ឆ្នាំជូត
-ម៉ោងនៃលាភសំណាងគឺម៉ោង ៤ព្រឹក ដល់ម៉ោង៥ល្ងាច។
-ពណ៌នៃលាភសំណាងគឺពណ៌ទឹកក្រូច និងឈាមជ្រូក។
-លេខនៃលាភសំណាងគឺលេខ ២៧ និងលេខ ៤៩។
-សូមខមិនលេខ ៩៩៩ យកលាភសម្បត្តិអភិជននឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀរ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំជូត ពង្សទេវតាប្រុស ធាតុទឹក រាសីល្អជាមធ្យម។ ថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនគាប់ប្រសើរប៉ុន្មានទេ ដូចនេះគប្បីមានការប្រយ័ត្នប្រយែងព្រោះធ្វើអ្វីៗងាយភ្លាំងភ្លាត់ណាស់ លោកអ្នកអាចត្រូវបានគេបន្ទោសឬបង្ករឿងអាក្រក់ណាមួយកើតឡើងផង។ អ្នកប្រកបរបររកស៊ីជួញដូរវិញលាភតូចធំពុំសូវមានសម្បូរទេព្រោះបើមិនបោលហួសក៏ត្រូវអ្នកដទៃដណ្តើមយកអស់ៗមុនដែរ។ រីឯសេចក្តីស្នេហាក្រមុំកម្លោះកើតមានរឿងប្រទាំងប្រទើសនិងប្រឆាំងគ្នាច្រើន៕
ឆ្នាំឆ្លូវ
-ម៉ោងនៃលាភសំណាងគឺម៉ោង ៥ព្រឹកដល់ម៉ោង ៦ល្ងាច។
-ពណ៌នៃលាភសំណាងគឺពណ៌ស និងក្រហម។
-លេខនៃលាភសំណាងគឺលេខ ១ និងលេខ ៤៩ ។
-សូមខមិន ១៦៨ យកលាភសម្បត្តិអភិជននិងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀរមិនខ្វះចាយឡើយ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំឆ្លូវ ពង្សមនុស្សប្រុស ធាតុដី រាសីស្រុតចុះ។ ក្នុងថ្ងៃនេះដោយសារដួងរាសីធ្លាក់ស្រុតចុះឆាប់រហ័សដូចនេះចូរលោកអ្នកប្រយ័ត្នក្រុមមនុស្សចាក់ឆ្កឹះឆ្កៀលបន្តិច ព្រោះលោកអ្នកងាយទទួលរងគ្រោះពីគេណាស់ដែរ។ អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកត្រូវចេះចាយវាយត្បិតត្បៀតបន្តិចកុំខ្ជះខ្ជាយដៃធំ ព្រោះបើមានប្រាក់ទុកនៅក្នុងបង្វិចក្រែងអាចជួយដោះទាល់នូវរាល់គ្រាលំបាកនាថ្ងៃខាងមុខ។ រីឯស្នេហាប្រុសស្រីជួនផ្អែមល្ហែមជួនពាក់មុខយក្សដាក់គ្នា៕
ឆ្នាំខាល
-ម៉ោងនៃលាភសំណាងគឺម៉ោង៨ព្រឹក ដល់ម៉ោង៧យប់។
-ពណ៌នៃលាភសំណាងគឺពណ៌ផ្ទៃមេឃ និងក្រហម។
-លេខនៃលាភសំណាងគឺលេខ ៤៥ និងលេខ៦៦។
