Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ដែល​កាច់ក​ម៉ូតូ​ពី​ខណ្ឌទួលគោក​បានសម្រេច មក​ជាប់អន្ទាក់​សមត្ថ​កិច្ច​ខណ្ឌ​ឬ​ស្សី​កែវ​

​ភ្នំពេញ ៖ ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ដែល​កាច់ក​ម៉ូតូ​ពី​ខណ្ឌទួលគោក បានសម្រេច មក​ជាប់អន្ទាក់​សមត្ថ​កិច្ច​ខណ្ឌ​ឬ​ស្សី​កែវ ក្រោយពី​ទទួលបាន តាម​វិទ្យុទាក់ទង​ប្រចាំ​បញ្ជា​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដោយ​ប្រេ​ី​រយៈពេល​៣០​នាទី​ឃាត់ខ្លួន​បាន​ជនសង្ស័យ​២​នាក់​និង​ម៉ូតូ​២​គ្រឿង ។​

​ក្នុង​ប្រតិបត្តិការ​ដ៏​ក្ដៅគគុក​នេះ សមត្ថកិច្ច​បាន​បង្ហើប​ប្រាប់​ឱ្យដឹងថា ក្រោយពី​ទទួលបាន​បញ្ជា​ពី​ថ្នាក់លើ កម្លាំង​ព្រហ្មទណ្ឌ​ខណ្ឌ​ឬ​ស្សី​កែវ សហការ​ជាមួយនឹង​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ទួល​សង្កែ​ទី​១ បើក​ការស្រាវជ្រាវ​ភ្លាមៗ ក៏​ប្រទះឃើញ​ម៉ូតូ​ម៉ាក​ក្លិ​ច​ពណ៌​ខ្មៅ​ពាក់​ផ្លាកលេខ​ភ្នំពេញ​1IP-1638 ដែល​ជនសង្ស័យ​កាច់ក​មកពី​ម្ដុំ​ផ្លូវ​៣៣៩​សង្កាត់​បឹងកក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ យកមក​ដាក់​ផ្ញើ​នៅផ្ទះ​ក្រោម​ដី​ដែលមាន​ទីតាំង​តាម​បណ្ដោយ​ផ្លូវ​រថភ្លើង ភូមិ​ចុង​ខ្សាច់ សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ នៅវេលា​ម៉ោ​៩​និង​៥០​នាទី​យប់​ថ្ងៃទី​២២​ខែមីនា​ឆ្នាំ​២០២១​។

​ក្រោយពី​ឃេ​ី​ញ​ម៉ូតូ​សមត្ថកិច្ច​បានដាក់​កម្លាំង​ឃ្លាំ​ចាំមើល មិនយូរប៉ុន្មាន​ក៏​លេចមុខ​ជនសង្ស័យ ២ នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ា​និ​ច​ពណ៌​ទឹកប្រាក់ ពាក់​ផ្លាកលេខ​ភ្នំពេញ​1AR-6854 ជិះ​ចូល​ទីតាំង​ខាងលើ​នោះ​បម្រុង​យក​ម៉ូតូ​ដែល​កាច់​កបាន​នោះ​ចេញ តែ​ត្រូវ​កម្លាំង​សមត្ថកិច្ច​បុក​ចូល​ខ្ទប់​ចាប់វាយ​ខ្នោះ​ភ្លាមៗ​។​

​ជនសង្ស័យ​ទី​១​មានឈ្មោះ ធំ រដ្ឋា ហៅ​ជ័យ​អាយុ​១៨​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ​,ជនសង្ស័យ​ទី​២​មានឈ្មោះ គូ ថេ​រ៉ា អាយុ​៣១​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ ។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​ជំនាញ​ព្រហ្មទណ្ឌ​ខណ្ឌឫស្សីកែវ សហការ​ជាមួយនឹង​សមត្ថកិច្ច​ប៉ុស្តិ៍ បាន​នាំខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​និង​វត្ថុតាង​ម៉ូតូ ២​គ្រឿង​យកទៅ​ប៉ុស្តិ៍​ទួល​សង្កែ​ទី​១​ដើម្បី​សួរនាំ រួច​ទំនាក់ទំនង​សមត្ថកិច្ច​ខណ្ឌទួលគោក​មក​ទទួលយក​ជនសង្ស័យ​និង​វត្ថុតាង​ម៉ូតូ​ទាំង​២​គ្រឿង ទៅ​ចាត់​ការបន្ត​តាម​នីតិវិធី​ច្បាប់​៕

រក្សា​សិទ្ធិ​ដោយ​៖ សារឿន​

×