Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូន​តិរច្ឆាន​ប្រើ​អំពើ​មិន​គប្បី​ដាក់​ម្ដាយ និង​ដេញ​កាប់​អ្នកស្រុក​ពេញ​ភូមិ ជាប់អន្ទាក់​ប៉ូលិស​

​កណ្ដាល ៖ ប៉ូលិស​កៀនស្វាយ​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​២៤​ខែមីនា​នេះ​ថា នគរបាល​ចាប់​កូន​តិរច្ឆាន​គំរាម​គំហែង​ថា​នឹង​សម្លាប់​អ្នកស្រុក និង​ម្តាយ កាលពី​រសៀល​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០២១ នៅ​ចំណុច​ភូមិ​ឈើទាល ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​។​

​ជនសង្ស័យ​ឈ្មោះ​នុត រិទ្ធី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ​ជនជាតិ ខ្មែរ មុខរបរ ពុំ​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ ឈើទាល ឃុំ ឈេ​ី​ទាល ស្រុក កៀនស្វាយ ខេត្ត កណ្តាល (​ឃាត់ខ្លួន​)​។​

​ជនរងគ្រោះ​មាន​ចំនួន​០៣​នាក់ ៖ ១.​ឈ្មោះ​បួន ស្រី​ម៉ៅ​ភេទ​ស្រី​អាយុ​៤៧​ឆ្នាំ​ជនជាតិខ្មែរ មុខរបរ​កសិករ ២.​ឈ្មោះ ទូច បញ្ញា​ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​សិស្ស ៣.​ឈ្មោះ​ទូច រក្សា​ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ​ជនជាតិខ្មែរ មុខរបរ​សិស្ស អ្នក​ទាំងបី​នាក់​មាន​ទី​លំនៅ​ភូមិ​ឈើទាល​ឃុំ​ឈើទាល​ស្រុក​កៀនស្វាយ​ខេត្តកណ្តាល​។​

វត្ថុតាង​ចាប់យក​រួមមាន ៖ ១.​កណ្តៀវ​មួយ​ប្រវែង​៥៧ ស​.​ម ផ្លែ​ដែក ដង​ឬ​ស្សី ២.​កាំបិត​បុ័ងតោ​មួយ​មាន​ប្រវែង​២៧​ស​.​ម ផ្លែ​ដែក ដង​ដែក ៣.​រណារ​មួយ​ដើម​ផ្លែ​ដែក ដង​ជ័រ​ប្រវែង​៧៦​សង់ទីម៉ែត្រ​។​

