Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូនសិស្ស​លោកសង្ឃ​វត្ត​ទួល​អស់លោក​២​នាក់ ធ្វើ​សកម្មភាព​លួច​ម៉ូតូ ម៉ា​កនិច​មួយគ្រឿង បានសម្រេច​ជិះ​ចេញទៅ​ជួប​និង​ជនរងគ្រោះ​ចាប់បាន​វាយ​ទ្រោម​ខ្លួន​

​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់ ស្នាក់នៅ​ក្នុង​វត្ត​ទួល​អស់​លោកសង្ឃ​ដាច់យ៉ៃ បានចេញ​ធ្វើ​សកម្មភាព លួច​ម៉ូតូ​មួយគ្រឿង​ម៉ា​កនិច បាន​ហើយ​ជិះ​ចេញមក ក៏​ជួប​និង​ជនរងគ្រោះ ស្ទាក់ចាប់​ជនសង្ស័យ​បាន វាយ​ម្នា​ក់មួយ​ដៃ​មួយ​ជើង​ទ្រោម​ខ្លួន​ទើប ទាក់ទង​ទៅ​សមត្ថកិច្ច​មក​យកទៅ​ប៉ុស្តិ៍​ដើម្បី​សួរនាំ ។​

​ហេតុការណ៍​នេះ​បង្ក​ឲ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង ១១​និង​០០​នាទី​ព្រឹក​ថ្ងៃទី ២៣ មីនា ២០២១ នៅ​ចំណុច​ផ្ទះ​ជាង​ជួសជុល​ម៉ូតូ មួយកន្លែង​ស្ថិតនៅ​តាមផ្លូវ​១០៣ ក្រុម​៧ ភូមិ​ទួល​ថ្ងាន់ សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌ​ឬ​ស្សី​កែវ ។​

​តាម​ប្រភពពី​កន្លែង​កើត​បានដឹងថា មុនពេល​កើតហេតុ ម៉ូតូ​ម៉ា​កនិច​មួយគ្រឿង​ខាងលើនេះ មាន​ស្លាក​លេខ ភ្នំពេញ​1BU-1896​ពណ៌​ផ្កាឈូក ជា​ម៉ូតូ​របស់​ជាង​ម៉ូតូ​ដែល​គាត់​ដាក់​នៅក្បែរ​តូប​ជាង​ជួសជុល​ដោយ​មិនបាន​ដក​សោ​ចេញពី​ម៉ូតូ ដល់​ម៉ោង​ខាងលើ​ក៏មាន​ជនសង្ស័យ​២​នាក់​ខាងលើ​ដើរ​ឃើញ ក៏​ឡើង​ជិះ​ចេញ បាន​បន្តិច ស្រាប់តែ​កូនជាង​ជួសជុល​ម៉ូតូ​ក្រឡេកឃើញ​ទាន់​ដេញតាម រហូត​ចង្ងាយ​ជាង​១០០​ម៉ែត្រ​ពី​កន្លែងកើតហេតុ ក៏​ទាន់​ចាប់បាន​វាយ​ទ្រោម​តែម្តង ទើប​រាយការណ៍​ទៅកាន់​សមត្ថកិច្ច​ប៉ុស្តិ៍​ទួល​សង្កែ​ទី​២ មក​យកទៅ​សួរនាំ​។​

​ជនសង្ស័យ​ទី​១​មានឈ្មោះ ឃួន ភា​រ៉ា ភេទ​ប្រុស អាយុ ១៨​ឆ្នាំ មុខរបរ​កូនសិស្ស​លោកសង្ឃ ទី​២​ឈ្មោះ ចាន់ សុខ អាយុ ១៨​ឆ្នាំ មុខរបរ​កូនសិស្ស​លោកសង្ឃ ទាំង​២​នាក់​ស្នាក់​នៅក្នុង​វត្ត​ទួល​អស់លោក សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឬ​ស្សី​កែវ ។​

​បើតាម​ការសាកសួរ​ផ្ទាល់​ពី​ជនសង្ស័យ បាន​ប្រាប់​ឲ្យ​ដឹងថា ពួកខ្លួន​ទាំង​២​នាក់ ជា​កូនសិស្សលោក ស្នាក់​ក្នុង​វត្ត​ទួល​អស់លោក សង្កាត់​គីឡូម៉ែត្រ​៦ មុនពេល​ក់ត​ហេតុ​ពួកគេ​បាន​ដើរ​ចេញពី​វត្ត​មក ខណៈ​មកដល់​កន្លែង​ជាង​ជួសជុល​ម៉ូតូ​មួយកន្លែង ក៏​ឃើញ​ម៉ូតូ​ម៉ា​កនិច ខាងលើ​ទុក​សោរ​នៅជាប់​ម៉ូតូ ក៏​ឡើង​ជិះ​ចេញមក​បាន​បន្តិច ក៏ត្រូវ​ជនរងគ្រោះ​តាម​ទាន់​និង​វាយ​ទ្រោម​តែម្តង ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់ ត្រូវបាន​សមត្ថកិច្ច នាំខ្លួន​ទៅកាន់​ប៉ុស្តិ៍នគរបាល​រដ្ឋបាល សង្កាត់​ទួល​សង្កែ​ទី​២ ដើម្បី​សួរនាំ​និង​កសាង​សំណុំរឿង​និង​ទទួល​ពាក្យបណ្តឹង​ជនរងគ្រោះ ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕ រក្សា​សិទ្ធិ​ដោយ ៖ សារឿន​

×