Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូន​បុរស​ម្នាក់​ទៅ​តុលាការ រួមភេទ​ជាមួយ​ក្មេងស្រី អាយុ​១៤​ឆ្នាំ​

ខេត្តកណ្ដាល ៖ យុវជន​ម្នាក់​បន្ទាប់ពី​ផឹកស្រា​ស្រវឹង​រួចមក បាន​ដឹក​សង្សារ​ជា​អនីតិជន​របស់ខ្លួន​តា​ម​ម៉ូតូ​ចូល​ផ្ទះសំណាក់ ហើយក៏​លួងលោម​រួមភេទ​បានសម្រេច​។

លុះ​ព្រឹក​ឡើង​ដឹង​ដល់​ម្ដាយ​ខាង​ស្រី ក៏​ប្តឹង​សមត្ថកិច្ច​ស្រុក​ខ្សាច់កណ្ដាល​ឲ្យ​ធ្វើ​ការចាប់​ឃាត់ខ្លួន​ភាគី​ខាង​ប្រុស​នោះ​តែម្ដង​។​សមត្ថកិច្ច​ស្រុក​ខ្សាច់កណ្ដាល​បាន បញ្ជូន​បុរស​ម្នាក់​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាមច្បាប់។​

​សូ​បញ្ជាក់ថា ករណីនេះ បាន​កើតឡើង​កាលពី​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០២១ វេលា​ម៉ោង​២១​និង​០០​នាទី​យប់ នៅ​ចំណុច​ផ្ទះសំណាក់​យីហោ​ស្វាយជ្រំ ស្ថិតក្នុង​ភូមិ​បា​រាជ ឃុំ​ស្វាយជ្រំ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ហើយ​ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០២១​។​

​ជនរងគ្រោះ​មាន​អាយុ​១៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​សិស្ស មាន​ទីលំនៅ​សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។​

​ចំណែក​ជនសង្ស័យ​ឈ្មោះ ភាព ដា​វ៉ាន់ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ចុងភៅ មាន​ទីលំនៅ​ភូមិ​បា​រាជ ឃុំ​ស្វាយជ្រំ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ដែល​លទ្ធផល​ធ្វើតេស្ត​ទឹកនោម​វិជ្ជមាន​(+) មាន​សារធាតុ​ញៀន ត្រូវ​ឃាត់ខ្លួន​។​

​នារី​ជនរងគ្រោះ​បានមក​ស្នាក់​នៅផ្ទះ​ជាមួយ​បងស្រី​ខ្លួន​អស់​រយៈពេល​៣​ឆ្នាំកន្លងមក​ហើយ​គឺ​នៅ​ភូមិ​ព្រែក​បង្កង ឃុំ​ព្រែ​តា​កូវ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។

​ដើម្បី​រៀនសូត្រ ហើយ​រយៈពេល​កន្លះ​ខែ​កន្លងមក​ជនរងគ្រោះ​បាន​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ជនសង្ស័យ​ឈ្មោះ ភាព ដា​វ៉ាន់ តាមរយៈ​ប្រព័ន្ធ​ហ្វេ​ស​ប៊ុ​ក​ធ្វើជា​សង្សា​នឹង​គ្នា​។ លុះ​មកដល់​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០២១ វេលា​ម៉ោង​១៦​និង​៣០​នាទី ជនសង្ស័យ​និង​មិត្តភក្តិ​ឈ្មោះ ប៉ុន កុល​ចា​រ៉ា ភេទ​ប្រុស និង​ឈ្មោះ ហេង បញ្ញា ភេទ​ប្រុស កំពុង​ផឹកស្រា​បៀរ ខណៈនោះ​ជនរងគ្រោះ​បាន​ទូរស័ព្ទ​សួរ​ឈ្មោះ ភាព ដា​វ៉ាន់ ថា បង​ឯង​នៅឯណា​? ភ្លាមនោះ​ឈ្មោះ ភាព ដា​វ៉ាន់ ឆ្លើយថា ខ្ញុំ​កំពុង​ផឹក​។ បន្ទាប់មក​ជនរងគ្រោះ​និយាយថា ខ្ញុំ​ឈ្លោះ​គ្នា​ជាមួយ​ឪពុក​ខ្ញុំ ខ្ញុំ​ចង់​ចេញពីផ្ទះ ហើយ​ឈ្មោះ ភាព ដា​វ៉ាន់ សួរថា អ៌ី​ចឹ​ង​មក​ផឹក​អត់ ? ភ្លាមនោះ​ជនរងគ្រោះ​ឆ្លើយថា ចា៎​! ពេលនោះ​ឈ្មោះ ភាព ដា​វ៉ាន់ បាន​ជិះ​ម៉ូតូ​មក​ឌុប​ជនរងគ្រោះ​ទៅ​ផឹកស្រា​បៀរ​នៅផ្ទះ​របស់​ឈ្មោះ ប៉ុន កុល​ចា​រ៉ា រហូតដល់​ម៉ោង​១៩៖៣០​នាទី ហើយ​ឈ្មោះ ភាព ដា​វ៉ាន់ បាន​ជិះ​ម៉ូតូឌុប​ជនរងគ្រោះ​ចូលទៅក្នុង​ផ្ទះសំណាក់​យីហោ​ស្វាយជ្រំ នៅ​ភូមិ​បា​រាជ ឃុំ​ស្វាយជ្រំ ចំណែក​ឈ្មោះ ប៉ុន កុល​ចា​រ៉ា និង​ឈ្មោះ ហេង បញ្ញា ក៏​ទៅជា​មួយ​ដែរ​។ ពេលទៅដល់​ក៏​ចូលទៅ​ដេក​នៅក្នុង​បន្ទប់​លេខ​០០៨ (​បន្ទប់​មាន​គ្រែ​២) ដោយ​ជនសង្ស័យ​និង​ជនរងគ្រោះ​ដេក​លើ​គ្រែ​១​ជាមួយគ្នា ចំណែក​ឈ្មោះ ប៉ុន កុល​ចា​រ៉ា និង​ឈ្មោះ ហេង បញ្ញា បាន​ដេក​លើ​គ្រែ​១​ជាមួយគ្នា​ដែរ​។ លុះដល់​ម៉ោង​២១​និង​០០​នាទី ជនសង្ស័យ​និង​ជនរងគ្រោះ បាន​រួមភេទ​ជាមួយគ្នា​បានសម្រេច​១​លើក​។ មកដល់​ព្រឹក​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០២១ វេលា​ម៉ោង​១០​និង​០០​នាទី ឈ្មោះ ភាព ដា​វ៉ាន់ ជិះ​ម៉ូតូឌុប​ជនរងគ្រោះ​ចេញពីផ្ទះ​សំណាក់​ជូន​មក​ផ្ទះ​វិញ​។ ពេលមកដល់​ផ្ទះ​ឈ្មោះ មាស សារិត ជា​ម្តាយ​របស់​ជនរងគ្រោះ បាន​សួរនាំ​កូនស្រី​។ បន្ទាប់មក​ម្តាយ​នាង​ក៏​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្វាយជ្រំ ហើយ​សមត្ថកិច្ច​ប៉ុស្តិ៍​ចុះ​ធ្វើ​អន្តរាគមន៍​ឃាត់ខ្លួន​ឈ្មោះ ភាព ដា​វ៉ាន់ បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ស្រុក​ខ្សាច់កណ្តាល បន្ត​អនុវត្តតាម​នីតិវិធី​៕

រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×