Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អឺរ៉ុប​អាច​ទទួលបាន​ប្រព័ន្ធ​ការពារ​របស់ខ្លួន​នៅត្រឹម​ខែកក្កដា ​៖ យោងតាម​ស្នងការ​អឺរ៉ុប​

​ស្នងការ​សហគមន៍​អឺរ៉ុប​បាន​និយាយថា អឺរ៉ុប​អាចមាន​ប្រព័ន្ធ​ការពារ​ប្រឆាំងនឹង​វីរុស​កូ​វីដ​-១៩ នៅត្រឹម​ខែ
​កក្កដា ខណៈ​វត្ត​មាននៃ​វ៉ាក់សាំង​ត្រូវបាន​គេ​ព​ន្លឿ​ន ប៉ុន្តែ​ការចាក់​វ៉ាក់សាំង​ត្រូវបាន​គេ​រំពឹងថា​មាន​ល្បឿន យឺត​នៅក្នុង​ទ្វីប​នេះ​។​

ការបង្ហាញ​នូវ​សុទិដ្ឋិនិយម​នេះ​នៅតែមាន បើទោះបីជា​បណ្តា​ប្រទេស​អ៊ឺរ៉ុប​មួយចំនួន​បានចាប់ផ្តើម​រៀបចំ​ឡើងវិញ​នូវ​ការ​រឹតត្បិត ខណៈ​មានការ​កើនឡើង​នៃ​វីរុស​កូ​វីដ​១៩ ហើយ​បន្ទាប់ពី​មានការ​ព្រួយបារម្ភ​ទៅលើ​សុវត្ថិភាព​នៃ​វ៉ាក់សាំង​។​

លោក Thierry Breton ស្នងការ​អឺរ៉ុប​សម្រាប់​ទីផ្សារ​ផ្ទៃក្នុង​របស់​សហភាព​អឺរ៉ុប បាន​ប្រាប់​វិទ្យុ​បារាំង TF1 ថា “​ចូរ​យើង​យក​កាលបរិច្ឆេទ​ជា​និមិត្តរូប​៖ «​នៅ​ថ្ងៃទី ១៤ ខែកក្កដា​យើង​មានលទ្ធភាព​ទទួលបាន​ប្រព័ន្ធ​ការពារ​ពាសពេញ​ទ្វីបអឺរ៉ុប​។​»

លោក​មានប្រសាសន៍ថា​៖«​យើង​កំពុង​ស្ថិតនៅ​ក្នុងផ្ទះ ព្រោះ​យើង​ដឹងថា​ដើម្បី​យកឈ្នះ​លើ​វីរុស​កូ​វីដ​នេះ​មានតែ​ដំណោះស្រាយ​តែមួយ​ទេ​គឺ​ការចាក់​វ៉ាក់សាំង ហើយ​វ៉ាក់សាំង​នឹង​មកដល់​ហើយ​។​» ជាង​មួយ​ភាគបី​នៃ​ប្រជាជន​បារាំង​ឥឡូវនេះ ត្រូវបាន​បិទទ្វារ​ជាថ្មី ខណៈពេលដែល​ការខកចិត្ត​ចំពោះ​ការទប់ស្កាត់​វីរុស​បាន​រាលដាល​ដល់​បាតុកម្ម​ចុង​សប្តាហ៍​នៅ​ប្រទេស​អាឡឺម៉ង់ អាំ​ស្ទែ​ដាំ ប៊ុលហ្គារី​និង​ប្រទេស​ស្វី​ស​។​

ការប្រយុទ្ធប្រឆាំង​ទៅនឹង​វីរុស​កូ​វីដ​១៩ នៅ​អឺរ៉ុប​ដើម្បី​ការពារ​ការឆ្លង​រាលដាល​នៃ​រលក​ទី ៣ ដ៏​សាហាវ​បាន​បង្ក​ភាពស្មុគស្មាញ ដោយ​ការចាក់​វ៉ាក់សាំង ដែលមាន​រួមបញ្ចូល​ទាំង​ប្រទេស​មួយចំនួន បាន​បញ្ឈប់​ការចាក់​វ៉ាក់សាំង​របស់ AstraZeneca ជា​បណ្តោះអាសន្ន ដើម្បី​ឆ្លើយតប​នឹង​ករណី​ឈាមកក​ក្នុង​សរសៃឈាម​។​

ចាប់តាំងពី​ពេលនោះ​មក ភាគច្រើន​បាន​ប្រើប្រាស់​វ៉ាក់សាំង​ឡើងវិញ​បន្ទាប់ពី​ទីភ្នាក់ងារ​ថ្នាំ​អឺរ៉ុប​បាន​រកឃើញថា​វា​មាន​សុវត្ថិភាព​និង​ប្រសិទ្ធភាព​។ ប៉ុន្តែ​ក្រុមហ៊ុន AstraZeneca បាន​ចែកចាយ​តែ ៣០ ភាគរយ​នៃ​ចំនួន ៩០ លាន​ដូ​ស​ដែល​ខ្លួន​បាន​សន្យា​ជាមួយ​សហភាព​អឺរ៉ុប​សម្រាប់​ត្រីមាស​ទី ១ ។ លោក បេន​ឡេ​បាន​និយាយថា​លោក​ជឿជាក់ថា​វ៉ាក់សាំង​កាន់តែច្រើន​នឹង​មកដល់​ក្នុងពេល​ឆាប់ៗ​នេះ ដោយ​រំពឹងថា​នឹងមាន​ពី ៣០០ ទៅ ៣៥០ លាន​ដូ​ស​ក្នុង​ចន្លោះ​ខែមីនា​និង​មិថុនា​។ លោក​បន្តថា​បច្ចុប្បន្ន​រោងចក្រ​ចំនួន ៥៥ កំពុង​ផលិត​វ៉ាក់សាំង​នៅ​អឺរ៉ុប​៕

ប្រភព​៖ AFP​

×