ព្រះសីហនុ៖ កម្លាំងគណៈបញ្ជាការឯកភាពស្រុកព្រៃនប់ បានធ្វើការពិន័យអន្តរការណ៍លើរថយន្ត០៤គ្រឿង ដែលបានបើកគេចវេះប៉ុស្តិ៍ត្រួតពិនិត្យចត្តាឡីស័ក ព្រំប្រទល់រវាងខេត្តព្រះសីហនុ និងខេត្តកំពត ។
នៅ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ សមត្ថកិច្ចស្រុកព្រៃនប់ បានបង្ហាញអ្នកបើករថយន្តគេចវេះទាំង៤នាក់មាន ដូច ទី១- រថយន្តម៉ាក KIA ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BH-4776 បើកបរដោយឈ្មោះ ផេង រតនា ភេទប្រុស អាយុ៤៧ឆ្នាំ។ ទី២- រថយន្តម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2T-0439 បើកបរដោយឈ្មោះ អ៊ឹម ឃីម ភេទប្រុស អាយុ៤៦ឆ្នាំ។ ទី៣- រថយន្តម៉ាក HYUNDAI ពាក់ស្លាកលេខភ្នំពេញ 3F-1173 បើកបរដោយឈ្មោះ តុង ផាន់ណា ភេទប្រុស អាយុ២១ឆ្នាំ និងទី៤- រថយន្តម៉ាកសាំងយ៉ុង ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ 3BD-0184 បើកបរដោយឈ្មោះ ណាក់ រ័ត្ន ភេទប្រុស។
គួរបញ្ជាក់ថា យោងតាមច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដែលបានចុះនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ត្រង់មាត្រាទី១០ បទមិនគោរពវិធានការរដ្ឋបាល បានបញ្ជាក់ថា ដោយមិនគិតដល់បទល្មើសព្រហ្មទណ្ឌដទៃទៀត អំពើដោយចេត នាមិនគោរពវិធានការរដ្ឋបាល ដែលបានដាក់ចេញស្របតាមច្បាប់នេះត្រូវទទួលពិន័យអន្តរការណ៍ពី មួយលានរៀល ទៅប្រាំលានរៀល៕
រក្សាសិទ្ធិដោយ ៖ CEN