Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ត​ព្រះសីហនុ បាន​ចុះ​ពិនិត្យ​ឈាបនដ្ឋាន​ដើម្បី​ត្រៀម​បម្រុង​សម្រាប់​បូជាសព​អ្នកស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​-១៩

ព្រះសីហនុ ៖ រដ្ឋបាលខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា នៅ ថ្ងៃ​អង្គារ ទី​២៣ ខែមីនា ឆ្នាំ​២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ឈាបនដ្ឋាន​ដើម្បី​ត្រៀម​បម្រុង​សម្រាប់​បូជាសព​អ្នកស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​-១៩ ដែលមាន​ទីតាំង​ក្នុង​បរិវេណ​វត្ត​មជ្ឈមណ្ឌល វិបស្សនា​ធុ​រ​: គិរី​នាគ​វ័ន ស្ថិតនៅ​ភូមិ​ថ្ម​ធំ ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។

​ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​មានប្រសាសន៍ថា ក្រោយពី​ទទួលបាន​បទបញ្ជា​រប​ស់ស​ម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​គោលការណ៍​ណែនាំ​របស់​ក្រសួងសុខាភិបាល​រួចមក រដ្ឋបាលខេត្ត បានសម្រេច​ជ្រើសរើស​ទីតាំង​ខាងលើ សម្រាប់​ត្រៀម​បម្រុង​រៀបចំ​ធ្វើជា​កន្លែង​បូជាសព​អ្នកស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​-១៩ ក្នុងករណី​មាន​គ្រោះ​អកុសល​កើតឡើង​ដោយ​ប្រការ​ណាមួយ​។

​សូម​ជម្រាបជូន​ថា​ទីតាំង​ខាងលើនេះ គឺ​ស្ថិតនៅ​ដាច់​ឆ្ងាយ​ពី​ភូមិឋាន​របស់​ប្រជាពលរដ្ឋ​រស់នៅ និង​មាន​ព្រៃឈើ​ហ៊ុ​ព័ទ្ធជុំវិញ ដែល​អាច​រក្សាបាន​សុវត្ថិភាព និង​បញ្ចៀស​នូវ​ប៉ះពាល់​ផ្សេងៗ​៕

រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×