-សូមខមិនលេខ ៨៩៨ យកលាភសម្បត្តិឧកញ៉ានឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភធំលុយចូលហូរហៀរ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំខាល ពង្សមនុស្សស្រី ធាតុឈើ រាសីល្អជាមធ្យម។ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីក៏ដោយលោកអ្នកតោងតែមានការយកចិត្តទុកដាក់ ហើយប្រយ័ត្នការងារសំខាន់ៗបន្តិច ព្រោះថាបើមិនបានយកចិត្តទុកដាក់ឬគិតគូរទាន់ពេលវេលាទេនោះ នោះបញ្ហាអាក្រក់អាចនឹងលុកលុយយាយីទៀតជាក់ជាមិនខាន។ បើលោកអ្នកជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញ ការជួញទីជិតឆ្ងាយទោះផ្លូវទឹកផ្លូវគោកក្តីផលចំណូលគ្រាន់ហូរចូលខ្លះៗគ្រាន់ផ្សើមបំពង់អញ្ចឹងដែរ តែយ៉ាងណាធ្វើអ្វីមិនអាចលោភលន់បានទេ ព្រោះភាពស៊យក៏មានតាមជាប់មិនទៅណាឆ្ងាយនោះឡើយ។ ចំណែកបញ្ហាគូស្នេហ៍កម្លោះក្រមុំកើតការរកាំចិត្តនិងមានភាពសៅហ្មងចំពោះគ្នាច្រើន៕
ឆ្នាំថោះ
-ម៉ោងនៃលាភសំណាងគឺម៉ោង ៧ព្រឹក ដល់ម៉ោង៧ល្ងាច។
-ពណ៌នៃលាភសំណាងគឺពណ៌ទឹកក្រូច និងស។
-លេខនៃលាភសំណាងគឺលេខ ៧៧ និងលេខ ៨៩។
-សូមខមិនលេខ ៩៨៩ ដើម្បីយកលាភសម្បត្តិអ្នកមានជាន់ខ្ពស់នឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀរ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំថោះ ពង្សមនុស្សស្រី ធាតុឈើ រាសីខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះលោកអ្នកអាចសម្រុកការងារពេញទីបានហើយពីព្រោះថាផលល្អៗតែងឆ្លើយតបមកវិញគ្រាន់ជាទីពេញចិត្តផងសម្រាប់ពេលនេះដែរលោកអ្នកគប្បីមានគំរោងផែនការល្អៗពីព្រោះឆ្លងដល់ខែក្រោយនេះនិងមានការផ្លាស់ប្តូរគាប់ប្រសើរជាងនេះ។ បើលោកអ្នកជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញទោះជួញផ្លូវទឹកផ្លូវគោកក្តីតែងហុចផ្លែផ្កាមកវិញគ្រាន់ជាទីកក់ក្តៅផង។ រីឯបញ្ហាស្នេហាកម្លោះក្រមុំមានភាពជឿនលឿនទៅមុខនិងកំពុងបើកទំព័រថ្មីសម្រាប់អ្នកហើយ៕
ឆ្នាំរោង
-ម៉ោងនៃលាភសំណាងគឺម៉ោង ៤ព្រឹកដល់ម៉ោង ៩យប់។
-ពណ៌នៃលាភសំណាងគឺពណ៌ខ្មៅ និងក្រហម។
-លេខនៃលាភសំណាងគឺលេខ ៦៩ និងលេខ ៩៩។
-សូមខមិនលេខ ៧៧៧ យកលាភសម្បត្តិគហិបតីជាន់ខ្ពស់នឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀរមិនខ្វះចាយឡើយ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំរោង ពង្សទេវតាប្រុស ធាតុមាស រាសីល្អបង្គួរ។ ក្នុងថ្ងៃនេះបើលោកអ្នកធ្វើអ្វីត្រូវសន្សឹមៗកុំបំបោលនោះផលល្អនឹងហុចអោយដូចគោលបំណង ការប្រកបការងារក៏ដូច្នេះដែរលោកអ្នកត្រូវធ្វើថ្នាក់ធុនកណ្តាលឬមិនសំខាន់ពេកព្រោះថាធ្វើធំពេកឬសំខាន់ខ្លាំងគឺផ្លែផ្កាដែលហុចមកមិនសូវដូចគាប់បំណងនោះឡើយ។ បើលោកអ្នកជាអ្នកប្រកបមុខរបររកស៊ីជួញដូរលោកអ្នកអោយប្រយ័ត្នជនខិលខូចតាមលួចបន្លំឬបង្ករឿងរ៉ាវដោយប្រការណាមួយ។ ចំណែកមនោសញ្ចេតនាស្នេហាប្រុសស្រីមានការខ្វាយខ្វល់ព្រោះតែមានការប្រឆាំងគ្នាច្រើនជាងសព្វមួយដង៕