​ប្រភព​ដដែល​បន្តថា នៅ ថ្ងៃ ខែ ឆ្នាំ វេលា​ម៉ោង​១០​និង​២០​នាទី​ជនរងគ្រោះ​ឈ្មោះ​បួន ស្រី​ម៉ៅ​ភេទ​ស្រី​អាយុ​៤៧​ឆ្នាំមាន​ទីលំនៅ​ភូមិ ឃុំ កើតហេតុ​ខាងលើ​កំពុងតែ​ដេក​នៅលើ​អង្រឹង​នៅក្រោម​ផ្ទះ​របស់ខ្លួន ស្រាប់តែ​ជនសង្ស័យ (​កូនបង្កើត​)​បាន​ស្រែក​ឡូឡា​រក​ដុត​ផ្ទះសម្បែង ពេលនោះ​ជនរងគ្រោះ​បាន​ស្តីបន្ទោស​បន្តិច​ប​ន្ទួ​ច​ឲ្យ​ជនសង្ស័យ ជនសង្ស័យ​ខឹង​បាន​យក​កាំបិត​បុ័ងតោ​មក​កាប់​ផ្ដាច់​ខ្សែ​អង្រឹង បណ្តាល​ឲ្យ​ដាច់​ធា្ល​ក់​ជនរងគ្រោះ​ទៅលើ​ដី​ថ្លោះ​ចង្កេះ ហើយ​ជនសង្ស័យ​បាន​យក​កាំបិត​នោះមក​ជ្រ ល គំរាមរ​កកាប់​ជនរងគ្រោះ​ថែមទៀត ហើយ​ជនសង្ស័យ​បន្ទាប់មក​ជនសង្ស័យ​ក៏​ដើរ​ចេញមកក្រៅ​ផ្ទះ សំដៅទៅ​កន្លែង​តារាង​បាល់ទះ​មួយកន្លែង​ដែលមាន​ចង្ងាយ​ពី​ផ្ទះ​ប្រហែល​៣០០​ម៉ែត្រ ពេលទៅដល់​ជនសង្ស័យ​បាន​ទាស់​ពាក្យសំដី​ជាមួយ ឈ្មោះ ទូច បញ្ញា​ភេទ​ប្រុស និង​ឈ្មោះ​ទូច រក្សា​ភេទ​ប្រុស ដែល​កំពុងតែ​លេង​បាល់ទះ ភ្លាមនោះ​ជនសង្ស័យ​បាន​គំរាម​គំហែង​ទៅលើ​ឈ្មោះ ទូច បញ្ញា និង​ឈ្មោះ​ទូច រក្សា​ភេទ​ប្រុស​ពីរ​នាក់​បងប្អូន​ថា អញ​នឹង​អា​រក​អ្ហែង​ឲ្យ​ស្លាប់​ឥឡូវ​ហើយ ភ្លាមនោះ ឈ្មោះ​ទូច ប៉ុន​ថា ភេទ​ប្រុស​អាយុ​៤៤​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ​កសិករ ត្រូវជា​ឪពុក​ជនរងគ្រោះ​ពីរ​នាក់​ខាងលើ បានមក​ជួយ​ឃាត់​តែ​ជនសង្ស័យ​មិន​ព្រមស្តាប់​ក៏បាន​ទាស់​ពាក្យសំដី​គ្នា​ទៅវិញទៅមក ភ្លាមនោះ​ស្រាប់តែ​ជនសង្ស័យ​បាន​ទៅយក​កាំបិត​បុ័ងតោ​និង​រណារ​របស់​ម្ចាស់ផ្ទះ​តារាង​បាល់ មករក​កាប់​ជនរងគ្រោះ​ពីរ​នាក់​បងប្អូន ឃើញ​ដូច្នេះ​ជនរងគ្រោះ​ពីរ​នាក់​បងប្អូន រួមទាំង​ឪពុក​ក៏​នាំគ្នា​ទាញ​មែក​ដើម​គ មកកាន់​នឹង​ដៃ​ដើម្បី​ការពារ​ខ្លួន បន្ទាប់មក​ជនសង្ស័យ​ក៏​យក​កាំបិត​និង​រណារ​នោះ​ទៅ​ទុក​វិញ ហើយក៏​ដើរ​សំដៅ​ទៅផ្ទះ​របស់ខ្លួន​បាត់ទៅ លុះដល់​១៦​និង​១០​នាទី​ថ្ងៃ ខែ ឆ្នាំ​ដដែល ជនរងគ្រោះ ឈ្មោះ ទូច បញ្ញា​ភេទ​ប្រុស​កំពុងតែ​នៅ​កន្លែង​តារាង​បាល់ទះ ក៏​ស្រាប់តែ​ជនសង្ស័យ​បាន​ដើរ​សំដៅ​មករក ដោយនៅ​ដៃ​មាន​កាន់​កណ្តៀវ ឃើញ​ដូច្នេះ ជនរងគ្រោះ​ក៏​រត់គេចខ្លួន ចំណែក​ជនសង្ស័យ​បាន​រត់​ដេញ​កាប់​ជនរងគ្រោះ តែ​កាប់​មិនបាន ក៏​ឈប់​ទៅ បាន​មួយសន្ទុះ​ឈ្មោះ​ទូច រក្សា​ភេទ​ប្រុស​(​ជនរងគ្រោះ​) បាន​ត្រឡប់​មកពី​យក​គោ​ទៅ​ចង​ឲ្យ​ស៊ី​ស្មៅ ក៏​ដើរមក​ផ្ទះ​វិញ​ជនសង្ស័យ​ឃើញ​ក៏​រត់​សំដៅទៅ​កាប់​ជនរងគ្រោះ តែ​ត្រូវ​ជនរងគ្រោះ​ឃើញ​រត់​ទាន់​ក៍​រត់​គេចខ្លួនបាត់​។

​បន្ទាប់មក​ឪពុក​ជនរងគ្រោះ​ក៏​បានមក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​ឈើទាល ក្រោយពី​ទទួលបាន​ពាក្យបណ្ដឹង​ភ្លាម កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឈើទាល បាន​ចុះ​ដល់​កន្លែង​តើ​ត​ហេតុ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​រួមទាំង​វត្ថុតាង​បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ ដើម្បី​បន្ត​នីតិវិធី​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×