Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះសេសសល់ពី សម័យសង្រ្គាមស្មើនឹង៤,០០០គ្រាប់ ត្រូវបានប្រទះឃើញ នៅបរិវេណវត្តគាស់ក្រឡ

ខេត្តបាត់ដំបង ៖ នៅថ្ងៃទី ២៣ ខែ មីនា ឆ្នាំ២០២១ នៅចំណុចវត្តបុរាណនិវេសន៍(ហៅវត្តគាស់ក្រឡ) ស្ថិតក្នុងភូមិមុខវត្ត ឃុំគាស់ ក្រឡ ស្រុកគាស់ក្រឡ ខេត្តបាត់បាត់ដំបង ព្រះសង្ឃគង់ក្នុងវត្ត បានជីកដីដើម្បីដាក់លូធ្វើបង្គន់អនាម័យ ហេីយបានប្រទះឃើញយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ គ្រាប់កាំភ្លេីងកប់នៅក្នុងដី។

នៅពេលប្រះទះឃើញដូចនេះ ព្រះសង្ឃនៅទីអារាមនោះបានផ្តល់ព័ត៌មាន ដល់សមត្ថកិច្ចនគរបាលស្រុគាស់ក្រឡ ដែលមានលោកវរសេនីយ៍ឯក ប៉ាង ហៀង ជាអធិការនគរបាលស្រុក និងស្របតាមមតិណែនាំ របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកអធិការនគរបាលស្រុក បានរាយការណ៍ជូនអង្គភាពកំចាត់មីនកម្ពុជាCMAC ដើម្បីចុះទៅដល់ចំណុចនោះធ្វេីការពិនិត្យ ហេីយតាមការពិនិត្យជាក់ស្តែង បានឱ្យដឹងថាយុទ្ធភ័ណ្ឌទាំងនេះ ប្រភេទគ្រាប់កាំភ្លេីង (PKF)ចំនួន ១៦កេស ស្មើនឹង៤,០០០គ្រាប់(ផលិតនៅប្រទេសឣាមេរិច) ដែលកប់ទុកសម័យសង្រ្គាម រហូតពេលនេះ បានខូចគុណភាពអស់ប្រហែល៩០ភាគរយទៅហើយ។

នៅពេលពិនិត្យរួចអង្គភាពស៊ីម៉ាក់CMAC បានយកយុទ្ធភ័ណ្ឌទាំងនោះទៅបំផ្លាញចោល៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×