ឆ្នាំម្សាញ់
-ម៉ោងនៃលាភសំណាងគឺម៉ោង ៨ព្រឹកដល់ម៉ោង ១០យប់។
-ពណ៌នៃលាភសំណាងគឺពណ៌ប្រផេះ និងពណ៌បៃតង។
-លេខនៃលាភសំណាងគឺលេខ ២០ និងលេខ៦៦។
-សូមខមិនលេខ ៥៥៥ យកលាភសម្បត្តិទេវតាទ្រព្យនិងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀរមិនខ្វះចាយឡើយ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំម្សាញ់ ពង្សមនុស្ស ធាតុភ្លើង រាសីឡើងខ្ពស់។ ថ្ងៃនេះការប្រកបការងារអ្វីតែងសម្រេចជោគជ័យនិងអាចទម្លុះទម្លាយចប់ចុងចប់ដើមថែមទៀតផង លោកអ្នកអាចសម្រុកការងារតូចធំបានយ៉ាងពេញទីព្រោះឈានដល់ខែក្រោយនេះផលល្អៗនិងចាំហុចអោយជានិច្ច។ ចំពោះលោកអ្នកជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញមិនថាជួញទីជិតឆ្ងាយតែងហុចផលកម្រៃគ្រាន់ហូរចូលតក់សម្រាប់ចិញ្ចឹមឆ្នាំងបាយអីចឹងដែរ។ រីឯសម្ព័ន្ធស្នេហាកម្លោះក្រមុំឬពោះម៉ាមេម៉ាយក្តីបើចង់ផ្សំផ្គុំគ្រួសារគឺជាពេលវេលាល្អប្រពៃណាស់៕
ឆ្នាំមមី
-ម៉ោងនៃលាភសំណាងគឺម៉ោង ៤ព្រឹក ដល់ម៉ោង៩យប់។
-ពណ៌នៃលាភសំណាងគឺខ្មៅ និងស។
-លេខនៃលាភសំណាងគឺលេខ ៧៧ និងលេខ ៩៩។
-សូមខមិនលេខ ១៦៨ យកលាភសម្បត្តិសំពៅហ្លួងនឹងប្រទានសម្បត្តិមានលាភមានជ័យមានលុយចូលហូរហៀរ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំមមី ពង្សទេវតាស្រី ធាតុភ្លើង រាសីឡើងខ្ពស់។ ថ្ងៃនេះការប្រកបការងាររបស់លោកអ្នកមានចម្រើនលូតលាស់ច្រើនមុខជាលំដាប់អាចសមតាមបំណងប្រាថ្នាទាំងអស់។ ចំណែកអ្នកប្រកបមុខរបររកស៊ីជួញដូរវិញ មានការទិញចូលលក់ចេញគ្រាន់កម្រើកមួយៗគួរសម បើចង់ជួញទីជិតឆ្ងាយផលកម្រៃក៏តែឆ្លើយតបគួរជាទីពេញចិត្តមួយចំនួនត្រឡប់មកវិញដែរ។ រីឯមនោសញ្ចេតនាកម្លោះក្រមុំទោះមានបញ្ហាស្មុគស្មាញបន្តិចក្តីបើលោកអ្នកធ្វើការដោះស្រាយគឺតែងជួបផលសម្រេចជានិច្ច៕
ឆ្នាំមមែ
-ម៉ោងនៃលាភសំណាងគឺម៉ោង ៤ព្រឹក ដល់ម៉ោង ៦ល្ងាច។
-ពណ៌នៃលាភសំណាងគឺពណ៌បៃតង និងពណ៌ក្រហម។
-លេខនៃលាភសំណាងគឺលេខ ៧៧ និងលេខ ៩៩។
