Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​យោធា​ស័ក្តិ​៥​ម្នាក់​ ជិះ​ម៉ូតូ​ចេញពី​បន្ទាយ​ទៅ​ទិញ​ម្ហូប​ត្រូវ​រថយន្ត​ដឹកទំនិញ​ធុន​ធំ​បុក​កិន​ពីលើ​បែក​ខួរ​ស្លាប់​

​ភ្នំពេញ ÷ មន្ត្រី​យោធា​ស័ក្តិ​៥​ម្នាក់​ត្រូវបាន​បាត់បង់​ជីវិត​ភ្លាមៗ​បន្ទាប់ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ជិះ​ម៉ូតូ​ចេញពី​បន្ទាយ​ដើម្បី​ទៅ​ទិញ​ម្ហូប​ហូបបាយ​ក៏ត្រូវ​រថយន្ត​ធុន​ធំ​បើក​ទៅបុក​បណ្តាល​ឲ្យ​ដួល​កិន​បែក​ខួរ​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង​។​ចំណែក​តៃកុង​រថយន្ត​បង្ក​ត្រូវ​សមត្ថកិច្ច​តាម​ឃាត់​បាន​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះដែរ​កើតឡើង​នៅវេលា​ម៉ោង​៨​និង​៤០​នាទី​យប់​ថ្ងៃ ចន្ទ ទី​២២ ខែមីនា ឆ្នាំ ២០២១ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ចំណុច​ជិត​អគ្គបញ្ជាការ​កងទ័ពជើងគោក ក្នុង សង្កាត់​កន្ទោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​។​

​សព​ជនរងគ្រោះ​មានឈ្មោះ​ពៅ វិច្ឆិការ ភេទ​ប្រុស​អាយុ​៣៤​ឆ្នាំ​មុខរបរ​មន្ត្រី​យោធា​ស័ក្តិ​៥ នៅ​អគ្គបញ្ជាការ​កងទ័ពជើងគោក​។​

​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ស្គុ​ប​ពីមួយ​គ្រឿង ពណ៌​ស​ពាក់​ផ្លាកលេខ​ភ្នំពេញ​1-BC 6390 ជិះ​ចេញពី​បន្ទាយ​ក្នុងទិសដៅ​ពី​លិចទៅ​កើត​គោលបំណង​ទៅ​ទិញ​ម្ហូប​មក​បាយ​ជុំគ្នា​ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ស្រាប់​តែមាន​រថយន្ត​យី​ឌុប​ម៉ាក​FUSO មួយគ្រឿង​ក្បាល​ពណ៌​ត្រួយ​ចេក​ពាក់​ផ្លាកលេខ​ភ្នំពេញ​2-E 9187 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​បញ្ច្រាសទិស​គ្នា​ក្នុង​ល្បឿន​លឿន​បាន​រេ​ចង្កូត​ជ្រុល​ទៅបុក​ចំ​ពីមុខ​ម៉ូតូ​ពេញទំហឹង​រួច​កិន​ពីលើ​ចំក្បាល​ធ្លាយ​ខួរ​ស្លាប់​ភ្លាមៗ​។​ ហើយ​ភ្លាមៗ​នោះ​រថយន្ត​បង្ក​ព្យាយាម​បើក​រត់​ទៅមុខ​ប្រមាណ​ជិត​មួយរយ​ម៉ែត្រ​រួច​ក៏បាន​ឈប់​រថយន្ត​បើកទ្វា​រត់គេចខ្លួន​ចូលក្នុង​រោងចក្រ​ត្រូវបាន​សមត្ថកិច្ច​តាម​ចូល​ឃាត់​បានមក​វិញ​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​សហការ​ជាមួយ​ជំនាញ​ចរាចរណ៍​ខណ្ឌ​កំបូល​ចុះមក​ដល់​ក៏បាន​ទាក់ទង​ទៅខាង​ជំនាញ​ចរាចរណ៍​ក្រុង​មក​វាស់វែង​យក​រថយន្ត​បង្ក​និង​ម៉ូតូ​រងគ្រោះ​ទៅ​រក្សាទុក​រងចាំ​ដោះស្រាយ​នៅពេល​ក្រោយ រួច​ធ្វើ​កំណត់ហេតុ​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

រក្សា​សិទ្ធិ​ដោយ​៖ សា មេ​ត​

×