ក្នុងពេលផ្សារបិទកាលពីថ្ងៃចន្ទ ភាគហ៊ុន PPSP បានកើនឡើង ១៧០រៀល មកដល់ដែនកំណត់ខ្ពស់បំផុតប្រចាំថ្ងៃ ១,៩៥០រៀល ជាមួយនឹងទំហំជួញដូរ ២៧៨,០៩ លានរៀល ដែលត្រូវជាប្រមាណ ៣៧ភាគរយ នៃទំហំជួញដូរសរុប។
ភាគហ៊ុន បី ផ្សេងទៀត ដែលរួមមាន កំពង់ផែស្វយ័តក្រុងភ្នំពេញ (PPAP) កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) និងផេសថិក (PEPC) ក៏មានកំណើនផងដែរ ដោយកើនឡើង ១៨០រៀល ៦០រៀល និង ១០០រៀល មកដល់ ១២.៧៨០រៀល ១៣.១០០រៀល និង ៣.១០០រៀល។
ផ្ទុយមកវិញ ភាគហ៊ុននៅសល់ទាំង បី របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PWSA) ហ្ក្រេនធ្វីន (GTI) និងអេស៊ីលីដា (ABC) បានថយចុះ ៤០រៀល ២៦០រៀល និង ៤០រៀល មកបិទត្រឹម ៦.៣៤០រៀល ៤.០៤០រៀល និង ១៦.៦៨០រៀល។
សន្ទស្សន៍ ផ.ម.ក. បានធ្លាក់ចុះ ០,០៣% មកត្រឹម ៦៣៩,៤៦ ពិន្ទុ។ ទំហំជួញដូរភាគហ៊ុនសរុបមានចំនួន ៧៤៨,៩៣ លានរៀល៕
រក្សាសិទ្ធិដោយ ៖ CEN