-សូមខមិនលេខ ៨៩៩ យកលាភសម្បត្តិគហិបតីជាន់ខ្ពស់នឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយចូលហូរហៀរ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំមមែ ពង្សទេវតាស្រី ធាតុមាស រាសីឡើងខ្ពស់ត្រដែត។ នៅថ្ងៃនេះទោះលោកអ្នកប្រកបការងារអ្វីក៏ដោយត្រូវតែញាប់ដៃញាប់ជើងបន្តិច ទើបផលចំណូលមិនបោលហួសធ្លាក់ដល់ដៃអ្នកដទៃ។ នៅតាមផ្លូវពេលធ្វើដំណើរចូរកុំឈ្លក់វង្វេងនឹងបនល្បែងស្រីស្រាអោយសោះប្រយ័ត្នកើតជារឿងរ៉ាវអាចបង់ខាតលាភសក្ការៈទៅវិញ។ ក្នុងថ្ងៃនេះបើលោកអ្នកកំពុងរត់រកការងារធ្វើឬពឹងពាក់អ្នកណាម្នាក់គឺអាចសម្រេចដូចបំណងប្រាថ្នា។ បើអ្នកប្រកបមុខរបររកស៊ីជួញដូរវិញមិនថាជួញទីជិតឆ្ងាយឡើយ លោកអ្នកអាចរកផលកម្រៃចូលមួយៗគ្រាន់បំពេញបំពង់ផងដែរ។ រីឯសម្ព័ន្ធស្នេហាគូស្នេហ៍ប្រយ័ត្នមានអ្នកក្រៅនាំរឿងមកអុចអាលអាចធ្វើអោយចំណងស្នេហារង្គោះរង្គើទៀតផង៕
ឆ្នាំវក
-ម៉ោងនៃលាភសំណាងគឺម៉ោង៧ព្រឹក ដល់ម៉ោង៧ល្ងាច។
-ពណ៌នៃលាភសំណាងគឺពណ៌ទឹកក្រូច និងក្រហម។
-លេខនៃលាភសំណាងគឺលេខ ៧៧ និងលេខ៨៩។
-សូមខមិនលេខ ៨៨៩ យកលាភសម្បត្តិអភិជននឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភធំចូលផ្ទះ លុយកាក់មាសប្រាក់មិនខ្វះចាយឡើយ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំវក ពង្សយក្សប្រុស ធាតុដែក រាសីស្រុតចុះ។ នៅថ្ងៃនេះដោយសារដួងរាសីស្រុតចុះដូចនេះទោះធ្វើអ្វីក៏ដោយលោកអ្នកត្រូវប្រកាន់យកភាពចិត្តត្រជាក់ដាក់ខ្លួនទើបមិនមានបញ្ហាអាក្រក់ណាមួយជ្រៀតចូលរួច។ បើជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញបើចង់ចំណាយប្រាក់កាសដាក់ទុនលើអ្វីមួយត្រូវគិតគូរអោយបានច្បាស់លាស់ ចៀសវាងដាក់ទុនទៅហើយត្រូវកប់បាត់អស់ ហើយត្រូវមកខ្ចីអ្នកដទៃនាំតែគេប្រមាថ។ រីឯគូស្នេហ៍កម្លោះក្រមុំឬពោះម៉ាយមេម៉ាយក្តីក្នុងពេលនេះពុំគប្បីដើរហើរពាសវាលកាលប្រយ័ត្នជួបរឿងរ៉ាវអាក្រក់ហើយរែកពន់ភាពទុក្ខសោកមកវិញ៕
ឆ្នាំរកា
-ម៉ោងនៃលាភសំណាងគឺម៉ោង ៥៨ព្រឹកដល់ម៉ោង ១០យប់។
-ពណ៌នៃលាភសំណាងគឺពណ៌ប្រផេះ និងក្រហម។
-លេខនៃលាភសំណាងគឺលេខ ២១ និងលេខ ៩៩។
