Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទុក្ខជាន់ទុក្ខ ! ភរិយាទើបស្លាប់ដោយសារកូវីដ១៩ ឥឡូវនេះ កូនស្រីទី៥របស់លោក ហួរ ឡាវី បានឆ្លងម្នាក់ទៀតហើយ ទាំងពរពោះ៧ខែ

បងស្រីបង្កើតរបស់តារាចម្រៀងប្រចាំរស្មីហង្សមាស វី ឌីណែត និងជាកូនស្រីទី៥ របស់អ្នកចម្រៀងជើងចាស់ ហួរ ឡាវី ដែលកំពុងពរពោះកូន៧ខែ ត្រូវបានរកឃើញថាវិជ្ជមានកូវី១៩។

នេះបើតាមផេកហ្វេសប៊ុក សិល្បករកម្ពុជា បានបង្ហោះឲ្យដឹងថា មនុស្ស ចំនួន ៤ នាក់ ទៀត ហើយ រក ឃើញ ឆ្លង វីរុស កូវីដ-១៩ ដោយក្នុងនោះមានម្នាក់ គឺជាស្រ្តីមានផ្ទៃពោះ ៧ ខែ ជា បងស្រីបង្កើតរបស់តារា ចម្រៀង វី ឌីណែត មានឈ្មោះថា វី ឌីណា។

ដោយឡែក បើតាមកូនលោក ហួរ ឡាវី អ្នកនាង វី លីដា បានបញ្ជាក់ប្រាប់ឲ្យដឹងថា ប្អូនស្រីរបស់ខ្លួនគឺ វី ឌីណា ដែលកំពុងពោះកូនជិត៨ខែ បានឆ្លងជំងឺកូវីដ-១៩ ពីប្អូនស្រីម្នាក់ទៀត គឺតារាចម្រៀង វី ឌីណែត ហើយបច្ចុប្បន្ននេះ ត្រូវបានក្រុមគ្រូពេទ្យបញ្ចូនទៅសម្រាកព្យាបាលនៅសណ្ឋាគារ Great Duke។

សូមជម្រាបថា នៅពេលនេះ ក្រុមគ្រួសាររបស់តារាចម្រៀងជើងចាស់ ហួរ ឡាវី ត្រូវបានគេដឹងថា កំពុងរងការវាយប្រហារដោយជំងឺកូវីដ១៩ គួរឲ្យតក់ស្លុត ខណៈភរិយារបស់លោកទើបតែទទួលមរណភាព កាលពីថ្ងៃទី១៩ ខែមីនា កន្លងទៅថ្មីៗនេះ ដោយសារជំងឺដ៏កាចសាហាវនេះ។

សរុបគិតសម្រាប់អ្នកឆ្លងបន្ទាប់ទី៤នេះ នោះកូនស្រីរបស់លោកមានចំនួន ៣នាក់ហើយ បានឆ្លងជំងឺនេះនិងកំពុងសម្រាកព្យាបាល ដោយក្នុងនោះរួមមាន៖ តារាចម្រៀង វី ឌីណែត, កូនស្រីពៅរបស់លោក និងអ្នកនាង វី ឌីណា៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×