កាលពីពេលថ្មីៗនេះ គឺក្រោយពីអ្នកនាង ដេត ម៉ាលីណា បានបង្ហោះរូបភាពដ៏ឈឺចាប់ ភ្ជាប់ជាមួយលេខទូរស័ព្ទបុគ្គលជាច្រើន ដែលអាចថា ក្នុងនោះគឺសុទ្ធតែជាលេខស្រីៗរបស់អតីតស្វាមី ឌួង ឆាយ គេក៏ស្រាប់តែឃើញតារាសម្តែងល្បីឈ្មោះ ម៉ៃយ៉ា ចេញមកប្រតិកម្មភ្លាមៗ ដោយមានការហួសចិត្តជាខ្លាំង និងសុំឲ្យអ្នកនាង ដេត ម៉ាលីណា បកស្រាយចំពោះរឿងនេះផង ក្រោយពីបានពិនិត្យឃើញថា ក្នុងចំណោមលេខទាំងនោះ ក៏មានលេខរបស់ខ្លួនផងដែរ។
តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលទៀតនោះ គឺក្រោយពីតារាសម្តែង ម៉ៃយ៉ា ចេញមកមុខមកឆ្ងល់មុនគេ នៅពេលនេះ ក៏ស្រាប់តែមាននារីដ៏ស្រស់ស្អាតម្នាក់ទៀត ចេញមកជាបន្ត ក្រោយពីបានរកឃើញមានលេខហាងរបស់ខ្លួននៅក្នុងនោះផងដែរ។
នេះបើតាមគណីហ្វេសប៊ុកស្រីស្អាតឈ្មោះ Nhoem Sokleng បានផុសឲ្យដឹងទាំងហួសចិត្តថា៖ «ខ្ញុំសូម Post រក្សាកិត្តិយសរបស់រូបនាងខ្ញុំ ដោយបងស្រី Deth Malina បាន Post បង្ហាញឈ្មោះនឹងលេខទូរស័ព្ទបុគ្គលមួយចំនួនដែរមានជាប់ពាក់ព័ន្ធទំនាក់ទំនងជាមួយអតីតស្វាមីរបស់គាត់ នៅក្នុងនោះរួមមានឈ្មោះ នឹងលេខទូរស័ពទហាងនំ ( បានផ្អាក បិទ )របស់នាងខ្ញុំ ដែរពុំមែនជាលេខផ្ទាល់ខ្លួនរបស់នាងខ្ញុំនោះទេ.. ដូចនេះធ្វើឲ្យមានការយល់ច្រលំ ពីបងប្អូនជាច្រើនបានចូល Comments ខ្លះ Inbox មកសួរនាំ វាជាហេតុមួយដែរធ្វើឲ្យប៉ះពាល់កិត្តិយសលើរូបនាងខ្ញុំ ព្រោះនាងខ្ញុំជាបុគ្គលមួយរូបដែរមហាជនធ្លាប់បានស្គាល់ច្រេីនដែរ…។
នាងខ្ញុំឈ្មោះ Lumi សូមធ្វើការបដិសេដមិនទទួលស្គាល់ មិនជាប់ពាក់ព័ន្ធ ក្នុងរឿងរ៉ាវជីវិតគូររបស់អ្នកទាំងពីរឡើយ.. ដោយក្នុងទូរស័ព្ទនោះមានលេខហាងនំរបស់ខ្ញុំ ព្រោះគាត់ក៏ធ្លាប់ជាអតិថិជន មកកម្មង់នំនៅហាងរបស់ខ្ញុំដែរ… ហើយមួយវិញទៀត នាងខ្ញុំពុំមានទំនាស់អ្វីមួយជាមួយបងស្រីឡើយ ហើយក៏ធ្លាប់មានទំនាក់ទំនងល្អ Chat លេងជាមួយគ្នាធម្មតាផងដែរ។ នាងខ្ញុំបានគិតច្បាស់ហើយថានឹងផុសបញ្ជាក់បង្ហាញ ទោះយ៉ាងណាក៏បានបដិសេដអោយដឹង បើស្ញៀមស្ងាត់បានន័យស្មើនឹងទទួលស្គាល់ ដូចនេះសូមមេត្តាបងប្អូន កុំយល់ច្រឡំ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង










