ភ្នំពេញ៖ ម្ចាស់អាជីវកម្មមួយចំនួននៅភ្នំពេញ បានអះអាងថា ក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ១៩ នៃព្រឹត្តិ ការណ៍ សហគមន៍ ២០ កុម្ភៈ ការលក់ដូរបស់ខ្លួនមានការធ្លាក់ចុះខ្លាំង រហូតដល់មានការកាត់បន្ថយម៉ោងលក់ ផងដែរ។
ភោជនីយដ្ឋាន ផាកកាហ្វេ បានរាយការណ៍ថា ការលក់ដូររបស់ខ្លួន បានធ្លាក់ចុះចំនួន ៦០ ភាគរយ ក្នុងអំឡុងពេលមានជំងឺរាតត្បាតកូវីដ១៩ នៃព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ បើប្រៀបធៀបនឹងព្រឹត្តិការណ៍ សហគមន៍កាលពីខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ។
នាយកគ្រប់គ្រងក្រុមហ៊ុន Express Food Group (EFG) ដែលមានក្រុមហ៊ុន Pizza Company, និងការ៉េម Swensenជាដើម លោក ទេព វិរៈ បានឱ្យដឹងថា ការលក់បានធ្លាក់ចុះប្រមាណ ៨០ ភាគរយ ក្នុងអំឡុងពេលមានជំងឺរាតត្បាតនៃព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ ផងដែរ។
លោក បានបន្តថា ដោយសារតែអតិថិជនខ្លាចមិនហ៊ានចេញក្រៅ ទីតាំងមួយចំនួនរបស់ EFG នៅក្នុងផ្សារទំនើបបានកាត់បន្ថយម៉ោងធ្វើការ ដោយសារកង្វះអតិថិជន។ លោកបានឱ្យដឹងទៀតថា រដ្ឋាភិបាលបានគាំទ្រដល់អាជីវកម្មនានា តាមរយៈការលើកលែងពន្ធ និងការផ្តល់ជំនួយសង្គ្រោះ ប៉ុន្តែលោកបន្ថែមថា ប្រសិនបើរដ្ឋាភិបាលអាចកាត់បន្ថយថ្លៃអគ្គិសនីបានបន្ថែមទៀតនោះ វានឹងជួយដល់វិស័យនេះ ក្នុងការបន្តប្រតិបត្តិការការ ងារ បន្តទៀត ។
គួរបញ្ជាក់ថា បើទោះបីជា មានការរាតត្បាតពីជំងឹកូវីដ១៩នេះយ៉ងណាក៏ដោយ ក៏វិស័យភោជនីយដ្ឋានមួយ នៅតែដំណើរការជាធម្មតាដដែល និងអនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល និងបទដ្ឋានផ្សេង ៗទៀត ដោយបានដាក់វិធានការណ៍ទាំងនោះ ដើម្បីធានាឲ្យបាននូវសុវត្ថិភាពសម្រាប់អតិថិជន៕
រក្សាសិទ្ធិដោយ ៖ CEN

