Thursday, September 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជិត​ដល់​ថ្ងៃ​បង់លុយ​ថ្លៃ​បន្ទប់​ជួល​ទៅហើយ ចោរ​មក​លួច​យក​ម៉ា​ស៊ឺន​បូម​ខ្យល់ និង​ម៉ូតូ​សណ្តោង​រ៉ឺម៉ក យកទៅ​បាត់ មាន​លុយ​ឯណា​បង់ថ្លៃ​បន្ទប់​ជួល​

​ភ្នំពេញ ៖ ពីរ​នាក់​ប្តី​ប្រពន្ធ​រួម​និង​កូនប្រុស​អាយុ​៤​ឆ្នាំ​ម្នា​ក់មក​ស្នាក់នៅ​បន្ទប់​ជួល ប្រកបមុខរបរ​ប៉ះ​កង់​ពេលយប់​និង​ប្រពន្ធ​ជា​អ្នក​អនាម័យ ត្រូវបាន​លោក​ចោរ​គ្មាន​ក្តីមេត្តា​លួច​យក​ម៉ា​ស៊ឺន​បូម​ខ្យល់ សម្រាប់​ប៉ះ​កង់​និង​រ៉ឺម៉ក​សណ្តោង​ម៉ូតូ​របស់គាត់​យកទៅ​បាត់​។ ពេលនេះ​ពួកគាត់​ត្អូញ​ថា​៖​ដាច់បាយ​ហើយ​។​

​ប្តី​ប្រពន្ធ​ទាំងពីរ​នាក់​ខាងលើ​៖ ប្តី​មានឈ្មោះ នូវ កក់ ហៅ ជាង ម៉ៅ អាយុ​៣៩​ឆ្នាំ មុខរបរ​ប៉ះ​កង់ ស្នាក់នៅ​បន្ទប់​ជួល​ម្តុំ​ផ្លូវ​២០០៤​ភូមិ​ត្រពាំង​ឈូក សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​
​ចំណែក​ប្រពន្ធ​មានឈ្មោះ ជួប ហឿន អាយុ​៤៣​ឆ្នាំ​មុខរបរ អ្នក​អនាម័យ​ស្នាក់នៅ​បន្ទប់​ជួល​ជាមួយគ្នា​។​

​បើតាម​ការរៀបរាប់​ពី​ជនរងគ្រោះ​ទាំង​២​នាក់​ប្តី​ប្រពន្ធ​បាន​ប្រាប់​អង្គភាព​CEN​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​៨​យប់​ថ្ងៃទី​២២​ខែមីនា​ឆ្នាំ​២០២១ រូបគាត់​បាន​ដឹក​ម៉ា​ស៊ឺន​បូម​ខ្យល់​តាម​រ៉ឺម៉ក​សណ្តោង​ម៉ូតូ​ចេញទៅ​ចត​មុខ​ផ្សា​រឡាក់​គី ម្តុំ​ផ្លូវ​២០០៤ អង្គុយ​រងចាំ​ប៉ះ​កង់​ដូច​សព្វដង លុះ​នៅវេលា​ម៉ោង​យប់​ថ្ងៃ​ដដែល​ដោយសារ​ស្ងាត់​ម៉ូយ​ពេក ក៏បាន​ដឹក​ម៉ា​ស៊ឺន​បូម​ខ្យល់​ត្រឡប់មក​ចត​ទុក​នៅមុខ​បន្ទប់​ជួល​វិញ ហើយ​ក៏បាន​ចូលទៅ​ដេក​បាត់​។​

​លុះ​នៅ​ម៉ោង​៦​ព្រឹក​ថ្ងៃទី​២៣​ខែមីនា​ឆ្នាំ​២០២១ រូបគាត់​បាន​ក្រោក​ពី​ដេក​វិញ​ដើរមក​មើល​រ៉ឺម៉ក​និង​ម៉ា​ស៊ឺន​បូម​ខ្យល់​អត់​ឃើញ ទើប​មានការ​ផ្អើល​ឆោ​រ​ឡោ​ទាំង​ព្រឹក ហើយក៏​បាន​សុំ​មើល​កាំ​ម៉ា​រ៉ា​សុវត្ថិភាព​នៅ​ម្តុំ​នោះ ក៏​ឃើញ​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​ម៉ាកវ៉េវ​មួយគ្រឿង​មក​ធ្វើ​សកម្មភាព​លួច​រ៉ឺម៉ក​សណ្តោង​ម៉ូតូ​និង​ម៉ា​ស៊ឺន​បូម​ខ្យល់​របស់គាត់​។
​ពួកគាត់​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា​៖ គាត់​បាន​លក់​គោ​ដែល​ម៉ែ​ចែក​ឲ្យ​យកមក​ទិញ​ម៉ា​ស៊ឺន​បូម​ខ្យល់​ដើម្បី​រកស៊ី​ចិញ្ចឹម​ក្រពះ និង​កូនប្រុស​អាយុ​៤​ឆ្នាំ​ម្នាក់ទៀត ចំណែក​ប្រពន្ធ​ធាក់​កង់​ទៅធ្វើ​ការ​អានា​ម័​យ​នៅ​ជិត​សាលា​បាក់​ទូក​ឥឡូវ​កូ​វីដ ១៩ វាយលុក​ខ្លាំងពេក​ថៅកែ​ឲ្យ​ផ្អាក​ការងារ​មួយរយៈ​សិន ពេលនេះ​មុខរបរ​ប៉ះ​កង់​ត្រូវ​ចោរ​បញ្ចប់​ទៀត បាន​លុយ​ពី​ណា​បង់ថ្លៃ​បន្ទប់​ជួល​និង​ទិញ​បាយ​អាហារ​សម្រាប់​ហូប​។​

​បច្ចុប្បន្ន​រូបគាត់​ទាំង​២​នាក់​ប្តី​ប្រពន្ធ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង នៅ​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​អូរ​បែកក្អម​ឲ្យ​ជួយ​រក​ម៉ា​ស៊ឺន​បូម​ខ្យល់​និង​រ៉ឺម៉ក​សណ្តោង​ឲ្យ​គាត់​វិញ​ផង​៕ រក្សា​សិទ្ធិ​ដោយ​៖​សួង សាម​

×