Wednesday, September 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងទេសចរណ៍​លើកលែង​ការពិន័យ​អន្តរការណ៍​ចំពោះ​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍ រហូតដល់​ថ្ងៃ​៣១ ធ្នូ ២០២១

​ភ្នំពេញ ៖ ក្រសួងទេសចរណ៍​បានសម្រេច​ផ្ដល់​រយៈពេល​អនុគ្រោះ​លើកលែង​ការពិន័យ​អន្តរការណ៍​ជា​ប្រាក់ ចំពោះ​ការស្នើសុំ​អាជ្ញា​បណ្ណ​ទេសចរណ៍ ចាប់ពី​ថ្ងៃទី​១៦ ខែមីនា រហូតដល់​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២១ ។ ម្ចាស់​អាជីវកម្ម​ត្រូវដាក់​ពាក្យស្នើសុំ​ថ្មី និង​បន្ត​អាជ្ញា​បណ្ណ​ឱ្យបាន​រួសរាន់​។​

​ការអនុគ្រោះ​លើកលែង​ការពិន័យ​អន្តរការណ៍​ជា​ប្រាក់ ចំពោះ​ការស្នើសុំ​អាជ្ញា​បណ្ណ​ទេសចរណ៍ ដោយសារ​ស្ថានភាព​វិបត្តិ​ជំងឺ​កូ​វីដ​១៩ នៅ​ពុំទាន់​បានបញ្ចប់ និង​ដើម្បី​ចូលរួម​សម្រួល​ដល់​ការប្រកប​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍​។​

​បើតាម​សេចក្ដីជូនដំណឹង ក្រសួងទេសចរណ៍ បាន​អំពាវនាវ​ឱ្យ​ម្ចាស់​អាជ្ញា​បណ្ណ​ទេសចរណ៍ ឬ​ប្រតិបត្តិ​ករ​ទេសចរណ៍​ដែល​ពុំទាន់​មាន​អាជ្ញា​បណ្ណ​ទេសចរណ៍ ឬ​អាជ្ញា​បណ្ណ​ទេសចរណ៍​ហួស​សុពលភាព ត្រូវ​រួសរាន់​មក​ដាក់ពាក្យ​ស្នើសុំ​ថ្មី ឬ​បន្ត​អាជ្ញា​បណ្ណ​ទេសចរណ៍​នៅ​ទីស្ដីការ​ក្រសួងទេសចរណ៍ ឬ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​៕

រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×