Wednesday, September 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ៖ កងទ័ព​ដែល​កើត​ជំងឺ​កូ​វីដ​១៩ គឺ​បានជា​សះស្បើយ​ច្រើន​នាក់​ហើយ​

​ភ្នំពេញ ៖ ប្រមុខ​ការពារជាតិ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បានបញ្ជាក់​ប្រាប់ CEN ថា កងទ័ព​ដែល​កើត​ជំងឺ​កូ​វីដ​១៩ គឺមាន​អ្នកជា​សះស្បើយ​បាន​ច្រើន​នាក់​ហើយ ចំណែក​ដំណើរ​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ដល់​កងទ័ព គឺ​បាន​ដំណើរការ​ដោយ​រលូន​មិនមាន​បញ្ហា​អ្វី​កើតឡើង​ទេ​។ ដោយ​ការចាក់​វ៉ាក់សាំង​ដល់​កងទ័ព​មកដល់ពេលនេះ​បាន​ចំនួន​ជាង ២​សែន​នាក់​ហើយ​។

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បាន​មានប្រសាសន៍​បញ្ជាក់ថា កងទ័ព​ដែល​ឆ្លង​ជំងឺ​កូ​វីដ​១៩ គឺមាន​អ្នកជា​សះស្បើយ​បាន​ច្រើន​នាក់​ហើយ តែបើ​រាប់ទាំង​កងទ័ព​មួក​ខៀវ​ថែមទៀត ក៏មាន​អ្នក​ឆ្លង​ច្រើន​ដែរ តែ​ក៏មាន​អ្នកជា​ច្រើន​ដែរ នៅសល់តែ​៤ ៥​នាក់​តែប៉ុណ្ណោះ​ដែល​មិនទាន់​ជាសះស្បើយ​។​

​ទាក់ទង​ដំណើរ​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ដល់​កងទ័ព សម្តេច​ពិជ័យ​សេនា​ទៀ បាញ់ បាន​មានប្រសាសន៍​បញ្ជាក់ថា ដំណើរ​ការចាក់​វ៉ាក់សាំង​ដល់​កងទ័ព គឺ​ដំណើរការ​ទៅ​មុខជា​បន្តបន្ទាប់​មិនមាន​បញ្ហា​អ្វី​កើតឡើង​នោះទេ​។ ហើយ​ការចាក់​វ៉ាក់សាំង​ដល់​កងទ័ព គឺ​បាន​បង្អង់​បន្តិច​ដោយសារ​ធ្វើ​សមតុល្យ​ឲ្យ​បាន​ជាក់លាក់​រវាង​ការចាក់​លើក​ទី​១ និង​ការចាក់​លើក​ទី​២ ពីព្រោះ​ការចាក់​លើក​ទី​១ វា​លោ​តទៅ​ខ្លាំង ហើយ​ការចាក់​លើក​ទី​២ បើ​មិន​គ្រប់​គឺ​មិន​បានទេ គឺត្រូវធ្វើ​យ៉ាងម៉េច​ឲ្យ​វា​សមតុល្យ​គ្នា​ជាមួយនិង​ការចាក់​លើក​ទី​១​។
​សម្តេច​ពិជ័យ​សេនា​ទៀ បាញ់ បាន​មានប្រសាសន៍ថា ការចាក់​វ៉ាក់សាំង​លើក​ទី​២ ដល់​កងទ័ព​មកដល់​ពេលនេះ មាន​ចំនួន​ជិត ១​សែន​នាក់​ហើយ​។ ចំណែក​ការចាក់​វ៉ា​ក់​លើក​ទី​១ ដល់​កងទ័ព គឺមាន​ចំនួន​ជាង ១​សែន ១​ម៉ឺន​នាក់​៕ រក្សា​សិទ្ធិ ដោយ ៖ ចេស្តារ​

×