Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ផ្តល់​អំណោយ​ជូន​គ្រួសារ​នៃ​សព លោកស្រី អ៉ី​ន ម៉ា​នី​តា ដែល​ទទួលមរណភាព ដោយសារ ជំងឺ​កូ​វីដ​-១៩

​ភ្នំពេញ ៖ នៅ​ថ្ងៃ​អង្គារ ទី​២៣ ខែមីនា ឆ្នាំ​២០២១​នេះ លោក ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរង ខណ្ឌមានជ័យ បាន​នាំយក​ថវិកា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន តាមរយៈ ឯកឧត្ដម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ប្រគលជូន​គ្រួសារ នៃ សព លោកស្រី អ៉ី​ន ម៉ា​នី​តា ដែល​បានទទួល​មរណភាព ដោយសារ ជំងឺ​កូ​វីដ​-១៩ ស្ថិតនៅ​ភូមិ​មានជ័យ សង្កាត់​ស្ទឹងមានជ័យ​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ដែល​បានទទួល​មរណៈភាព នៅវេលា​ម៉ោង ៥​និង​៤០ នាទី​ព្រឹក ដោយសារ​ជម្ងឺ កូ​វីដ​-១៩ ជន្មាយុ ៦២​ឆ្នាំ ។

ក្នុងឱកាស​នេះដែរ លោក ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរង ខណ្ឌមានជ័យ បាន​ពាំ​នាំនូវ​ការ​ផ្តាំ​សាកសួរ​សុខទុក្ខ ពី​សំណាក់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈ ឯកឧត្ដម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង បាន​សំដែង​នូវ​ស​មាណទុក្ខ​ដ៏​ក្រៀមក្រំ សោកស្តាយ និង អា​លោះ​អាល័យ​ជាទីបំផុត និង សូម​បួងសួង​ដល់​ដួង​វិញ្ញាណក្ខន្ធ របស់លោក​ស្រី អ៉ី​ន ម៉ា​នី​តា បាន​សោយសុខ​ក្នុង​ទីឋាន​សុគតិភព កុំបី​ឃ្លៀងឃ្លាត​ឡើយ ។​

លោក ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរង​ខ ណ្ឌ​មានជ័យ បាន​បន្តទៀតថា សូមកុំ​មាន​ក្តីបារម្ភ​អំពី​ជីវភាព​គ្រួសារ ក្នុងនោះ ឯកឧត្ដម អភិបាល​រាជធានី​ភ្នំពេញ បាន​ផ្តាំផ្ញើ ទៅ​លោក​អភិបាលខណ្ឌ ជួយ​ពិនិត្យ​ថែទាំ និង សម្រួល​ដល់​ស្ថានភាព​ជីវភាព​គ្រួសារ​សព ឲ្យ​បាន​សមរម្យ​ផងដែរ ។​

​ក្នុងនោះដែរ លោក ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរង ខណ្ឌមានជ័យ បាន​នាំយក ថវិកា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ៥,០០០,០០០៛ និង អង្ករ ៤​បាវ ស្មើ ១០០​គីឡូក្រាម ដើម្បី​ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​សព​យ៉ាង​ក្រៀមក្រំ​បំផុត​៕ រក្សា​សិទ្ធិ​ដោយ​៖​មី​ដា​

×