Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ទើរ​គាំងបេះដូង ! បុរស​ម្នាក់​ឈរ​ផ្អែក​ខ្លួន​នឹង​បង្កាន់ដៃ​សុខៗ ទំនង​ខ្យល់គរ ដួល​បះជើង​ធ្លាក់​ទៅ​ក្រោម តែ​សំណាង​បាន​បុរស​ដៃ​រហ័ស​ជួយ​ទាន់ (​វីដេអូ​)

​បុរស​ម្នាក់​នៅ​រដ្ឋ Kerala (​ឥណ្ឌា​) កំពុង​ត្រូវបាន​គេ​កោតសរសើរ​ជា​វីរបុរស សម្រាប់​ការជួយ​សង្គ្រោះ​ជីវិត​បុរស​ម្នាក់ ដែល​ទំនងជា​ខ្យល់គរ​ដួល និង​ធ្លាក់​ចេញពី​ជាន់​ទី​២ នៃ​អគារ​ធនាគារ​ដែល​ពួកគេ​ទាំងពីរ​កំពុង​ស្ថិតនៅ​។​

​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​សាខា Vadakara នៃ​ធនាគារ Kerala ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០២១​។ ហើយ​រូបភាព​វីដេអូ​នៃ​ឧប្បត្តិ​ហេតុនេះ ក៏​កំពុងតែ​រាលដាល​យ៉ាង​ល្បឿន​នៅលើ​បណ្តាញ​សង្គម​ផងដែរ​។​

​នៅក្នុង​វីដេអូ​គេ​អាច​ឃើញ​បុរស​២​នាក់ ឈរ​នៅតាម​សាល​ផ្លូវ​ដើរ​នៅ​ជាន់​ទី​២ នៃ​អាគារ ខណៈ​ពួកគេ​កំពុង​ផ្អែក​ខ្លួន​ទៅនឹង​ជញ្ជាំង​ថ្ម​យ៉​ផ្លូវ​ដើរ​។ ប៉ុន្តែ បន្ទាប់​ភ្លាមៗ​នោះ បុរស​ម្នាក់​ដែល​ស្ថិតក្នុង​សម្លៀកបំពាក់​អាវ​ក្រហម និង​ខោស ស្រាប់តែ​ស្រុត​ជើង ហើយ​ផ្ងាក​ខ្លួន​ពីលើ​បង្កាន់ដៃ​ថ្ម ហើយ​ប៉ះ​ជើង​ធ្លាក់​ចេញ​តែម្តង​។

​ទោះជា​យ៉ាងណា រំ​ភេ​ច​នោះ​បុរស​ដែល​ឈរ​ក្បែរ​គាត់ បានដឹង​ទាន់​ក៏បាន​ស្រ​វ៉ា​ចាប់ទាញ​ជើង​របស់គាត់ ហើយ​ព្យាយាម​ជួយសង្គ្រោះ​គាត់​ពី​គ្រោះថ្នាក់​ដ៏​រន្ធត់​នេះ​។ ក្រោយពី​បានឃើញ​បែបនេះ អ្នកផ្សេង​ទៀត​នៅ​ជុំវិញ​ទីនោះ ក៏​នាំគ្នា​រត់​មកជួយ ហើយ​ទីបំផុត ពួកគេ​បាន​ទាញ​បុរស​ដែល​សន្លប់​នោះ ឡើងមក​ខាងលើ​វិញ​ដោយ​សុវត្ថិភាព​។​

​យោងតាម​សារព័ត៌មាន TNM បានអោយដឹងថា បុរស​ដែល​បាន​ដួលសន្លប់​នោះ​មានឈ្មោះ Binu និង​ក៏​ត្រូវបាន​គេ​ស្គាល់​ថា Babu​។ ចំណែក​បុរស​ដែល​បាន​ជួយសង្គ្រោះ ត្រូវបាន​គេ​ស្គាល់​មានឈ្មោះ Thayyil Mittal Baburaj អាយុ ៤៥ ឆ្នាំ​។​

​ការ​ដួល​ធ្លាក់​នេះ​អាច​បណ្តាលឱ្យមាន​គ្រោះថ្នាក់​ដល់ Babu ពីព្រោះ​មាន​ខ្សែភ្លើង​ខ្វាត់ខ្វែង​នៅក្រោម​អាគារ​។ Babu និង Baburaj ត្រូវបាន​ដឹងថា គឺជា​បុគ្គលិក​នៃ​សាខា Kerala Bank នៅ Vadakara ។ អ្នក​ទាំងពីរ​កំពុងរ​ង់​ចាំ​វេន​របស់​ពួកគេ ដើម្បី​បង់​មូលនិធិ Provident Fund របស់​ពួកគេ​នៅពេលដែល Babu បាន​ដួលសន្លប់​។​

​អ្នក​និយម​លេង​អ៊ីនធឺណិត​ភាគច្រើន​បាន​កោតសរសើរ​ជាខ្លាំង ចំពោះ​ភាពរហ័សរហួន​របស់​លោក Baburaj ។ ក្នុងនោះ អ្នកលេង​អ៊ី​ន​ធឺ​ណេ​តម្នាក់ បាន​និយាយថា “​បុរស​នេះ​ពិតជា​លឿន​ណាស់ ក្នុងការ​ចាប់ជើង​ជនរងគ្រោះ​” ។ រីឯ​អ្នក​ផ្សេងទៀត​បាន​អត្ថាធិប្បាយ​ថា​៖ “​ខ្ញុំ​សូម​កោតសរសើរ​ចំពោះ​ភាពរហ័សរហួន​របស់​គាត់​ជាខ្លាំង​”៕ រក្សា​សិទ្ធិ​ដោយ​៖ លឹម ហុង​

×