Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងធម្មការ ចេញសារាចរណែនាំ វាយគង ជួង រគាំង ទូងស្គរ តាមវត្តអារាម ដើម្បីទប់ស្កាត់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩

ភ្នំពេញ ៖ ក្រសួងធម្មការនិងសាសនាចេញសារាចរណែនាំស្តីពីការវាយគង ជួង រគាំង ទូងស្គរ តាមវត្តអារាមដើម្បីចូលរួមទប់ស្កាត់ការរីរាលដាលនៃជំងឺកូវីដ-១៩ក្នុងសហគមន៍នៃព្រឹត្តិការណ៍២០កុម្ភៈ។

យោងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០១២១ វេលាម៉ោង ១០និង៤១នាទីព្រឹក ក្រសួងធម្មការ និងសាសនា សូមជម្រាបមក លោកប្រធានមន្ទីរធម្មការ និងសាសនារាជធានី-ខេត្ត ជ្រាបថា៖ ដោយសារស្ថានភាពនៃជំងឺកូវីដ -១៩ មានការរាតត្បាតក្នុងសហគមន៍កាន់តែធ្ងន់ធ្ងរឡើង សូមលោក ប្រធានមន្ទីរធម្មការ និងសាសនារាជធានី-ខេត្ត សហការជាមួយព្រះមេគណ ព្រះគ្រូអនុគណ ធ្វើការណែនាំទៅគ្រប់ វត្តអារាមទាំងអស់ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ឱ្យវាយគង ជួង តាំង ទូងស្គរ ព្រមៗគ្នាទាំងអស់ ជាសញ្ញាផ្សព្វផ្សាយ ព័ត៌មាន ដល់ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ ឱ្យបង្កើនការប្រុងប្រយ័ត្ន ដោយអនុវត្តនូវវិធានការ “៣ការពារ” និង “៣ កុំ” របស់ប្រមុខរាជរដ្ឋាភិបាល និងតាមការណែនាំរបស់ក្រសួងសុខាភិបាល រហូតដល់ចប់ព្រឹត្តិការណ៍ ២០កុម្ភៈឱ្យបាន ០៥ដងក្នុង ០១ថ្ងៃ តាមពេលវេលាកំណត់ ដូចខាងក្រោម៖

លើកទី១ នៅម៉ោង៥:០០ នាទីព្រឹក

លើកទី២ នៅម៉ោង១១ : ០០ នាទីព្រឹក

លើកទី៣ នៅម៉ោង២:០០ នាទីរសៀល

លើកទី៤ នៅម៉ោង ៥ : ០០ នាទីល្ងាច

លើកទី៥ នៅម៉ោង ៨ : ០០ នាទីយប់

ទទួលបានសារាចរណែនាំនេះ សូម លោកប្រធានមន្ទីរធម្មការ និងសាសនារាជធានី -ខេត្ត ចូលរួមសហការនិងផ្សព្វផ្សាយដល់គ្រប់វត្តអារាមទូទាំងព្រះរាជាណាចក្រកម្ពុជា ដោយស្មារតីទទួលខុសត្រូវខ្ពស់៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

ព័ត៌មានលម្អិតសូមអានសារាចរណែនាំដូចខាងក្រោម ៖

×