Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ អំពាវនាវ​ដល់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​បន្ធូរបន្ថយ និង​អនុគ្រោះ​បន្ថែមទៀត

​ភ្នំពេញ ៖ ប្រធាន​សមាគម​រួមគ្នា​ដើម្បី​អភិវឌ្ឍន៍​នៃ​ចលនា​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ អំពាវនាវ​ដល់​វិស័យ​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ សូម​មានការ​យោគយល់​ដល់​សមាជិក​របស់ខ្លួន ក្នុងករណី​ដែល​អាច​ធ្វើបាន និង​សូម​ឲ្យ​សមាជិក​ចលនា សេដ្ឋកិច្ច​ក្រៅ​ព័ន្ធ​ទាំងអស់ អត់ធ្មត់ និង​គោរព​តាម ការណែនាំ​ក្រសួងសុខាភិបាល ។​

​លោក ឯ សុភា​ស់ ប្រធាន​សមាគម​រួមគ្នា​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា នៃ​ចលនា​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ស​.​ស​.​យ​.​ក រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២២ ខែ នា ឆ្នាំ ២០២១​ថា បាន​អំពាវនាវ​ដល់​វិស័យ​ធនាគារ សូម​មានការ​យោគយល់​ខ្ពស់ ក្នុងករណី​ដែល​អាច ធ្វើបាន និង​សូម​ឲ្យ​សមាជិក​ចលនា​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ទាំងអស់ សូម​ព្យាយាម​អត់ធ្មត់ និង​គោរព​តាម​ការណែនាំ​ក្រសួងសុខាភិបាល ឲ្យ បាន​ត្រឹមត្រូវ ខណៈ​ជំងឺ​កូ​វីដ​-១៩ កំពុង​ឆ្លង​ចូលដល់​សហគមន៍ ស្របពេល​រាជរដ្ឋាភិបាល​កំពុង​ខិតខំ​ប្រឹងប្រែង ដើម្បី​ជំរុញ​ឲ្យ​បាន ចាក់​វ៉ាក់សាំង​បង្ការ​បន្ថែមទៀត ក្នុងនោះ​យើង​សង្ឃឹមថា អ្នក​ដែល​កំពុង​រកស៊ី​លើ​ផ្នែក​ទាំងនេះ នឹង​ទទួលបាន​ការចាក់​វ៉ាក់សាំង​ផងដែរ​។​

​លោក​បណ្ឌិត គី សេរី​វឌ្ឍន៍ អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច នៃ​រាជបណ្ឌិត្យសភាកម្ពុជា ថ្លែងថា បញ្ហា​កូ​វីដ​១៩ បានធ្វើ​ឲ្យ​សេដ្ឋកិច្ចពិភពលោក​បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង ក្នុងនោះ សម្រាប់​កម្ពុជា​, ក្នុងស្ថានភាព​បច្ចុប្បន្ន ប្រសិនបើ​ព្រឹត្តិការណ៍ ២០ កុម្ភៈ នៅតែ​បន្ត អ្នក​ដែល​រង​ការប៉ះពាល់ គឺ​ក្រុម​អ្នក​ដែលមាន​មុខរបរ​ផ្គត់ផ្គង់​សេវា​ខ្នាតតូច​ដូចជា ៖ អ្នកបម្រើ​ការងារ​នៅ​កន្លែង​ម៉ាស្សា តាម​ភោជនីយដ្ឋាន ជាពិសេស​ក្រុម​អ្នករត់​កង់​បី បច្ចុប្បន្ន​ពួកគាត់​កំពុង​ជួប​បញ្ហា​ប្រឈម​ខ្លះៗ ខណៈដែល​ប្រជាពលរដ្ឋ​លែង​សូវ​ដើរហើរ និង​នៅតាម​កន្លែង​មួយចំនួន​ត្រូវបាន​បិត ដែល​កត្តា​ទាំងនោះ​ជា ហេតុ​ធ្វើ​ឲ្យ​ពួកគាត់​ជួប​វិបត្តិ​ក្នុង​សេដ្ឋកិច្ច​គ្រួសារ ។​

​ទាក់ទង​បញ្ហា​នេះ​, លោក ផល វ៉ាន់ឌី នាយក​ប្រតិបត្តិ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា (CMA) ថ្លែងថា ស្ថិតក្នុង​ព្រឹត្តិការណ៍ ២០ កុម្ភៈ​នេះ សមាគម​តែងតែ​យកចិត្តទុកដាក់​ជាមួយ​រាជរដ្ឋាភិបាល និង​បារម្ភ​អំពី​បញ្ហា​សុខុមាលភាព និង​ប្រាក់ចំណូល​របស់​អតិថិជន ក្នុងនោះ សមាជិក​របស់​មីក្រូហិរញ្ញវត្ថុ នៅតែ​បើក​ចិត្ត​ទូលាយ ក្នុងការ​តាមដាន​អំពី​ស្ថានភាព​អតិថិជន តម្រូវការ​អតិថិជន និង​បន្ត​យល់ យោគ​នៃ​ការរៀបចំ​ឥណទាន​ឡើងវិញ​ផងដែរ ៕

×