Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាល​ក្រុងព្រះសីហនុ ផ្អាក​ជា​បណ្តោះអាសន្ន​ការធ្វើ​ចរាចរ​ចេញ​-​ចូល​ផ្លូវ​០១​ខ្សែ នៅ​តំបន់​ទំនប់រលក ក្រោយ​សាលាបឋមសិក្សា​-​អនុវិទ្យាល័យ​សាគូ​រ៉ា

​ព្រះសីហនុ ៖ រដ្ឋបាល​ក្រុងព្រះសីហនុ​ចេញ​សេចក្តីជូនដំណឹង ស្តីពី​ការផ្អាក​ជា​បណ្តោះអាសន្ន ការធ្វើ​ចរាចរ​ចេញ​-​ចូល​ផ្លូវ​០១​ខ្សែ នៅ​តំបន់​ទំនប់រលក ក្រោយ​សាលាបឋមសិក្សា​-​អនុវិទ្យាល័យ​សាគូ​រ៉ា ស្ថិតនៅក្នុង​ក្រុមទី​១៤ ភូមិ​៣ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ក្រោយពេល​រកឃើញ​ស្ត្រី​ម្នាក់​មាន​វិជ្ជមាន​ជំងឺ​កូ​វីដ​។​

​លោក​អ៊ី សុខ​ឡេង អភិបាលក្រុង​ព្រះសីហនុ បាន​បញ្ជាក់ថា រដ្ឋបាល​ក្រុងព្រះសីហនុ សូម​ជម្រាប​ជូនដំណឹង​ដល់​សាធារណជន និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំង ៤៣​គ្រួសារ ដែល​កំពុង​រស់នៅ​តំបន់​ទំនប់រលក ក្រោយ​សាលាបឋមសិក្សា​-​អនុវិទ្យាល័យ​សាគូ​រ៉ា ឱ្យបាន​ជ្រាបថា កាលពី​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០២១ ក្រុមគ្រួសារ​របស់លោក រឿន រុន ដែលមាន​សមាជិក​ចំនួន ០៥​នាក់ (​ឈ្មោះ រឿន រុន ឈ្មោះ កុយ មុំ ឈ្មោះ រុន រស្មី ឈ្មោះ រុន សុខ​សាន និង​ឈ្មោះ រុន សុខ​ហេង​) បាន​ទៅធ្វើ​តេស្ត​រក​មេរោគ​កូដ​-១៩ លើក​ទី​១ នៅ វេទិកា​៧​មករា​។ នៅ​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០២១ លទ្ធផល​ពិនិត្យឃើញថា ប្រពន្ធ​របស់លោក រឿន រុន ឈ្មោះ កុយ មុំ អាយុ ៤៣​ឆ្នាំ មាន​វិជ្ជមាន​កូ​វីដ​-១៩​។ ដូច្នេះ​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជម្ងឺ​កូ​វីដ​-១៩ ចូល​សហគមន៍ រដ្ឋបាល ក្រុងព្រះសីហនុ សូម​សម្រេច​ផ្អាក​ជា​បណ្តោះអាសន្ន​ការធ្វើ​ចរាចរ​ចេញ​-​ចូល​ផ្លូវលំ ០១​ខ្សែ នៅ​តំបន់​ទំនប់រលក ក្រោយ សាលាបឋមសិក្សា​-​អនុវិទ្យាល័យ​សាគូ​រ៉ា ស្ថិតនៅក្នុង​ក្រុមទី​១៤ ភូមិ​៣ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ រហូតដល់​មាន​សេចក្តីជូនដំណឹង​សារជាថ្មី​។​

ដោយឡែក​បងប្អូន​ប្រជាពលរដ្ឋ និង​អ្នក​ដែល​ធ្លាប់​ពាក់ព័ន្ធ​ទាំងអស់​ជាមួយ​លោកស្រី កុយ មុំ ដែលមាន វិជ្ជមាន​កូ​វីដ​-១៩ ត្រូវ​ទំនាក់ទំនង​មក​ក្រុមការងារ​រដ្ឋបាល​ក្រុងព្រះសីហនុ តាមរយៈ​លេខ​ទូរស័ព្ទ ០៦៧ ៦៦២ ៦២២ និង​០១២ ៦៥៧ ០៦១ ដើម្បី​យក​សំណាក​ទៅធ្វើ​តេស្ត​រក​មេរោគ​កូ​វីដ​-១៩ និង​ត្រូវ​នៅផ្ទះ​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល ១៤​ថ្ងៃ ឱ្យបាន​ត្រឹមត្រូវ​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។​

​រដ្ឋបាល​ក្រុងព្រះសីហនុ សង្ឃឹម​ជឿជាក់ថា​សាធារណជន និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំង ៤៣​គ្រួសារ ដែល​កំពុង រស់​នៅតាម​បណ្តោយ​ផ្លូវលំ ០១​ខ្សែ នៅ​តំបន់​ទំនប់រលក ក្រោយ​សាលាបឋមសិក្សា​-​អនុវិទ្យាល័យ​សាគូ​រ៉ា ស្ថិតនៅ ក្នុង​ក្រុមទី​១៤ ភូមិ​៣ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ នឹងចូលរួម​អនុវត្តតាម​ខ្លឹមសារ​ខាងលើ​ឱ្យមាន ប្រសិទ្ធភាព និង​ត្រូវអនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់​នូវ​វិធាន ៣​ការពារ (​ពាក់​ម៉ាស់ លាងដៃ រក្សា​គម្លាត​សុវត្ថិភាព​សង្គម និង សុវត្ថិភាព​បុគ្គល​យ៉ាងតិច ១.៥ ម៉ែត្រ នៅ​គ្រប់​ទីកន្លែង​ទាំងអស់​) និង ៣​កុំ ( កុំ​ចូលទៅ​កន្លែង​បិទ​ជិត​គ្មាន​ខ្យល់ ចេញចូល កុំទៅ​កន្លែង​មនុស្ស​ច្រើន កុំ​ប៉ះពាល់​គ្នា​) របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​វិធានការ​នានា​របស់​ក្រសួងសុខាភិបាល​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×