តាកែវ ៖ អ្នកម៉ៅការដឹកនិងប្រមូលសំរាមក្នុងក្រុងដូនកែវរងការរិះគន់ពីសំណាក់បងប្អូនប្រជាពលរដ្ឋថា មិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការប្រមូលសំរាមឲ្យទាន់សភាពការណ៍នោះទេ ពោលគឺសម្រាមនៅតាមផ្ទះមួយចំនួននៅក្នុងក្រុងដូនកែវ គឺការប្រមូលរាល់ដង ក្នុងចន្លោះពី ២ទៅ៣ថ្ងៃមកប្រមូលសម្រាមម្តង រហូតទុកសម្រាមកាន់តែគរនិងជះក្លិនមិនល្អ ពី ៧ទៅ១០ថ្ងៃ ទើបមកប្រមូលម្តង ដែលចំនុចទាំងនេះបានបង្ហាញឲឃើញថា ក្រុមហ៊ុនអ្នកម៉ៅការប្រមូលសម្រាមផ្តាច់មុខក្នុងក្រុងដូនកែវរបស់អ្នកស្រី លឹម សុខា គឺមិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រងបញ្ហាសំរាមនេះតទៅទៀតនោះទេ ហើយប្រជាពលរដ្ឋរស់នៅក្នុងក្រុងដូនកែវ ទទូចស្នើសុំដល់លោកអភិបាលក្រុងដូនកែវ មេត្តាមានវិធានការដំណោះស្រាយជូនដល់បងប្អូនប្រជាពលរដ្ឋផង ។
បងប្អូនប្រជាពលរដ្ឋនៅក្នុងក្រុងដូនកែវបាននាំគ្នានិយាយបន្តថា មនុស្សរស់នៅក្នុងក្រុងដូនកែវកាន់តែកើនឡើង តែអាជ្ញាធរនៅតែបន្តទុកក្រុមហ៊ុនម៉ៅការសំរាមដ៏សែនយូរឆ្នាំនៅតែទទួលសិទ្ធិផ្តាច់មុខដដែល ដែលចំនុចនេះកំពុងធ្វើឲ្យបងប្អូនប្រជាពលរដ្ឋមួយចំនួនមានការថ្នាំងថ្នាក់ចិត្ត ដោយសារគ្មានក្រុមហ៊ុនប្រកួតប្រជែងជាមួយក្នុងការប្រមូលសំរាមនៅក្នុងក្រុងដូនកែវ៕ រក្សាសិទ្ធិដោយ៖ តាកែវ

