Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការពិតទេ !? មិនមែន ម៉ៃយ៉ា តែម្នាក់ទេ ឥឡូវបែកធ្លាយមានតារាស្រីច្រើននាក់ទៀត ក៏មានលេខក្នុងទូរស័ព្ទ ឌួង ឆាយ

ប៉ុន្មានថ្ងៃមុននេះ មហាជនពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយអ្នកនាង ដេត ម៉ាលីណា បានបញ្ចេញលេខទូរស័ព្ទនារីៗជាច្រើន ដែលអតីតស្វាមីរបស់ខ្លួន ឌួង ឆាយ បានរក្សាទុក ហើយក្នុងនោះ ក៏មានលេខទូរស័ព្ទតារាសម្តែងស្រីកូនកាត់អាល្លឺម៉ង់ ម៉ៃយ៉ា ផងដែរ។

ពិតណាស់ ក្រោយពី ម៉ៃយ៉ា បានចេញមុខប្រតិកម្មមុនគេ ចំពោះលេខទូរស័ព្ទនេះថាខ្លួនមិនជាប់ពាក់ព័ន្ធទាល់តែសោះ មិនដឹងបានមកពីណានោះ គេក៏បានឃើញស្រីស្អាតម្នាក់ទៀត ដែលមានគណនីហ្វេសប៊ុកឈ្មោះ ចេញមុខបន្តដើម្បីបញ្ជាក់ពីភាពស្អាតស្អំរបស់ខ្លួន ដោយអះអាងថា នេះមិនមែនជាលេខផ្ទាល់ខ្លួនរបស់នាងទេ តែជាលេខទំនាក់ទំនងហាងនំរបស់នាងប៉ុណ្ណោះ ព្រោះថាលោក ឌួង ឆាយ ក៏ជាអតិថិជនរបស់ហាងនាងផងដែរ។

តែដោយឡែក នៅថ្ងៃនេះ ស្រាប់តែមានការចែកចាយគួរឲ្យភ្ញាក់ផ្អើល អំពីឈ្មោះសិល្បៈការិនីខ្មែរច្រើនរូប ដែលគេសង្ស័យថា ឌួង ឆាយ បានរក្សាទុក ក្នុងនោះមានដូចជា កញ្ញា យូរី កញ្ញា អ៊ីងៗ កញ្ញា ហ្វាហ្វា កញ្ញា សុម៉ា ឡាឡែន និង កញ្ញា រ៉ាប៊ី របស់ ផលិតកម្ម ថោនជាដើម។

ទោះយ៉ាងណា ឈ្មោះតារាស្រីខាងលើ មានទំនាក់ទំនងណា ជាមួយអតីតឧកញ៉ារូបនេះ ឬអត់ ឬក៏ថា ឌួង ឆាយ បានរក្សាទុកលេខពួកនាង ក្នុងគោលបំណងអ្វីផ្សេង ក៏មិនមាននរណាហ៊ានអះអាងដែរ ព្រោះថា សូម្បីតែអ្នកនាង ដេត ម៉ាលីណា ក៏ពុំអាចដឹងច្បាស់ដែរ ដោយគ្រាន់តែគិតចោទប្រកាន់ក្នុងចិត្តប៉ុណ្ណោះ។

សូមបញ្ជាក់ថា ក្រោយពីតារា ស្រីកូនកាត់ អាល្លឺម៉ង់ ស៊ូ ម៉ៃយ៉ា បានចេញមកប្រតិកម្ម ភ្លាមៗនោះ អ្នកនាង ដេត ម៉ាលីណា ក៏បានបង្ហោះសារបកស្រាយថា ដោយអ្នកនាងបានលើកឡើងថា លេខទូរស័ព្ទដែលរូបនាងបានបង្ហាញនោះ គឺនាងមិនដឹងថាជារបស់នរណាទេ ហើយអ្នកនាងក៏មិនសំដៅថា លេខទាំងនេះជារបស់នារី ដែលមានទំនាក់ទំនងជាមួយអតីតស្វាមីដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×