះ​ម៉ូតូ​និ​ច​មួយគ្រឿង​ធ្វើ​សកម្មភាព​ឆក់​កាបូប​ពី​នារី​រងគ្រោះ​មិនបាន​សម្រេច​ត្រូវបាន​នារី​ជា​ជនរងគ្រោះ​ស្រែក​ចោរៗ​ឲ្យ​គេ​ជួយ ក៏បាន​ប្រជាពលរដ្ឋ​តាម​ប្រដេញ​ពីក្រោយ​ឃាត់​បាន​ជិត​និង​ក្លឹប​ថោ​ន​រួច​បានប្រគល់​ឲ្យ​សមត្ថកិច្ច​។​

​ហេតុការណ៍​ភ្ញាក់ផ្អើល​នេះដែរ​កើតឡើង​នៅវេលា​ម៉ោង​៧ និង ៣០ នាទី​យប់​ថ្ងៃ​ចន្ទ​ទី​២២ ខែមីនា​ឆ្នាំ ២០២១ ឃាត់​បាន​ត្រង់​ផ្លូវ​បេតុង​ជិត​នឹង​ក្លឹប​ថោ​ន​ក្នុង​សង្កាត់​មិត្តភាព ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។​

​ប្រភពពី​នារី​ជា​ជនរងគ្រោះ​បាន​រៀបរាប់​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ខ្លួន​បាន​ជិះ​ម៉ូតូ​zoomer x មួយគ្រឿង​ពណ៌​ស លាយ​ខ្មៅ ពាក់​ផ្លាកលេខ រតនគិរី 1-E 7375 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​សហ​ពន្ធ​រុ​ស្សុី​ក្នុងទិសដៅ​ពី​លិចទៅ​កើត​គោលបំណង​ត្រឡប់ទៅផ្ទះ​វិញ ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​មាន​គ្នា​២​នាក់​ជិះ​ម៉ូតូ​ម៉ា​កនិច​មួយគ្រឿង​ពណ៌​ទឹកក្រូច ពាក់​ផ្លាកលេខ ភ្នំពេញ 1-IA 1696 ធ្វើដំណើរ​ពីក្រោយ​រួច​បាន​ឈោង​ដៃ​ទៅ​ទាញ​កាបូប​ពី​ស្ត្រី​ជា​ជនរងគ្រោះ​តែ​មិនបាន​សម្រេច​ត្រូវបាន​ស្ត្រី​ជា​ជនរងគ្រោះ​ស្រែកថា​ចោរៗ​ក៏​ប្រជាពលរដ្ឋ​រួម​ដំណើរ​តាមផ្លូវ​ជួយ​ប្រដេញ​តាម​ពីក្រោយ​ឃាត់​បាន​នៅ​ចំណុច​ផ្លូវ​បេតុង ជិត​និង​ក្លឹប​ថោ​ន​ចាស់​រួច​នាំគ្នា​វាយ​ទៅលើ​ជនសង្ស័យ​ឡើង​ទ្រោម​ខ្លួន​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​ចុះមក​ដល់​បាន​ឲ្យ​ជនរងគ្រោះ​ទៅ​ដាក់​ពាក្យបណ្តឹង និង​វាយខ្នោះ​ជនសង្ស័យ​ទាំង​២នាក់​យកទៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​មិត្តភាព​ដើម្បី​ធ្វើការ​សាកសួរ​និង​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​៕

រក្សា​សិទ្ធិ​ដោយ​៖ សា មេ​ត​

×