-សូមខមិនលេខ ៨៦៨ យកលាភសម្បត្តិឧកញ៉ា នឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យ មានលុយចូលហូរហៀរ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំរកា ពង្សយក្សប្រុស ធាតុដែក រាសីល្អជាមធ្យម។ នៅថ្ងៃនេះការប្រកបការងារមានការចម្រើនលូតលាស់យឺតម្ល៉ោះហើយងាយបង្កកំហុសនិងមានបញ្ហាជម្លោះកើតឡើងផង។ បើលោកអ្នកជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញមិនមានការលូតលាស់ទៅមុខគួរជាទីកត់សម្គាល់ទេ គឺលោកអ្នកមានតែដំណើរថយក្រោយច្រើនជាង។ រីឯមនោសញ្ចេតនាស្នេហាកម្លោះក្រមុំ ពោះម៉ាយ ឬមេម៉ាយក្តីមានដំណើរពុំល្អទេ ចូរលោកអ្នកប្រយ័ត្នក្រុមមនុស្សចូលមកបំបែកដោយប្រការណាមួយ៕
ឆ្នាំច
-ម៉ោងនៃលាភសំណាងគឺម៉ោង ៨ព្រឹក ដល់ម៉ោង ៧យប់។
-ពណ៌នៃលាភសំណាងគឺពណ៌ផ្ទៃមេឃ និងស្វាយ។
-លេខនៃលាភសំណាងគឺលេខ ៤៥ និងលេខ៦៦។
-សូមខមិនលេខ៩៩៩ យកលាភសម្បត្តិមហាសេដ្ឋីនឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភធំចូលផ្ទះលុយកាក់មាសប្រាក់មិនខ្វាយចាយឡើយ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាច ពង្សយក្សស្រី ធាតុដី រាសីឡើងខ្ពស់ត្រដែត។ នៅថ្ងៃនេះការងាររកស៊ីជួញដូរនៅតែកាក់កបដដែលទេ។ ការរស់នៅមានភាពសុខដុមល្អណាស់។ សម្រាប់អ្នកប្រកបមុខរបររកស៊ីជួញដូរវិញមានការលក់ចេញទិញចូលគ្រាន់បើ ពិសេសបើមានបើករបរថ្មីៗផងល្អប្រពៃណាស់។ សម្ព័ន្ធស្នេហាកម្លោះក្រមុំ ពោះម៉ាយ មេម៉ាយក្តីបើមានជម្លោះវិវាទហើយចង់ធ្វើការដោះស្រាយក៏ជាឱកាសល្អបំផុត៕
ឆ្នាំកុរ
-ម៉ោងនៃលាភសំណាងគឺម៉ោង ៥ព្រឹកដល់ម៉ោង ៧យប់។
-ពណ៌នៃលាភសំណាងគឺពណ៌ក្រហម និងបៃតង។
-លេខនៃសំណាងគឺលេខ ៧៧ និងលេខ ៨៨។
-សូមខមិនលេខ៨៩៩ យកលាភសម្បត្តិសំពៅហ្លួងនឹងប្រទានសម្បត្តិមហាសេដ្ឋីមានលាភមានជ័យមានលុយធំចូលផ្ទះលុយកាក់មាសប្រាក់មិនខ្វះចាយឡើយ។
ចំពោះអស់លោកអ្នកដែលកើតឆ្នាំកុរ ពង្សមនុស្សស្រី ធាតុទឹក រាសីស្រុតចុះ។ ថ្ងៃនេះដំណើរជីវិតមិនល្អប្រសើរម្ល៉ោះហើយធ្វើអោយមានអារម្មណ៍តប់ប្រមល់ការងាររាំងស្ទះញឹកញាប់ទៀតផង។ សម្រាប់ពេលវេលាមិនល្អក្នុងថ្ងៃនេះគឺម៉ោង ១១ដល់ម៉ោង១២៖៥៩ព្រឹក គប្បីប្រយ័ត្នប្រយែងបន្តិច។ បើលោកអ្នកជាអ្នកប្រកបមុខរបររកស៊ីជួញដូរវិញ មានការចំណាយច្រើនធ្វើអោយទទួលអម្រែកយ៉ាងធ្ងន់ជាងមុន ហើយត្រូវខិតខំប្រឹងប្រែងខ្លះទើបអាចជោគជ័យទៅរួច។ រីឯបញ្ហាសេចក្តីស្នេហាកម្លោះក្រមុំឬពោះម៉ាយ មេម៉ាយក្តីមានការពិបាកក្នុងការចម្រុងនិងតាមចាប់កំហុសគ្នាច្រើន៕