ភាគហ៊ុនតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSP) ត្រឹមពេលផ្សារបិទថ្ងៃនេះ បានបិទជាមួយនឹងទំហំជួញដូរ ៣៨១,៦៤ លានរៀល ពោលគឺមានកំណើនប្រមាណ៣៧% ធៀបនឹងម្សិលមិញ។
យ៉ាងណាមិញ ថ្លៃភាគហ៊ុនមួយនេះបានថយចុះក្នុងមួយហ៊ុន ៥០រៀល មកនៅត្រឹម ១.៩០០រៀល។ ស្របពេលជាមួយគ្នានេះ ភាគហ៊ុន ដល់ទៅ ប្រាំ ដែលរួមមាន រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PWSA)
ហ្ក្រេធ្វីន (GTI) កំពង់ផែស្វយ័តក្រុងភ្នំពេញ (PPAP) កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) និងអេស៊ីលីដា (ABC) បានកើនឡើងដល់ ៦.៣៨០រៀល ៤.០៦០រៀល ១២.៩៤០រៀល ១៣.២៦០រៀល ១៦.៧០០រៀល រៀងគ្នា។
ភាគហ៊ុនផេសថិក PEPC បានរក្សាថ្លៃថេរដដែលត្រឹម ៣.១០០រៀល។ សន្ទស្សន៍ ផ.ម.ក. បានកើនឡើងវិញ ០,២៧% មកដល់ ៦៤១,២០ ពិន្ទុ។ ទំហំជួញដូរភាគហ៊ុនសរុបមានចំនួន ៦៥៥,៩៧ លានរៀល ដែល PPSP មានចំណែកដល់ទៅប្រមាណ ៥៨%៕
រក្សាសិទ្ធិដោយ ៖ CEN