Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោយ​ឃើញ ឌួង ឆាយ សម្រេចចិត្ត​សាង​ភ្នួ​ស​បែបនេះ ស្រាប់តែ កា​កា​អូស្ត្រាលី ទប់​អារម្មណ៍​លែង​ជាប់ ក៏​ពោល​ពាក្យ​ចិត្ត​ថា​….

​ភ្នំពេញ ៖ មហាជន​ជាច្រើន ជា​អ្នកប្រើប្រាស់​បណ្តាញ​សង្គម ពិត​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង ក្រោយ​ឃើញ​លោក ឌួង ឆាយ បានសម្រេច​ចិត្ត​ទៅ​សាង​ព្រះ​ភ្នួ​ស​បែបនេះ ក្រោយ​កើតមាន​រឿងរ៉ាវ​បែកបាក់​ជីវិត​គ្រួសារ​ដ៏​កក្រើក និង​ក៏​ជា​វេលា​ចុងក្រោយ នៃ​ការ​ហែកហួរ​គ្នា​ពី​ជីវិត​គ្រួសារ​ឲ្យ​មហាជន​ដឹងឮ​សឹង​គ្មាន​សឹង​សល់​។​

​តែ​យ៉ាងណា បើតាម​ការបញ្ជាក់​ឲ្យ​ដឹង​ពីសា​ម៉ី​ខ្លួន ឌួង ឆាយ នោះ​ការសម្រេចចិត្ត​បួស​នេះ ដែល​ធ្វើឡើង​នៅក្នុង​វត្ត​មុនី​ប្រសិទ្ធី​វង្ស ស្ថិតនៅក្នុង​សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០២១ គឺ​ទី​១​បួស​លាងជម្រះ​កម្ម​ពៀរ​ដែល​ខ្លួន​បាន​សាង​នូវ​កំហុសឆ្គង​ជាច្រើន និង​ទី​២ គឺ​បួស​សងគុណ​ឪពុកម្តាយ​ផងដែរ​។​

​លុះ​មកដល់​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០២១ ម្សិលមិញ​នេះ ព្រះសង្ឃ ឌួង ឆាយ ក្រោយ​បួស​បាន​មួយថ្ងៃ ហាក់​យល់ដឹងបាន​ខ្លះ​ពី​ផ្លូវ​ព្រះធម៌ ក៏បាន​បង្ហោះ​ភ្ជាប់​រូបថត​១​សន្លឹក អម​នឹង​សារ​មាន​សង្ឃដីកា​យ៉ាង​ដូច្នេះ​ថា​៖ «​ញុំ​ព្រះករុណា​អាត្មាភាព ឌួង ឆាយ បាន​យល់ច្បាស់​អំពី​បញ្ហា​ដែល​បាន​កើតមាន​កន្លងមក កើតឡើង​ដោយ​កិលេស កើតឡើង​ដោយ​កំហឹង ដោយហេតុ​សត្វលោក​ល្ងង់​ខ្លៅ វង្វេង​ក្នុង​វាល​វដ្ត​សង្សា ពេលនេះ​អាត្មាភាព​មាន​សទ្ធា​ជ្រះថ្លា​ក្នុង​ព្រះពុទ្ធសាសនា មានតែ​ផ្លូវ​នៃ​ព្រះ​ធ​ម៍​ទេ​ទើប​អាច​បំបាត់​អស់​សៅហ្មង​ទាំងពួង​។ កាល​វេលា​ដ៏​មហាប្រសើរ​នេះ​អាត្មាភាព​សូម​បិណ្ឌបាត​នូវ​មន្ទិល​សៅហ្មង​ក្នុង​ចិត្ត​ញោម​គ្រប់ៗ​គ្នា ក្នុង​រឿង​បញ្ហា​ជីវិត​របស់​អាត្មាភាព និង​កំហុស​របស់​អាត្មាភាព​នាពេល​កន្លងមក សូមអោយ​កិលេស​ទាំងពួង​រំងាប់​ដោយ​ធម៌ រលត់​ដោយ​ការ​អហោសិកម្ម​ចាប់ពីពេលនេះ​តទៅ​។ ខ្ញុំព្រះករុណា​អាត្មាភាព​សូម​ថ្វាយ​ប្រគេន​នូវ​មហាកុសល​ដ៏​ជ្រះថ្លា​នេះ ថ្វាយ ប្រគេន​ព្រះករុណា​គ្រប់​ព្រះអង្គ និង​ញោមញាតិ​គ្រប់រូប សូម​ជៀស​ផុតពី​ការ​រាតត្បាត​នៃ​មេរោគ​កូ​វីដ ១៩ ជួបតែ​សុខ ជួបតែ​ចម្រើន​ដរាប​តទៅ ឌួង ឆាយ​»​។​

​ដោយឡែក ក្រោយពី​បានឃើញ​សារ​យ៉ាង​ប្រពៃ​បែបនេះ របស់លោក​បង ឌួង ឆាយ តារា​ហ្វេ​ស​ប៊ុ​ក​ដ៏​ល្បីឈ្មោះ កា​កា​អូស្ត្រាលី ព្រោះតែ​ទប់​អារម្មណ៍​លែង​ជាប់ ក៏បាន​ស៊ែរ​ផុស​នេះ ហើយ​ពោល​ពាក្យ​បែបនេះ​ថា​៖ «​ករុណា​សូម​ឲ្យ​លោក​បង Duong Chay ឌួង ឆាយ​បាន​ស្ងប់​អារម្មណ៍ ដោយ​ការគោរព​ប្រតិបត្តិ​ព្រះធម៌ សូម​ឲ្យ​កុសលផល​បុណ្យ​ទាំងឡាយ​ជួយ​ឲ្យ​លោក​បង​រួចផុត​ទុក្ខ ការពិត​យ៉ាងណា​មានតែ​ព្រះ​ទេ​ដែល​ទ្រង់​ត្រាស់ដឹង ដូច្នេះ​បើសិនជា​ករុណា​ទាំងអស់គ្នា បានគិត​និង​វិភាគ​ខុសឆ្គង​ទៅលើ​លោក​បង​សូមឱ្យ​លោក​បង​អា​ហោ​សិ​កម្ម​ឱ្យ​ករុណា​ទាំងអស់គ្នា​ផង​ទៅ​ចុះ ករុណា​សូម​ថ្វាយបង្គំ​លោក​បង​ពី​ចម្ងាយ បើ​ទាំងអស់គ្នា​តាំងខ្លួន​ជា​អ្នកមាន​ជំនឿ​គោរព​ព្រះពុទ្ធសាសនា កុំ​សើច​កុំ​យំ​ទៅលើ​បុគ្គល​ដែលជា​ព្រះសង្ឃ ដែល​តាំងចិត្ត​លះបង់​ដើម្បី​ប្រតិបត្តិ​ព្រះធម៌​ជាមួយនឹង​ចិត្ត​បរិសុទ្ធ​ជ្រះថ្លា សូម​ឲ្យ​មានចិត្ត​បរិសុទ្ធ​ជ្រះថ្លា​ទាំងអស់គ្នា ជីវិត​មនុស្សលោក​ទាំង​ឡាយ​ពោរពេញ​ដោយ​សេចក្តីសុខ ពេលណា​ចេះ​មាន​មេត្តា​ចំពោះ​គ្នា សាធុ សាធុ សាធុ​។ កា​កា​អូស្ត្រាលី​-ᴋᴀᴋᴀ ᴋʜ ᴀᴜsᴛʀᴀʟɪᴀ»៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

×