Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តម៉ាស្ដាបុករថយន្តហុីណូពីក្រោយនៅលើស្ពាន មិត្តភាពកម្ពុជាជប៉ុន រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ បើកបរខ្វះការប្រុងប្រយ័ត្ន ទើបបង្កជាគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តម៉ាស់ស្ដាបុករថយន្តហុីណូ ក្រុមហ៊ុនទឹកសុទ្ធឱរ៉ាល់ ពីក្រោយពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ តែមិនបណ្ដាលឱ្យនរណាម្នាក់រងរបួសនោះទេ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៤ រសៀលថ្ងៃទី ២៣ ខែមិនា ឆ្នាំ ២០២១ ស្ថិតត្រង់ចំណុចលើស្ពានមិត្តភាពកម្ពុជាជប៉ុន ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តដឹកទឹកសុទ្ធមួយគ្រឿង ពណ៌ស ពាក្យផ្លាកលេខ ភ្នំពេញ2BD-2136 បើកបរដោយបុរសម្នាក់ មានគ្នាពីរនាក់ទៀត លើស្ពានមិត្តភាពកម្ពុជាជប៉ុន ទិសដៅពីលិចទៅកើត ខណៈពេលមុខដល់ចំណុចកើតហេតុ គាត់ក៏បានជាន់ហ្វ្រាំងបង្អន់ល្បឿន ដោយសារមានការកកស្ទះចរាចរណ៍នៅខាងមុខ រថយន្តរបស់គាត់ ខណៈពេលកំពុងតែជាន់ហ្វ្រាំង ត្រៀមនឹងឈប់រថយន្តនោះ ស្រាប់តែមានរថយន្ត masda មួយគ្រឿង ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2AA-4719 បើកដោយបុរសម្នាក់និងស្រីម្នាក់ទៀតរួមដំណេីរ ខ្វះការប្រុងប្រយ័ត្ន បានជ្រុលល្បឿនទៅបុក រថយន្តដឹកទឹកសុទ្ធពីក្រោយពេញទំហឹងតែម្ដង បណ្ដាលឲ្យរថយន្ត Masda រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ចំណែករថយន្តដឹកទឹកសុទ្ធវិញរងការខូចខាតផ្នែកខាងក្រោយបន្តិចបន្តួច ប៉ុន្តែមិនបណ្ដាលឲ្យនរណាម្នាក់ រងរបួសនៅក្នុងហេតុការណ៍នេះទេ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន រួមកម្លាំងសមត្ថកិច្ចជំនាញ ចុះមកដល់ទីតាំងកើតហេតុ បាកឲ្យភាគីទាំងពីរធ្វើការដោះស្រាយ ដោយភាគីទាំងសងខាងព្រម យករថយន្តរបស់ខ្លួនទៅជួសជុលដោយខ្លួនឯង ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្តង៕ រក្សាសិទ្ធិដោយ៖សារឿន

×