ខេត្តស្វាយរៀង ៖ ដោយមើលឃើញនូវការលំបាករបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ក្នុងការធ្វើដំណើរដឹកកសិផលប្រកបមុខរបរប្រចាំថ្ងៃ និងការស្នើសុំជួសជុលពង្រីកផ្លូវពីសំណាក់បងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិ ធ្លក សង្កាត់ ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២៣ខែមីនាឆ្នាំ២០២១នេះលោក ហួត សាម៉ៃ ចៅសង្កាត់ ច្រកម្ទេសក្រុងបាវិតបានមានប្រសាសន៍ឲ្យដឹងថា៖ ដោយមានការចង្អុលបង្ហាញពីសំណាក់លោក លឹម សៀងហេង អភិបាលក្រុងបាវិតនោះ លោក បានដឹកនាំធ្វើការងារជួសជុលពង្រីកផ្លូវលំមួយខ្សែប្រវែង១២០០ម៉ែត្រ ទទឹង៦ម៉ែត្រនិងមានដាក់លូទទឹងផ្លូវ ដើម្បីរំដោះចេញកុំឲ្យលិចលង់ស្រែស្រូវរបស់ពលរដ្ឋនារដូវវស្សា ព្រមទាំងស្តារប្រឡាយមួយខ្សែដែលស្ថិតនៅក្នុងភូមិ ធ្លក សង្កាត់ ច្រកម្ទេស ក្រុង បាវិត ខេត្តស្វាយរៀង។
លោកចៅសង្កាត់បានមានប្រសាសន៍ឲ្យដឹងថា៖ ផ្លូវលំមួយខ្សែនេះពីមុនជាផ្លូវរទេះ គឺមានសភាពតូចចង្អៀតពិបាកធ្វើដំណើរខ្លាំងណាស់ និងនៅរដូវវស្សាគឺមានទឹកដក់លិចផ្លូវដោយពុំមានផ្លូវទឹកចេញនោះទេ ជាពិសេសនៅពេលសិស្សសាលាដែលជាកូនចៅពលរដ្ឋនៅរៀនសូត្រម្តងៗតាមផ្លូវនេះ។
លោកបានបន្ថែមទៀតថា៖ ការដែលលោកចុះមកដឹកនាំជួសជុលពង្រីកផ្លូវនៅភូមិធ្លកនាពេលនេះ ដោយសារមានការមានការឧបត្ថម្ភ គ្រឿងចក្រជួសជុលស្ថាបនាផ្លូវ ពីលោក គីម ឡេង អគ្គនាយកក្រុមហ៊ុនហ៊ាយប្រ៊ីដ ហ្គាប៊ែឆ (ភាស៊ីអនាម័យ)និងឧបត្ថម្ភខាងសង្កាត់ច្រកម្ទេស១លានរៀល សម្រាប់ពង្រីកជួសជុលស្ថាបនាផ្លូវព្រមទាំងសុំការយោគយល់ពីប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងផ្លូវជួយសម្រួលដល់អាជ្ញាធរក្នុងការជួសជុលស្ថាបនាឡើងវិញ។
លោក ហួត សាម៉ៃ ចៅសង្កាត់ក៏បានថ្លែងអំណរគុណដល់លោក គីម ឡេង អគ្គនាយក្រុមហ៊ុនហ៊ាយប្រ៊ីដ ហ្គាប៊ែឆ (ភាស៊ីអនាម័យ)ដែលបានជួយឧបត្ថម្ភក្នុការជួសជុលស្ថាបនាឡើងវិញ នៅផ្លូវមួយខ្សែនេះជាពិសេសការយោគយល់ពីពលរដ្ឋនូវផលប៉ះរបងផ្ទះរបស់ពួកគាត់ ក្នុងការពង្រីកផ្លូវលោកចៅសង្កាត់ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ នូវពេលបានផ្លូវល្អត្រូវចេះថែរក្សាឲ្យបានគង់វង្សយូអង្វែងសម្រាប់ប្រើប្រាស់។
ប្រជាពលរដ្ឋរស់នៅភូមិធ្លកបានថ្លែងអំណរគុណចំពោះអាជ្ញាធរ ខេត្ត ក្រុង សង្កាត់ ដែលបានជាពិសេសខាងលោកអគ្គនាយក្រុមហ៊ុនហ៊ាយប្រ៊ីដ ហ្គាប៊ែឆ (ភាស៊ីអនាម័យ)ដែលគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋជាសមិទ្ធិផលជាច្រើន នៅតាមមូលដ្ឋានក្នុងក្រុងបាវិតបានដូចយើងបានឃើញនាថ្ងៃនេះ ដើម្បីឲ្យអាជ្ញាធរស្ថាបនាជួសជុលកែលម្អរហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត៕ រក្សាសិទ្ធិដោយ៖ វ៉ៃកូ






